ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ចំណត​តែ​រថយន្ត​មិន​អាច​ចូល​ចត​បាន​ព្រោះ​ជន់​លិច​រាល់​ឆ្នាំ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ថ្វី​ត្បិត​កាលពី​ថ្ងៃ និង​យប់​ទី​២៦​ឈាន​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ មីនា​នេះ ពុំ​មាន​ភ្លៀង​ធ្លាក់​ទៀត​ទេ ប៉ុន្តែ​ចំណតរថយន្ត​ក្រុង​ប៉ោយ​ប៉ែ​ត និង​ចំណតរថយន្ត​ធំ (​បេន​ចាន​) នៅ​តែ​មិន​អាច​ដំណើរការ​បាន​ព្រោះ…

បន្ទាយ​មាន​ជ័យ ៖ ថ្វី​ត្បិត​កាលពី​ថ្ងៃ និង​យប់​ទី​២៦​ឈាន​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ មីនា​នេះ ពុំ​មាន​ភ្លៀង​ធ្លាក់​ទៀត​ទេ ប៉ុន្តែ​ចំណតរថយន្ត​ក្រុង​ប៉ោយ​ប៉ែ​ត និង​ចំណតរថយន្ត​ធំ (​បេន​ចាន​) នៅ​តែ​មិន​អាច​ដំណើរការ​បាន​ព្រោះ ចំណតរថយន្ត​ក្រុង​ជំនន់​ទឹកភ្លៀង​មិន​ទាន់​រីង​អស់ ឯ​ចំណត​បេន​ចាន មាន​តែ​ភក់ និង​សំរាម ។ រថយន្ត​តូច​ធំ​ចត​ត្រៀបត្រា តាម​ដងផ្លូវ​ជាតិ និង​ផ្លូវ​បេតុង​ចាប់​ម៉ូយ និង​លើកដាក់​ទំនិញ ដើម្បី​ដឹក​ចេញ​ទៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ធ្វើ​ឲ្យ​អ្នកស្រុក​រិៈ​គន់​ព្រោះ​ក្រុង​មួយ​នេះ មាន​តែ​ចំណត តែ​រាល់​ក្រោយ​ភ្លៀង​ធំ​ម្តង​ៗ​មិន​អាច​ចូល​ចត​បាន និង​ស្ទើរ​ក្លាយជា​ទម្លាប់​មិន​អាច​កែប្រែ​បាន​ទៅ​ហើយ ។

ចំណត់រថយន្ត​ក្រុងមាន​ទាំង​ស្ថានីយ​រង់ចាំ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ហៅ​ថា ចំណត OSP និង​ស្ថានីយ​ដឹក​អ្នកដំណើ​ក្នុង​ប្រទេស ។ ចំណត​មួយ​នេះ​រាល់ពេល​ជំនន់​ទឹកភ្លៀង​លិច​ម្តង​ៗ​អ្នក​គ្រប់​គ្រោង​ចំណត​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ចេញ តែ​ពេល​ខ្លះ​ទឹក​មិន​អាច​រីង​បាន​ភ្លាម​ៗ​ឡើយ​ព្រោះ​ចំណត​មួយ​នេះ​ទាប​ជាង​បរិវេណ​ជិតខាង ហើយ​ករណី​នេះ​ដរាបណា​ជំនន់​ទឹកភ្លៀង​បរិវេណ​ជុំវិញ​រីង​អស់ ទើប​ការ​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​មាន​ប្រសិទ្ធភាព ។

ជាក់ស្តែង​ដូច​កាលពី​ថ្ងៃ និង​យប់​ទី​២៦​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ មីនា​នេះ តែ​ម្តង​ជំនន់​ទឹកភ្លៀង​ក្នុង​ចំណត​មានទឹក​នៅឡើយ ហើយ​ខ្មៅ​កខ្វក់​ទៀត​ផង ។ ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ឆ្លង​ព្រំដែន​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ចំ​វេ​ណ​ចំណត​ផ្លូវ​ខ្លី ពី​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​ទៅ​កាន់​ក្រុមហ៊ុន OSP គឺ​មិន​អាច​ទៅ​រួច​ឡើយ ភ្ញៀវ​ត្រូវ​ដឹក Direct ទៅ​តាម​គោលដៅ​តែ​ម្តង មិន​អាច​ចូល​ចំណត OSP បាន​ឡើយ​ព្រោះ​ត្រូវ​ជំនន់​ទឹក​ភ្លៀ​ជន់​លិចទៅ​ហើយ ខណៈ​រថយន្ត​តូច និង​រថយន្តក្រុង​ប្រភេទ​៤៥​កៅអី ដឹក​អ្នកដំណើរ​ក្នុង​ប្រទេស​ក៏​ដូច​គ្នា​ដែរ​រាល់ពេល​ជំនន់​ទឹកភ្លៀង​លិច​ចំណត គឺ​ចត​តាម​ដងផ្លូវ​បេតុង និង​ផ្លូវជាតិ​ត្រៀបត្រា​លើកដាក់​ទំនិញ និង​ចាប់​ម៉ូយ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​តែ​ម្តង ។

ដោយឡែក​ចំណតរថយន្ត​ធំ​ហៅ​ចំណត​បេន​ចាន​ក៏​ជន់​លិចលង់​រាល់​ឆ្នាំ​ហើយ​គ្មាន​ការ​អភិវឌ្ឍ​ដូច​គ្នា​ក្រោយ​ភ្លៀង​រាំង​ទឹក​រីង​អស់ បើ​រថយន្ត​ធំ​ចូល​លើកដាក់​ទំនិញ គឺ​រថយន្ត​ត្រូវ​នាំ​ភក់ល្បាប់​តាម​កង់​ឡើង​ដងផ្លូវ ព្រោះ​ចំណត​នេះ​មាន​តែ​ដី​សុទ្ធ​សាត ។

ពាក់ព័ន្ធ​ករណី​នេះ​លោក​ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទីរ​ទេសចរណ​ណ៍​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ចំណតរថយន្ត​ខាងលើ គឺ​គ្រប់​គ្រោង​ដោយ​ក្រុមហ៊ុន​មួយ​របស់​លោក ផា​ន់​សុម​ន្ថា ដែល​មាន​កុងត្រា​ជាមួយ​អាជ្ញាធរ​ខេត្ត ហើយ​លោក​ទទួលស្គាល់​ថា ចំណត​មួយ​នេះ​រាល់​ក្រោយ​ភ្លៀង​ធ្លាក់​ធំ​ៗ​តែង​មាន​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដល់​ជើង​ដំណើរ​ភ្ញៀវ​មិន​ថា ភ្ញៀវ​ជាតិ ឬ​បរទេស​មិន​អាច​ចូល​ចំណត​បាន​ឡើយ ។


​លោក​ផា​ន់ សុម​ន្ថា និង​ប្រធាន​ក្រុមហ៊ុន​ផា​ន់​ល​ក្ខិ​ណា មិន​អាច​ស្វែងរក​ការ​សាកសួរ​បំភ្លឺ​បាន​ឡើយ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ម្យ៉ាង​ពេល​ភ្នាក់ងារ​កោះសន្តិភាព​ជួប​បុគ្គលិក​បម្រើ ការងារ​២​នាក់​នៅ​ចំណត​នេះ​អះអាង​ថា មិន​ស្គាល់​លេខ​ទូរស័ព្ទ​មេ​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ