រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសជំហរថា មិនឲ្យគេម៉ាក់ងាយ ឬប្រមាថរឿងអនុគ្រោះពន្ធ ឬមិនអនុគ្រោះពន្ធក្នុងការធ្វើដឹកនាំប្រទេសឲ្យរីកចម្រើននោះទេ ។ ថ្លែងក្នុងពីធីប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិត ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ នាព្រឹកថ្ងៃទី២៦ ខែមីនា នៅវិទ្យាស្ថានជាតិអប់រំសម្តេចតេជោបានលើកឡើងថា កម្ពុជាមិនចាំបាច់គិតពីការអនុគ្រោះពន្ធ ឬមានការអនុគ្រោះពន្ធនោះទេ គឺកម្ពុជាត្រូវ តែប្រើកម្លាំងខ្លូន ដើម្បីធ្វើការអភិវឌ្ឍដោយមិនគិតថា ខ្លួនមានភាពអនុគ្រោះពីអ្នកណាទាំងអស់ ។
ការធ្វើបែបនេះត្រូវបានសម្តេចបញ្ជាក់ថា«ដើម្បីកុំប្រទេសរបស់យើងត្រូវទទួលរងការប្រមាថ ហើយកង្វល់របស់គេ ត្រូវចាំបង្ខំឲ្យយើងអនុវត្ត គឺអត់ទេ ។ ប្រទេសកម្ពុជាកង្វល់របស់កម្ពុជា ហើយអ្នកឯងត្រូវដឹងពីកង្វល់របស់ខ្ញុំ គឺអ្វី ? រដ្ឋាភិបាលខ្ញុំមានកង្វល់ អ្វីអ្នកឯងមិនទេ ។ អ្នកឯងចាំបង្ខំយើងឲ្យយល់ពីកង្វល់របស់អ្នកឯងយើងអត់ទទួលបានទេអាហ្នឹង។ ដូច្នេះមានតែវិធីថា កាត់បន្ថយអ្វីដែលមិនចាំបាច់ដូចជា ការសស្គេនកុងទ័ន កុំឲ្យឡាននៅកកកុនអីញ្ចឹង អាបង់លុង គឺម្យ៉ាងហើយតែបើស្គេនគ្រប់កុងតឺន័រ គឺយឺតណាស់ ព្រោះគេត្រូវដឹកទំនិញល្បឿលឿន» ។
សម្តេចក៏បានលើកឡើងថា ការធ្វើមានការស្គេនកុងតឺន័រតាមរបៀបហានិភ័យ ឧទាហរណ៍៖ នៅពេលមាន១០០កុងតឺន័រ ហើយយើងសង្ស័យ១ ឬ២កុងតឺន័រនោះ យើងយកតែ១ ឬ២កុងតឺន័រមកស្គេនបានហើយ ។ ក្រៅពីនោះឲ្យចេញទៅ ហើយបើប្រទេសណាឲ្យស្គេនយើងស្គេន តែបើមិនឲ្យស្គេនមិនចាំបាច់ទេ ។ ការធ្វើបែបនេះនឹងចំណេញទាំងថវិកា និងពេលវេលាថែមទៀត ហើយអ្នករកស៊ីនឹងនៅជាមួយយើង ។
ចំណែកកាំសាបវិញដែលបានបំពេញតួនាទីជាង៤០ឆ្នាំហើយ តែឥឡូវរំលាយចោល ដើម្បីឲ្យកំពង់ផែធ្វើទំនាក់ទំនងជាមួយកំពង់តែម្តង ហើយតម្លៃអគ្គិសនីត្រូវធ្លាប់ចុះ ។ សម្តេចបញ្ជាក់ថា«និយាយរួមត្រូវរុញច្រានសេដ្ឋកិច្ចយើងឲ្យមានកំណើន ។ ហើយបើគេតម្រូវឲ្យយើងបង់ពន្ធ យើងបង់ពន្ធ ហើយគេនាំចូលមកយើងក៏យើងវៃពន្ធ ។ កុំឲ្យគេថា អាញឲ្យអ្នកនេះ ឯងត្រូវធ្វើតាមអាញ បើមិនធ្វើតាមអាញទេ អាញនឹងដកយកកុំ!ឲ្យនិយាយភាសានឹងបន្តទៀត ។ ខ្មែរណា! កាលពីដើមគេមិនធ្វើប៉ុណ្ណឹងទេ គឺខ្មែរធ្លាប់គេហ៊ុំព័ន្ធទាំងនយោបាយ និងសេដ្ឋកិច្ចគ្រប់ច្រកតែខ្មែររស់បាន តែនោះជាខ្មែរ ហ៊ុន សែន ដឹកនាំ ។ អាឡូវនៅតែខ្មែរហ៊ុន សែន នៅតែដឹកនាំដដែល ហើយហ៊ុន សែននឹងបន្តដឹកនាំឲ្យសេដ្ឋកិច្ចរស់រវើកជាមួយកំណើនសេដ្ឋកិច្ច៧ភាគរយ ហើយបន្តដឹកនាំឲ្យកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយបន្តទៀត» ។
ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថា នឹងធ្វើកំណែទម្រង់វិស័យមួយចំនួនជាកញ្ចប់តែម្តងដែលនឹងត្រូវកញ្ចប់ថវិកាប៉ុន្មាន ដើម្បីអន្តរាគមន៍ ។ ព្រោះថា កម្ពុជាមិនមែនអ្វីៗសុទ្ធតែទៅសុំជំនួយឬទៅកម្ចីបរទេសទាំងអស់ទេ ។ សម្តេចក៏បានលើកឡើងថា ក្រុមហ៊ុនដែលមានវត្តមាននៅកម្ពុជាបានត្រៀមខ្លួនក្នុងការបង់ពន្ធរួចហើយព្រោះថា ការអនុគ្រោះពន្ធគេគង់តែយកនៅណាមួយតែប៉ុណ្ណឹងទេ ។ កាលណាសេដ្ឋកិច្ចយើងកើនឡើងដល់កម្រិតណាមួយ គឺការអនុគ្រោះពន្ធបាត់ដោយស្វ័យប្រវត្តិហើយ ។
សម្តេចថា«អីញ្ចឹងទេកុំឲ្យគេប្រើបន្តទៀតនូវពាក្យមិនធ្វើតាមគាត់ អើ! កុំឲ្យប្រើភាសារនឹងបន្តទៀតជាមួយយើងអីញ្ចឹងបានយើងឯករាជ្យ ។ អីញ្ចឹងបានខ្ញុំប្រើភាសាកំណែទម្រង់ផ្ទៃក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ ។ យើងរកស៊ីជាមួយគេគេបង់ពន្ធឲ្យយើង យើងបង់ពន្ធឲ្យគេ គឺមានតែប៉ុណ្ណឹង!» ។
ក្នុងឱកាសនោះដែរសម្តេចក៏បានលើកឡើងថា ពីការអនុគ្រោះពន្ធការនាំអង្កររបស់កម្ពុជាចេញពីក្រៅប្រទេសថា អង្ករកម្ពុជាមិនបានជាប់នឹងប្រពន្ធអនុគ្រោះ ឬមិនអនុគ្រោះទេ ប៉ុន្តែ ប្រទេសអីតាលីប្រកួតមិនឈ្នះជាមួយអង្ករកម្ពុជា អីញ្ចឹងបានជាប្រទេសអីតាលីស្នើសុំសហភា ពអឺរ៉ុបឲ្យដាក់ពន្ធលើការនាំអង្កររបស់កម្ពុជា និងអង្ករមីយ៉ាន់ម៉ា ។ សម្តេចតេជោបន្ថែមថាទោះបីជាសហភាពយកពន្ធក៏កម្ពុជានៅតែនាំទៅ ហើយរយៈពេល២ខែមកនេះមានកំណើនក្នុងការនាំអង្ករថែមទៀត ។ អង្ករកម្ពុជាមិនសម្រាប់តែនាំទៅសហភាពអឺរ៉ុបនោះទេ គឺនាំទៅវៀតណាម៣០ម៉ឺនតោន ចិន ៤០ម៉ឺនតោន និងនាំទៅម៉ា ឡេស៊ី និងប្រទេសផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ