ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ក្រោយ​នឹង​មានការ​កែសម្រួល​ប្រតិទិន​ថ្ងៃ​ឈប់​សម្រាក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ក្រោយ​នឹង​មានការ​កែប្រែ​ប្រតិទិន​ឈប់​សម្រាក​មួយ​ចំនួន តែ​នៅ​តែ​ធ្វើការ​ដដែល ដោយ​បញ្ចូល​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ថ្ងៃ​ចូល​ឆ្នាំ ដើម្បី​ឲ្យ​បាន​រយៈពេល​យូរ​ជាង​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​វិនិយោគ​កុំ​រត់​ចេញ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​ក្រោយ​នឹង​មានការ​កែប្រែ​ប្រតិទិន​ឈប់​សម្រាក​មួយ​ចំនួន តែ​នៅ​តែ​ធ្វើការ​ដដែល ដោយ​បញ្ចូល​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ថ្ងៃ​ចូល​ឆ្នាំ ដើម្បី​ឲ្យ​បាន​រយៈពេល​យូរ​ជាង​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​វិនិយោគ​កុំ​រត់​ចេញ ។ មាន​ប្រសាសន៍​ក្នុង​ពី​ធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​សូម​និយាយ​ទុក​ឲ្យ​ហើយ កម្ពុជា គឺជា​ប្រទេស​ក្រីក្រ ក៏​ប៉ុន្តែ​ការ​ឈប់​សម្រាក​នៅ​ប្រទេស​កម្ពុជា​របស់​យើង គឺ​ច្រើន​ជាង​ប្រទេស​អ្នកមាន​ប៉ុន្មាន​ដង ក្នុង​នោះ​មាន​ប្រទេស​សាំង​ហ្គា​ពួរ គេ​មាន​ថ្ងៃ​សម្រាក​ដែរ តែ​មួយ​ថ្ងៃ​ទេ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​សម្រាក​២០​ទៅ​៣០​ថ្ងៃ ។

សម្ដេច​បញ្ជាក់​ថា​«​អ​ញ្ចឹ​ង​ប្រទេស​យើង​ក្រីក្រ ក៏​ប៉ុន្តែ គឺ​យើង​ឈប់​សម្រាក​ច្រើន​ណាស់ ដូច្នេះ​សុំ​ការ​យោគយល់​អធ្យាស្រ័យ​អ្នក​រកស៊ី​ទាំងអស់​រត់​ចោល​យើង ដោយសារ​តែ​ម្ខាង​ឡើង​ប្រាក់ខែ ម្ខាង​ទៀត​ឈប់​សម្រាក​កាន់តែ​ច្រើន ។ អ​ញ្ចឹ​ង​ទេ ឆ្នាំ​ក្រោយ​អាច​នឹង​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក ។ យើង​ដាក់​ថ្ងៃ​សម្រាក​ក៏​សម្រាក ក៏​ប៉ុន្តែ​យើង​កុំ​សម្រាក ដើម្បី​យើង​យក​ថ្ងៃ​ហ្នឹង​ទៅ​បូក​ថ្ងៃ​ភ្ជុំ​ដែល​បាន​សម្រាក​៤​ឬ​៥​ថ្ងៃ​ទៅ​វិញ និង​មិន​ចំណេញ​ជាង ។

បន្ទាប់​ថ្ងៃនេះ​យើង​ធ្វើការ ហើយ​រាល់ថ្ងៃ​ភ្ជុំ​យើង​សម្រាក​បាន​វែង​ជាង ព្រោះ​យើង​ត្រូវធ្វើ​ដំណើរ​ទៅ​ស្រុក​មួយ​ថ្ងៃ​មក​មួយ​ថ្ងៃ យើង​លេង​បាន​តែ​មួយ​ថ្ងៃ​ទេ អ​ញ្ចឹ​ង​យើង​ត្រូវ​សន្សំ ។ សន្សំ​ថ្ងៃ​ឈប់​សម្រាក​មួយ​ថ្ងៃ មួយ​ថ្ងៃ​យើង​ដាក់​ក្នុង​ប្រតិទិន​ហើយ​ថ្ងៃ​ឈប់​សម្រាក ក៏​ប៉ុន្តែ​យើង​អត់​សម្រាក​ទេ ។ ថ្ងៃ​សម្រាក​ដទៃ​ទៀត​យើង​អត់​សម្រាក​ដោយ​យើង​ទុក​បូក​ទៅ​ថ្ងៃ​ចូល​ឆ្នាំ​វិញ​នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​គិតគូរ​របស់​មនុស្ស​ខ្លះ​លើ​បញ្ហា​ហ្នឹង ហើយ​វា​សម​ស្រប ។ ព្រោះ​បើ​យើង​ឈប់​មួយ​ថ្ងៃ​ហ្នឹង​ទៅ​ស្រុក​កំណើត ក៏​មិន​បាន​ដែរ ព្រោះ​ស្អែក​ឡើង​ដល់​ថ្ងៃ​ធ្វើការ​ហើយ ចឹ​ង​ទេ​អត់​បាន​ទៅ​ណា​ទាំងអស់ ។ សម្ដេច​ក៏​បាន​លើក​ឡើង​ទៀត​ថា​«​យើង​ដាក់​ក្នុង​ប្រតិទិន គឺ​ឈប់​សម្រាក​អ​ញ្ចឹ​ង ប៉ុន្តែ​យើង​អត់​សម្រាក​ទេ យើង​ធ្វើ​បូក​ដល់​ថ្ងៃ​ភ្ជុំ ឬ​ថ្ងៃ​ចូល​ឆ្នាំ​ប្រាំ​ថ្ងៃ ហើយ​យើង​នឹង​ពិគ្រោះ​យោបល់​បញ្ហា​នេះ​ជាមួយនឹង​មន្ត្រី​សាធារណ​របស់​យើង និង​វិស័យ​ឯកជន និង​ផ្នែក​នានា​ដែល​មានការ​ពាក់ព័ន្ធ​»​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​បច្ចុប្បន្ន​មាន​កំណែទម្រង់​ច្រើន​ណាស់ ប៉ុន្តែ គឺ​ការ​កែសម្រួល​ប្រតិទិន​នេះ​ជា​បញ្ហា​រសើប​មួយ ដែល​មានការ​យោគយល់ ។ បើ​មិន​ដូច្នេះ​ទេ អ្នករក​ស៊ីក្នុង​ស្រុក​យើង​«…» យើង​គិតតែ​ទាមទារ​ឡើង​ប្រាក់ខែ និង​ទារ​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បាន​ច្រើន អ​ញ្ចឹ​ង​គេ​នឹង​ចាក​ចេញពី​យើង​។

សម្ដេច​ក៏​បាន​គូសបញ្ជាក់​ថា ការ​កំណត់​ប្រតិទិន​នេះ​ក៏​ដោយ សំដៅលើ​ការ​មិន​អនុគ្រោះ​ពន្ធ ឬ​អនុគ្រោះ​ពន្ធ​នោះ​ទេ ។ គឺ​យើង​គិតតែ​ពី​កម្លាំង​ខ្លួនឯង ដើម្បី​ឲ្យ​ក្លាយទៅជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​មួយ​ដោយ​មិន​គិត​ថា ខ្លួន​មានការ​អនុគ្រោះ​ពី​អ្នក​ណា​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ