ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ថា គ្មាន​បំណងប្រាថ្នា​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សម្តេច​គ្មាន​បំណងប្រាថ្នា​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ ដែល​ខុស​អ្នកមួយ​ចំនួន ។ សម្តេច​តេ​ជោ​លើក​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សម្តេច​គ្មាន​បំណងប្រាថ្នា​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ ដែល​ខុស​អ្នកមួយ​ចំនួន ។ សម្តេច​តេ​ជោ​លើក​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស -​គរុ​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៧-២០១៨ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ នៅ​វិទ្យា​ជាតិ​អប់រំ​ថា សម្តេច​គ្មាន​បំណង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ គឺ​សម្តេច​ចង់​ធ្វើ​ជា​គ្រូបង្រៀន​តែ​ប៉ុណ្ណោះ ។

សម្តេច​តេ​ជោ ហ៊ុន​សែន បាន​លើក​ឡើង​ថា មាន​មនុស្ស​មិន​តិច​ទេ ចង់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ប៉ុន្តែ​មិន​បាន​ធ្វើ ។ ខ្លះ​ដេក​យល់​សុបិន​ទាំង​ថ្ងៃ​ចប់​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ហើយ​អ្នកខ្លះ​ក៏​មាន​លើក​ជា​ឧទាហរណ៍​ថា នៅ​ពេល​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី តើ​ធ្វើ​បែប​ណា​អង្គុយ​បែប​ណា សម័យ​សព្វគ្រប់​ហើយ ខ្ញុំ​មិន​ដែល​ប៉ងប្រាថ្នា​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា មាន​អ្នកខ្លះ​ចាំ​គេ​វៃ​ហ៊ុន សែន ឲ្យ​រលំ​សិន​ចាំ​ចូល​មក​ស្រុក​ត្រួត​តែ​ម្តង ។

សម្តេច​ថា​«​អឺ​ឯង ចាំ​តាស់ ល្អមើល​តាស់ ។ មិន​ហ៊ាន​មក​វៃ​ខ្លួនឯង​ទេ​ឲ្យ​គេ​វៃ​សិន ។ ខ្ញុំ​មិន​ថា​ឲ្យ​អ្នក​ណា​គេ​កុំ​យក​ខ្លួន ។ អា​ឡូ​វ​ចាប់ពី​ពេល​នេះ​ទៅ​ខ្ញុំ​ប្រកាស​កុំ​បបួល​ខ្ញុំ​ភ្នាល់ បបួល​ស្បថ ទើប​ខ្ញុំ​លេង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ