ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្ត​ប៉ៃលិនឆេះដុំ…​ប្រកាស​​ប្រជុំ​ជាមួយក្រុមអ្នកសារព័ត៌មាន​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​ប៉ៃលិន ៖ គ្រាន់តែ​ចូល​ទៅ​ដល់​កន្លែង​ប្រជុំ​ភ្លាម ​លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន ហាក់បង្ហាញ​​​ការ​​ខឹង​​ជាមួយ​​ក្រុម​អ្នក​សារព័ត៌មាន ដោយ​បាន​ស្តី​អប់រំ​ណែនាំទៅ​លើ​ក្រុម​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្ត​ប៉ៃលិន​ទាំងអស់​​ថា «ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដូច​ជា​គ្មានក្រមសីលធម៌…

ខេត្ត​ប៉ៃលិន ៖ គ្រាន់តែ​ចូល​ទៅ​ដល់​កន្លែង​ប្រជុំ​ភ្លាម ​លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន ហាក់បង្ហាញ​​​ការ​​ខឹង​​ជាមួយ​​ក្រុម​អ្នក​សារព័ត៌មាន ដោយ​បាន​ស្តី​អប់រំ​ណែនាំទៅ​លើ​ក្រុម​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្ត​ប៉ៃលិន​ទាំងអស់​​ថា «ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដូច​ជា​គ្មានក្រមសីលធម៌ អត់​មាន​វិជ្ជាជីវ​: ចេះ​តែ​ផ្សាយ​រឿង​ណាដែល​ខេត្ត​ហាមឃាត់ ដូច​ជា​ករណី​ការ​ដាក់​តាំងពិព័រណ៍​លក់ទំនិញ​ថ្មី​ៗកន្លង​ទៅ​នេះ ដោយ​ដាក់​ចំណងជើង​ថា «​ជា​រឿង​ចម្លែក​ទៅ​វិញ​» ។

ហេតុការណ៍ ដែល​លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត បានស្តីបន្ទោស​ទៅ​លើ​ក្រុម​អ្នក​សារព័ត៌មាន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​២រសៀល​ថ្ងៃ​ទី​២៦ ​មីនា ស្ថិត​នៅ​ក្នុង​បន្ទប់​ប្រជុំ​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ ឬ​មិន​ពិត ដោយ​មានការ​ចូលរួម​ពី​លោកស្រី ស្រ៊ី ចាន់​អេ​ង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន និង​អនុប្រធាន​មន្ទីរ បុគ្គលិក​ការិយាល័យ​នៃ​មន្ទីរ​ព័ត៌មាន និង​ក្រុម​អ្នក​សារព័ត៌​មាន​ប្រចាំ​ខេត្ត​ប៉ៃលិន​ទាំងអស់​ផង​ដែរ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ និង២៥ ​មីនា កន្លង​ទៅ ​អាជ្ញាធរ​ខេត្ត​ប៉ៃលិនបាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ យក​កំណាត់​ផ្លូវជាតិ​លេខ​៥៧មួយ​ចំហៀង​ផ្លូវប្រវែង​ជិត​៣០០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន សង់រោង​តាំងពិព័រណ៍​លក់ទំនិញ ហើយ​ក៏​មានកា​រិះគន់​ខ្លាំង​ពី​សំណាក់​មហាជន​ទូទៅ ។ ជា​ពិសេស​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​តែ​ម្តង ខណ​:​ពួក​គេ​ដែល​មានផ្ទះ​ជាប់​នឹង​ផ្លូវជាតិ សុំ​ច្បាប់​សង់រោង​រៀប​អាពាហ៍ពិពាហ៍ ឬ​រោង​បុណ្យ​ត្រឹមតែ​រយ​:​ពេល​១​ថ្ងៃ ឬ​២​ថ្ងៃ គឺ​អាជ្ញាធរ​មិន​អនុញ្ញាត លុះ​ក្រុមហ៊ុន​ឯកជន​ជួល ស្រាប់តែ​អនុញ្ញាត​ឱ្យ​បិទផ្លូវ​រយ​:​ពេល​យូរ ក៏​ផ្ទុះ​ការ​រិះគន់តែ​ម្តង ។

លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្តទទួល​បន្ទុក​ផ្នែក​ព័ត៌មានបាន​បន្ត​ទៀត​ថា ខាង​ខេត្ត​បាន​ប្រាប់​ហើយ​ថា ការ​ដាក់​តាំងពិព័រណ៍​នេះ មិន​មាន​ករណី​កកស្ទះ​ចរាចរណ៍ ឬ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ព្រោះ​មាន​ផ្លូវ​វាង​ច្រើន​​ណាស់ ហើយ​ស្រលះ​ល្អ​ទៀត ក៏​មាន​សមត្ថកិច្ច​ឈរ​យាម​គ្រប់​ច្រកល្ហក​ផង​ដែរ សុំ​យោគយល់​កុំ​ចុះ​ផ្សាយ ។ ប៉ុន្តែនៅពេល​​និយាយ​គ្នា​មិន​ទាន់​បាន​២​ម៉ោង​ផង ស្រាប់តែ​ឃើញ​គេហទំព័រ​សារព័ត៌មាន​ចេញផ្​សាយដោយ​ដាក់​ចំណងជើង ​«​មានរឿង​ចម្លែក​ដែល​ខេត្ត​ប៉ៃលិន យក​ផ្លូវជាតិ​ដាក់​តាំងពិព័រណ៍​» ធ្វើ​ឱ្យ​ខេត្ត​មានចិត្ត​ក្តៅក្រហាយ​តែ​ម្តង ។

ដោយឡែក សម្រាប់​​ភ្នាក់ងារ​សារព័ត៌មានបាន​លើក​ឡើង​ដែរ​ថា ការ​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​សង់​រោង​តាំងពិព័រណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ថ្មី​ៗកន្លង​មកនេះ មិនមែន​ជា​រឿងដែល​អ្នក​សារព័ត៌មាន​គ្មានក្រម​សីលធម៌ ឬ​ខ្វះ​វិជ្ជា​ជីវ​:​អ្វី​នោះ​ទេ គឺ​ផ្សាយ​ទៅ​តាមតែ​អ្វី​ដែល​កើតឡើង​ពិតប្រាកដ​ប៉ុណ្ណោះ ព្រោះ​ជា​រឿង​ដែល​ចម្លែក​ពិត​ប្រាកដ​​មែន ដោយនៅ​ក្នុង​ខេត្ត​ប៉ៃលិន ​គឺជា​លើក​ទី​១​ហើយ ដែល​​អាជ្ញាធរ​យក​ផ្លូវជាតិ ជា​ផ្លូវ​សាធារណ​:​ដាក់​ឱ្យ​ក្រុមហ៊ុន​សង់រោង​លើ​ផ្លូវ ហើយ​នៅ​ពេល​ក្រោយ​ទៀត បើ​ក្រុមហ៊ុន​ផ្សេង​ឃើញ​ដូច្នេះ គេ​នឹង​សុំ​សង់​រោង​ដាក់​តាំងពិព័រណ៍​ដូច​គ្នា តែបើ​អាជ្ញាធរ​មិន​ឱ្យ​គេ​នឹង​និយាយ​ថា ប្រកាន់​បក្សខពួក មិន​ស្មើភាព​គ្នា ហើយ​បើ​យក​ល្អ ​គួរតែ​រក​កន្លែង​ណា​ផ្សេង​ធ្វើ​វិញ ។

លើស​ពី​នេះ ក្រុម​សារព័ត៌មាន​សំណូមពរ​ដល់​អង្គប្រជុំ​ថា បើសិនជា​អាជ្ញាធរ​ចុះ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សាលារៀន ឬ​សម្ពោធ ឬ​ចុះ​ជួយ​ធ្វើ​អ្វី​ដល់​ប្រជាពលរដ្ឋ សូម​ជួយ​ផ្តល់​ព័ត៌មាន​ជូន​ផង ដើម្បី​ឱ្យ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ផ្ទាល់ យក​មក​ផ្សាយ​រឿង​ល្អ​ៗ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​ខេត្ត ។ តែ​មិនមែន​មាន​ន័យ​ថា ខាង​សារព័ត៌មាន ចុះ​ផ្សាយ​តែ​រឿង​រិះគន់​ស្ថាបនា​នោះ​ទេ គឺ​កន្លង​មក​ក៏​ចុះ​ផ្សាយ​ទាំង​រឿង​ល្អ​ៗ ជា​ច្រើន ដែល​ខេត្ត​កំពុង​កសាង​ផង​ដែរ ។

ជា​ចុង​ក្រោយ​លោក​ជំទាវ ជា លាភ អភិបាលរង​ខេត្ត បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ទាំងអស់​យ៉ាង​ច្បាស់​ថា ខាង​ខេត្ត​មាន​ភ្នាក់ងារ​ព័ត៌មាន​ទូរទស្សន៍​ប្រចាំ​ខេត្ត​ផ្ទាល់ខ្លួន​ហើយ មិន​ចាំបាច់​ឱ្យ​ក្រុម​ភ្នា​ក់ងារ​ផ្សេង​ៗ ចុះ​ទៅ​ថត​ចុះ​ផ្សាយ​នោះ​ទេ ។ លើស​ពី​នេះ ខាង​មន្ទីរ​ព័ត៌មាន​ខេត្ត ក៏​នឹង​ដាក់​រាល់​ព័ត៌មាន​ដែល​ខ្លួន​ចុះ​ទៅ​យក​ផ្សាយ នៅ​ក្នុង​ក្រុម​តេ​លេ​ក្រាម ដើម្បី​ឱ្យ​ជួយ​ផ្សព្វផ្សាយ បើ​រឿង​ណា​អាច​យក​ផ្សាយ​បាន ក៏​ផ្សាយ​ទៅ បើ​មិន​បាន​ទេ​ក៏​មិន​អី​ដែរ​។

អត្ថបទសរសេរ ដោយ