ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកកែវសីមាផ្អើល​ ពេល​ឃើញ​ហ្វូង​ដំរី​​ព្រៃ​​បង្ហាញ​​ខ្លួន​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ រហូត​មក​ទល់​​ព្រឹក​ថ្ងៃ​ទី​២៧ មីនា នេះ ហ្វូង​សត្វ​ដំរីព្រៃ​ជា​ច្រើន​ក្បាល​ បាន​បង្ហាញ​វត្ត​មាននៅ​ស្រុក​កែវ​សីមា​ ធ្វើឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ហើយ​មាន​ការ​ចាប់​អារ​ម្ម​ណ៍​​ខ្លាំង​​ពីសំណាក់​​ក្រុម​អ្នកដែល​​ស្រឡាញ់​សត្វព្រៃ​…

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ រហូត​មក​ទល់​​ព្រឹក​ថ្ងៃ​ទី​២៧ មីនា នេះ ហ្វូង​សត្វ​ដំរីព្រៃ​ជា​ច្រើន​ក្បាល​ បាន​បង្ហាញ​វត្ត​មាននៅ​ស្រុក​កែវ​សីមា​ ធ្វើឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ ហើយ​មាន​ការ​ចាប់​អារ​ម្ម​ណ៍​​ខ្លាំង​​ពីសំណាក់​​ក្រុម​អ្នកដែល​​ស្រឡាញ់​សត្វព្រៃ​ ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌល​គិរីបាន​ឱ្យ​ដឹង​ថា ​«​ដំរី​មួយ​ហ្វូង​នេះ​មាន​ជាង​១០​ទៅ​២០​ក្បាល ប៉ុន្តែ​ពពួក​វា​បាន​ចូល​មក​ដល់ទី​ធ្លារ​សាលា​ស្រុក​កែវ​សីមា​ត្រឹម​៤​ទៅ​ក្បាល​ប៉ុណ្ណោះ គឺ​សមាជិក​ក្នុង​ហ្វូង​នៅ​ជិត​ៗ​គ្នា​ប្រមាណ​៥០០​ម៉ែត្រ​ ។ ​ហ្វូង​ដំរី​ទាំងនេះ​ តែងតែ​ចូល​មក​ចំណុច​ខាងលើ​ជា​រៀង​រាល់​ឆ្នាំ​ព្រោះ​កន្លែង​នេះ​(​ដី​សាលាស្រុក​)​ជាទី​តាំងរបស់​វា​ពី​មុន ចឹ​ង​ហើយ​ទើប​វា​ត្រូវ​មក​ជា​រៀង​រាល់​ឆ្នាំ ឲ្យ​តែ​ដល់​ខែ​នេះ​​​» ​។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​បាន​បន្ត​ថា​ «​វត្តមាន​ហ្វូង​សត្វ​ដំរី​នៅ​ពេល​នេះ គឺជា​រឿង​ល្អ​ប្រសើរ​ សម្រាប់​ដែន​ជម្រក​ការពារ​សត្វព្រៃ ដោយ​អាច​បញ្ជាក់​បាន​ថា ព្រៃ​នេះ​នៅ​មាន​សត្វព្រៃ​គង់វង្ស​ច្រើន ហើយ​ក៏​ជា​ការ​ព្រួយ​បារម្ភ​ផង​ដែរ បើសិនជា​ពួក​វា​ចូល​ដល់​តំបន់​ប្រជុំជន ដែល​មាន​មនុស្ស​រស់នៅ​ច្រើន នៅ​ពេល​មនុស្ស​ទៅ​ដេញ ​ឬ​ទៅ​គប់​ពួក​វា វា​ហ្នឹង​អាច​តតាំង​ជាមួយ​មនុស្ស​វិញ​»​។

លោក កែវ សុភ​គ៌ មាន​ឲ្យ​ដឹង​ថា​ «​បច្ចុប្បន្ន​ចំនួន​សត្វ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​ចន្លោះ​ពី​៣៧០​ក្បាល ទៅ​៥០០​ក្បាល គឺ​មានការ​កើនឡើង ហើយ​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី គឺ​មាន​តែ​មួយ​ប្រភេទ គឺ​ដំរី​អាស៊ី​»​។​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ពេល​ទៅ​មើល​ឬ​ថតរូប​ហ្វូង​ដំរី​ទាំងនេះ សូមកុំ​បង្ក​កា​រំខាន​ដល់​ពួក​វា ដែល​អាច​មាន​គ្រោះថ្នាក់​នានា ព្រោះ​ច​រិ​ក​ដំរីព្រៃ​នេះ បើ​យើង​មិន​រំខាន​វា​ទេ វា​ក៏​មិន​ធ្វើ​អី​ដល់​មនុស្ស​ដែរ​។

សូម​បញ្ជាក់​ដែរ​ថា គេ​បាន​ប្រទះ​ឃើញ​ហ្វូង​ដំរីព្រៃ​ជា​ច្រើន​ក្បាល​នេះ ចូល​ដល់​ក្នុង​បរិវេណ​សាលាស្រុក ហើយ​ពួក​វា​នៅ​តែ​បង្ហាញខ្លួន​នៅ​ក្នុង​ព្រោះ​របោះ​ក្បែរ​ស្រះ​ទឹក​ដែល​មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៧៦ ដោយ​មិន​ទាន់​ចាកចេញ​ទៅ​ណា​ឆ្ងាយ​នោះ​ទេ ។

អត្ថបទសរសេរ ដោយ