ហូប​ខ្ទឹមបារាំង​៤៤​ក្រាម​មួយ​ថ្ងៃ​…​កាត់​បន្ថយ​​មហារីក​ពោះវៀនធំ


តាម​ប្រភពពី​ The Sunបានឱ្យ​ដឹង​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ First Hospital of China Medical University បាន​រក​ឃើញ​ថា ការ​ទទួលទាន​ខ្ទឹមបារាំង​៤៤​ក្រាម​ក្នុង​មួយ​ថ្ងៃ អាច​កាត់​​បន្ថយ​ការ​កើត​ជំងឺមហារីក​ពោះវៀនធំ​ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ការ​ទទួលទាន​បន្លែ​ប្រភេទ​ខ្ទឹម អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​​ជំងឺ​មហារីក​ពោះវៀនធំ​ ។ គេ​បាន​ធ្វើការ​សិក្សា​ទៅ​លើ​មនុស្ស​ប្រុស-​ស្រី១៦៦៦​នាក់ ដែល​ពួក​គេ​ទទួលទាន​ខ្ទឹមបារាំង៧៤​ក្រាម(​ប្រហែល​កន្លះ​មើម​)ក្នុង​មួយ​ថ្ងៃ​។ ជា​លទ្ធផល​គេ​រក​ឃើញ​ថា អ្នក​ទាំងនោះ​មានការ​ប្រឈម​កើត​ជំងឺមហារីក​ពោះវៀនធំ ទាប​ជាង​អ្នក​មិន​ទទួលទាន​ដល់​ទៅ៧៩%​។

ក្នុង​របាយការណ៍​របស់​លោក​វេជ្ជបណ្ឌិត Zhi Li នៃ​សាកលវិទ្យាល័យ First Hospital of China Medical University បាន​សរសេរ​ថា​៖ ​«​វា​មាន​ទំនាក់ទំនង​នឹង​គ្នា ដោយសារ​តែ​ការ​ហូប​បន្លែ​ប្រភេទ​ខ្ទឹម​កាន់តែ​ច្រើន ការ​ការពារ​កាន់តែ​ប្រសើរ​» ។

នេះ​គឺ​មក​ពី​អាហារ​ប្រភេទ​នេះ មាន​សារធាតុ​ជីវ​សកម្ម​ម្យ៉ាង ដែល​អាច​ការពារ​ប្រឆាំង​នឹង​ជម្ងឺមហារីក​។ ការ​ហូប​ខ្ទឹម​ពេល​ចម្អិន​ដោយ​កម្តៅ មិនសូវ​ជា​បាន​ប្រយោជន៍​ដូច​ការ​ពិសារ​នៅ​ស្រស់​ៗ​ទេ ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ