ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ស្លា.ប់​មនុស្ស​ទៀត​ហើយ នៅ​លើ​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងបាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​ដែល​កំពុង​ជិះ​កង់​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​បន្ទាប់​មក​អ្នក​បើ​បរ​ម៉ូតូ​ធំ​ខាងលើ​បម្រុង​រត់គេច​ខ្លួន​ដែរ ។ ប៉ុន្តែ​រត់​មិន​រួច​ដោយសារ​តែ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ រួម​ជាមួយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន រួច​នាំ​ទៅ​សាកសួរ​ព្រមទាំង​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។…

រាជធានី​ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងបាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​ដែល​កំពុង​ជិះ​កង់​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​បន្ទាប់​មក​អ្នក​បើ​បរ​ម៉ូតូ​ធំ​ខាងលើ​បម្រុង​រត់គេច​ខ្លួន​ដែរ ។ ប៉ុន្តែ​រត់​មិន​រួច​ដោយសារ​តែ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ រួម​ជាមួយ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន រួច​នាំ​ទៅ​សាកសួរ​ព្រមទាំង​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរស​រង​គ្រោះ​ឈ្មោះ ម៉ៅ ចាន់​នី ហៅ​រិ​ទ្ធ អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ប្រពន្ធ​ឈ្មោះ ជា តាំង​ហ៊ួ​យ អាយុ​៣៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ដូន​ស ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង មានកូន​ប្រុស​២​នាក់ ក្នុង​បន្ទុកគ្រួសារ ។ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ម៉ូតូ​បង្ក​ ១៥០cc ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HM-0340 បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ អាន ភា​រ៉ូ​ត អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សិប្បកម្ម​ផលិត​គ្រឿង​សង្ហា​រឹម ស្នាក់​នៅ​កន្លែងធ្វើការ ស្ថិត​នៅ​ក្នុងភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពោធិ​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ប្តី​របស់​គាត់​បាន​ជិះ​កង់​ចេញពី​បន្ទប់​ជួល ទៅ​ធ្វើ​កាន់​ការដ្ឋាន​សំណង់​នៅ ស្ថិត​នៅ​ជិត​ផ្សារ​ចោម​ចៅ ដោយ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ឆ្លងផ្លូវ​ក្នុង​បំណង​សំដៅ​ទៅ​ទិស​ខាងកើត​វិញ ខណៈ​ឆ្លង​ដល់​ចំណុច​គំនូស​កណ្តាល​ទ្រូងផ្លូវ​ទៅ​ហើយ ស្រាប់តែ​ម៉ូតូ​បង្ក ១៥០cc នោះ​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​ដល់​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ប្ដី​របស់​គាត់​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង ។

ដោយឡែក​អ្នកដំណើរ​តាម​ផ្លូវ​ខាងលើ​បាន​និយាយ​ថា ក្រោយ​ពេល​បើក​បុក​អ្នក​ជិះ​កង់​បណ្ដាល​ឲ្យ​ស្លាប់​រួច​មក អ្នកបើកបរ​ម៉ូតូ​បម្រុង​គេចខ្លួន ប៉ុន្តែ​គេច​មិន​រួច​ដោយ​ត្រូវ​បាន​ពួក​គាត់​រួម​ជាមួយ​កម្លាំង​នគរបាល​នៅ​ជិត​នោះ​នាំ​គ្នា​ចាប់ខ្លួន​បាន ។ បន្ទាប់​មក​នគរបាល​បាន​នាំ​យុវជន​នេះ​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​៣ ភ្លាម​ៗ​ដែរ ដើម្បី​ធ្វើការ​សាកសួរ​ពី​មូលហេតុ​ដែល​ជន​នេះ​ជិះ​ម៉ូតូ​លឿន​ហួសហេតុ​នៅ​ទីប្រជុំជន​រហូត​បង្ក​គ្រោះថ្នាក់​ឲ្យ​អ្នក​ដ៏​ទៃ​ស្លាប់​បែប​នេះ ។

នគរបាល​បាន​និយាយ​ថា ក្រោយ​ពេល​សាកសួរ​យុវជន​នេះ​បាន​ប្រាប់​ថា ខ្លួន​ទើបតែ​វិល​ត្រឡប់​មក​ពី​លេង​ប្រពន្ធ​ជាក​ម្មការ​នី​រោងចក្រ​ដែល​ស្នាក់​នៅ​ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ហើយ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បែប​នេះ គឺ​ដោយសារ​តែ​ខ្លួន​ប្រញាប់ ខ្លាច​ចូល​ធ្វើ​ការងារ​នៅ​រោង​សិប្បកម្ម​មិន​ទាន់​ម៉ោង ។ ប៉ុន្តែ​ជា​អកុសល​នៅ​ខណៈ​ពេល​ជិះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​ជួប​នូវ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​តែ​ម្តង ។ បន្ទាប់​ពី​សួរនាំ​រួច​ជន​បង្ក​ខាងលើ រួម​ទាំង​ម៉ូតូ និង​កង់​ត្រូវ​បាន​ប្រគល់​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​ច្បាប់ ចំណែក​សព​ត្រូវ​បាន​ប្រពន្ធ​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ