ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លោភលន់​លើសលប់​ពេក​រមែង​មើល​មិនឃើញ​សេចក្តី​ល្អ

5 ឆ្នាំ មុន

បុគ្គល​ដែល​មានចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យធន​ស្អិត​ទៅ​ដោយ​សេចក្តី​ប្រាថ្នា ការ​លោភលន់ ហួងហែង ខ្វល់ខ្វាយ​ក្នុង​ជីវិត​ដ៏​លើសលប់ រមែង​រស់នៅ​មិន​បាន​សុខ​ទេ ។ ដោយ​ទ្រង់​យល់​ពី​សេចក្តី​ប្រាថ្នា​របស់​សត្វលោក​យ៉ាងនេះ​ហើយ ក៏​ត្រាស់​ទេសនា​អប់រំ​ដល់​ពុទ្ធបរិស័ទ​អំពី​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ជ្រុល​ជ្រប់​ពេក​រមែង​ជា​បុគ្គល​ដេក​មិន​លក់​ស៊ប់ ចិត្ត​រវើរវាយ​មិន​ស្ងប់រម្ងាប់​។ កាលបើ​បុគ្គល​ចងចិត្ត​លោភលន់​ពេក​រមែង​ដេក​នៅ​ជា​ទុក្ខ…

បុគ្គល​ដែល​មានចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យធន​ស្អិត​ទៅ​ដោយ​សេចក្តី​ប្រាថ្នា ការ​លោភលន់ ហួងហែង ខ្វល់ខ្វាយ​ក្នុង​ជីវិត​ដ៏​លើសលប់ រមែង​រស់នៅ​មិន​បាន​សុខ​ទេ ។

ដោយ​ទ្រង់​យល់​ពី​សេចក្តី​ប្រាថ្នា​របស់​សត្វលោក​យ៉ាងនេះ​ហើយ ក៏​ត្រាស់​ទេសនា​អប់រំ​ដល់​ពុទ្ធបរិស័ទ​អំពី​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ចិត្ត​ជាប់ជំពាក់​ក្នុង​ទ្រព្យសម្បត្តិ​ជ្រុល​ជ្រប់​ពេក​រមែង​ជា​បុគ្គល​ដេក​មិន​លក់​ស៊ប់ ចិត្ត​រវើរវាយ​មិន​ស្ងប់រម្ងាប់​។

កាលបើ​បុគ្គល​ចងចិត្ត​លោភលន់​ពេក​រមែង​ដេក​នៅ​ជា​ទុក្ខ ថែម​ទាំង​វេច​ខ្ចប់​វិញ្ញាណ​របស់​សត្វលោក​មិន​ឲ្យ​មើលឃើញ​នូវ​សេចក្តី​ល្អ​ទៀត​ផង ។

ព្រះ​អង្គ​ទ្រង់​សម្ដែង​ថា អវិជ្ជា​គឺ​សេចក្ដី​មិនដឹង​ទុក្ខ មិនដឹង​ក្នុង​តណ្ហា មិនដឹង​ក្នុង​ចំណង់ គ្រឿង​ជាប់ជំពាក់​ហ្នឹងហើយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​កើតទុក្ខ លុះណាតែ​បុគ្គល​លះ​ការ​លោភលន់ លះ​ការ​ជាប់ជំពាក់​ក្នុង​វត្ថុកាម​ដទៃ​ៗ​ទៀត លះ​សេចក្តី​ប្រាថ្នា​ចេញ​ទើប​រស់នៅ​ជា​សុខ ។