ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​-​និស្សិត​ជិត​២​ពាន់​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​-​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៧-២០១៨ សរុប​ចំនួន​១,៩១៨​នាក់…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស​-​និស្សិត ដែល​បាន​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១៧-២០១៨ សរុប​ចំនួន​១,៩១៨​នាក់ ក្នុង​នោះ​មាន​នារី​៧១៣​នាក់​ផង​ដែរ ។

គរុ​សិស្ស​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ​រួម​មាន​និស្សិត​អធិការ​អប់រំ​ចំនួន​៤០​នាក់ នារី​៤​នាក់ បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ​២៣​នាក់ នារី​៣​នាក់ និស្សិត​វិជ្ជាជីវៈ​នាយក​សាលា​មធ្យមសិក្សា​ទុតិយភូមិ​១៨​នាក់ នារី​ម្នាក់ គ្រូបង្រៀន​កម្រិត​ឧត្តម​បរិ​ញ្ញា​បូក​១ ចំនួន ៨០៥​នាក់ នារី​៣២៤​នាក់ គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​ព​ន្លឿ​ន​៩៨៨​នាក់ នារី​៣៥០​នាក់ គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ភាសា​បារាំង​-​ខ្មែរ​១២​បូក​២ ចំនួន​៤៤​នាក់ នារី​៣១​នាក់ ។ ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ប្រព្រឹត្ត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ