ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​មាន​បង្កង​បាន​បង្ហាញ​ខ្លួន​នៅ​តាម​ដង​ទន្លេ និង​ឡូត៍​នេសាទ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំ​ង ៖ លោក​សោម ភិរុណ​ នាយ​រង​ខណ្ឌ​រដ​្ឋ​បាល​ជល​ផល​កំពង់​ឆ្នាំ​ង​បាន​និយាយ​ក្នុង​ភាព​មោទនៈ​ថា​ ថ្មីៗ​កន្លង​ទៅ​នេះ​នៅ​តាម​ដែន​ឡូត៍​នេសាទ​ និង​នៅ​តាម​ដង​ទន្លេ​បាន​សង្កេត​ឃើញ​ថា វត្ត​មាន​បង្កង​គឺ​ចាប់​ផ្តើម​មាន​ជា​បណ្តើរៗ​ហើយ​។ លោក​បាន​បន្ត​ថា​ តាម​ការ​អង្កេត​កន្លង​ទៅ​នេះ​ក្រោយ​ពី​មាន​ការ​លែង​នូវ​កូន​បង្កង​ចំនួន​ ១២០.០០០​ក្បាល​ កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា​ កន្លង​ទៅ​ ដែល​កូន​បង្កង​ទាំង​នេះ​ជា​អំណោយ​របស់​លោក​បណ្ឌិត​ច័ន្ទ​ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ព្រម​ទាំង​ចូល​រួម​លែង​កូន​បង្កង​ទាំង​នោះ​ពី​លោក​បណ្ឌិត​ផង​ដែរ​នោះ​ មក​ដល់​ថ្ងៃ​នេះ​កូន​បង្កង​បាន​ធ្វើ​ចរា​ចរ​ណ៍​ទៅ​គ្រប់​ច្រក​ល្ហក​ចូល​ទៅ​ តាម​ដង​ទន្លេ​តាម​ឡូត៍​នេសាទ​នានា​ដើម្បី​ស្វែង​រក​ចំណី​ និង​ទី​ជំរក​របស់​វា​ ហើយ​មាន​ការ​រីក​ចំរើន​ធំ​ធាត់​ជា​បន្ត​បន្ទាប់​ហើយ​។

ខេត្ត​កំពង់​ឆ្នាំ​ង ៖ លោក​សោម ភិរុណ​ នាយ​រង​ខណ្ឌ​រដ​្ឋ​បាល​ជល​ផល​កំពង់​ឆ្នាំ​ង​បាន​និយាយ​ក្នុង​ភាព​មោទនៈ​ថា​ ថ្មីៗ​កន្លង​ទៅ​នេះ​នៅ​តាម​ដែន​ឡូត៍​នេសាទ​ និង​នៅ​តាម​ដង​ទន្លេ​បាន​សង្កេត​ឃើញ​ថា វត្ត​មាន​បង្កង​គឺ​ចាប់​ផ្តើម​មាន​ជា​បណ្តើរៗ​ហើយ​។ លោក​បាន​បន្ត​ថា​ តាម​ការ​អង្កេត​កន្លង​ទៅ​នេះ​ក្រោយ​ពី​មាន​ការ​លែង​នូវ​កូន​បង្កង​ចំនួន​១២០.០០០​ក្បាល​ កាល​ពី​ថ្ងៃ​ទី​២៨ កញ្ញា​ កន្លង​ទៅ​ ដែល​កូន​បង្កង​ទាំង​នេះ​ជា​អំណោយ​របស់​លោក​បណ្ឌិត​ច័ន្ទ​ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ព្រម​ទាំង​ចូល​រួម​លែង​កូន​បង្កង​ទាំង​នោះ​ពី​លោក​បណ្ឌិត​ផង​ដែរ​នោះ​ មក​ដល់​ថ្ងៃ​នេះ​កូន​បង្កង​បាន​ធ្វើ​ចរា​ចរ​ណ៍​ទៅ​គ្រប់​ច្រក​ល្ហក​ចូល​ទៅ​តាម​ដង​ទន្លេ​តាម​ឡូត៍​នេសាទ​នានា​ដើម្បី​ស្វែង​រក​ចំណី​ និង​ទី​ជំរក​របស់​វា​ ហើយ​មាន​ការ​រីក​ចំរើន​ធំ​ធាត់​ជា​បន្ត​បន្ទាប់​ហើយ​។

ជាក់​ស្តែង​ថ្មីៗ​កន្លង​ទៅ​នេះ​ យើង​សង្កេត​ឃើញ​ថា​ នៅ​តាម​ទី​ផ្សារ​ក្នុង​ខេត្ត​មាន​បង្កង​លក់​ជា​បណ្តើរៗ​ហើយ​ដែល​តាម​ការ​ប្រមាណ​វា​មាន​ទំងន់​៣​ទៅ​៤​ក្បាល​ស្មើ​នឹង​១​គីឡូ​ក្រាម ហើយ​​បង្កង​ទាំង​នេះ​មាន​លក់​លើ​ទី​ផ្សារ​ ពិសេស​ផ្សារ​លើ​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​មិន​ច្រើន​ណាស់​ណា​ទេ​ អាច​១​ថ្ងៃ​មាន​ត្រឹម​៥​ទៅ​៦​គីឡូ​ក្រាម​ប៉ុណ្ណោះ។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ បង្កង​ធម្ម​ជាតិ​តាម​ទន្លេ​នៅ​ខេត្ត​កំពង់ឆ្នាំង​ចាប់​ផ្តើម​មាន​វិញ​ហើយ​ដែល​ពីមុន​ស្ទើរតែ​​គ្មាន​សោះ​នោះ​។ លោក​បាន​ស្រាវ​ជ្រាវ​ដឹង​ថា បង្កង​ទាំង​នេះ​បាន​មក​​ពី​ការ​នេសាទ​របស់​ប្រជា​ពល​រដ្ឋ​ដែល​ប្រើ​ឧប​ករណ៍​លប ចៃ​រ៉ា និង​បង់​សំណាញ់​ជា​ដើម​ក្រៅ​ពី​នោះ​​បាន​មក​ពី​បណ្តា​ឡូត៍​នេសាទ​ខ្លះ​ទៀត​។

លោក​បន្ត​ថា ទាំង​នេះ​មក​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​បណ្ឌិត​ ច័ន្ទ​ សារុន​ និង​លោក​ណៅ​ ធួក​ ប្រធាន​រដ្ឋ​បាល​ជល​ផល​ដែល​បាន​ផ្តល់​នូវ​ពូជ​បង្កង​ដ៏​ច្រើន​នេះ​ និង​រួម​ទាំង​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ដែល​បាន​រៀប​ចំ​ផ្តល់​ និង​រក​ទី​តាំង​លែង​កូន​បង្កង​ឱ្យ​មាន​ភាព​សម​ស្រប​ផង​ដែរ​ ។ ទោះ​ជា​យ៉ាង​ណា​តំលៃ​​ទី​ផ្សារ​បង្កង​១​គីឡូ​ក្រាម​ថ្លៃ​៨​មឺុន​រៀល​ ឬ​ស្មើ​នឹង២០​ដុល្លារ​៕