ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆឹ​ម សក្ក​ដា មិន​សម្តែងរឿង​គ្មាន​ស្តង់ដា !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មុន​នេះ​តារា​សម្តែង​លោក​ភី ម៉ៃ បាន​ប្រកាស​ថា​មិន​ទទួល​សម្តែង​ភាពយន្ត​ណា​មិន​មាន​ស្តង់ដា​ទៀត​ទេ ព្រោះ​នាំ​ឲ្យ​ធ្លាក់​ការ​គាំទ្រ​ទាំង​តួ​សម្តែង និង​ឈ្មោះ​ផលិតកម្ម ។ បន្ទាប់​មក​តារា​សម្តែង​ឆឹ​ម សក្ក​ដា ក៏​មាន​គោល​ជំហរ​បែប​នេះ​ដែរ…

រាជធានី​ភ្នំពេញ​៖ មុន​នេះ​តារា​សម្តែង​លោក​ភី ម៉ៃ បាន​ប្រកាស​ថា​មិន​ទទួល​សម្តែង​ភាពយន្ត​ណា​មិន​មាន​ស្តង់ដា​ទៀត​ទេ ព្រោះ​នាំ​ឲ្យ​ធ្លាក់​ការ​គាំទ្រ​ទាំង​តួ​សម្តែង និង​ឈ្មោះ​ផលិតកម្ម ។ បន្ទាប់​មក​តារា​សម្តែង​ឆឹ​ម សក្ក​ដា ក៏​មាន​គោល​ជំហរ​បែប​នេះ​ដែរ ដោយ​លោក​មិន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ណា​ដែល​ផលិត​មិន​មាន​ស្តង់ដា​នាំ​ឲ្យ​អ្នក​ទស្សនា​រិះគន់​ទេ ។

តារា​សម្តែង​ឆឹ​ម សក្ក​ដា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា​កន្លង​លោក​ធ្លាប់​សម្តែង​ភាពយន្ត​ឲ្យ​ផលិតកម្ម ផ្សេង​ៗ តែ​សាច់​រឿង​ចេញ​មក​ត្រូវ​ខកចិត្ត ដោយ​ចេញផ្សាយ​នៅ​រោង​មិន​មានការ​គាំទ្រ ។ ដូចនេះ​ហើយ​ទើប​លោក​សម្រេចចិត្ត​ដកខ្លួន​ចេញពី​ការ​ថត​រឿង​ដុំ​ប្រមាណ​៦​ឆ្នាំ ។ នៅ​ពេល​មើល​សាច់​រឿង លើក​ក្រោយ​ៗ​ទៀត​មិនសូវ​ប្រទាក់ក្រឡា​គ្នា​ទើប​ផ្អាក​ការ​សម្តែង ដោយ​សម្តែង​តែ​រឿង​ភាគ​មួយ​មុខ​ប៉ុណ្ណោះ ។ បើ​រឿង​ដុំ​គេ​ទាក់ទង​កន្លង​មក​មិន​ទទួល​ទេ ។

ឆឹ​ម សក្ក​ដា និយាយ​ថា​«​ក្រោយ​៦​ឆ្នាំ​មកនេះ​ខ្ញុំ​ទទួល​ថតកុន​រឿង​ដុំ​វិញ​ដោយសារ​បាន​ពិនិត្យ​សាច់​រឿង​របស់​ផលិតករ និង​ប្រវត្តិ​អ្នកដឹកនាំ​ច្បាស់​មានបទពិសោធន៍​ល្អ​ទើប​ទទួល​ថត​ឡើង​វិញ ។ ជាក់ស្តែង​រឿង​«​ទារុណកម្ម​ខ្មោច​»​របស់​ផលិតករ​ហ៊ុយ យ៉ា​ឡេ​ង ដែល​ខ្ញុំ​ចូលរួម​សម្តែង​ដែរ​នោះ​ក្រោយ​ពេល​ចាក់​បញ្ចាំង​ឃើញ​ថា​កក្រើក​។ អុ​ី​ចឹ​ង​នេះ​មិនមែន​បាន​មុខមាត់​តែ​ខ្ញុំ​ទេ​គឺ​យើង​បាន​ទាំង​ក្រុម​តែ​ម្តង ហើយ​លើក​ក្រោយ​ៗ​ទៀត​នោះ​ផលិតកម្ម​ល្បី​ថត​រឿង​ល្អមើល​ពិតជា​ដក់ចិត្ត​អ្នក​ទស្សនា​មានរឿង ថ្មី​ៗ​គេ​នាំ​គ្នា​ទិញ​សំបុត្រ​មើល ។ ខ្ញុំ​មិន​មានគំនិត​ឆ្មើងឆ្មៃ​ដំឡើង​ខ្លួន​ក្រោយ​លេចធ្លោ​នោះ​ទេ តែ​នេះ​ជា​ការ​យល់​ឃើញ​»​។

ទោះជា​យ៉ាងណា​ក្តី​មាន​មតិ​ដែរ​ថា​ឆឹ​ម សក្ក​ដា ថា​ចូលរួម​សម្តែង​ទាល់តែ​ការ​ផលិត​មាន​ស្តង់ដា តែ​លោក​ជា​តួ​សម្តែង តើ​សម្តែង​បាន​ល្អ​ត្រូវ​ស្តង់ដា​ហើយ ឬ​នៅ ? ភាពយន្ត​មួយ​ល្អ​ក៏​ទាក់ទង​នឹង​ទេព​កោសល្យ​សម្តែង​របស់​តួ​ដែរ ។ សាច់​រឿង​ល្អ អ្វី​ៗ​ល្អ​ហើយ តែបើ​តួ​សម្តែង​មិន​បាន​ល្អ គុណភាព​រឿង​ក៏​ធ្លាក់​ចុះ​ដែរ ។

ទស្សនិកជន​កត់សម្គាល់​ថា​ស្នាដៃ​ភាពយន្ត​ដាក់​បញ្ចាំង​តាម​រោង កន្លង​មក​សន្ទុះ​គាំទ្រ​របស់​អ្នក​ទស្សនា​មាន​ចំនួន​ឡើង​-​ចុះ ដោយពេល​ខ្លះ​មាន​មនុស្ស​តិច​បំផុត​ចូល​ទស្សនា ។ រឿង​ខ្លះ​ត្រូវ​អ្នក​មើល​និយាយ​ថា​មើល​មិន​យល់ ដូច្នេះ​ហើយ​ដល់​ពេល​ចេញ​រឿង​ថ្មី​ក្រោយ​ទៀត អ្នក​មើល​លែង​ទៅ​ទស្សនា ព្រោះ​លែង​ទុកចិត្ត ។

ជា​មតិ​របស់​ទស្សនិកជន​មួយ​ចំនួន គឺថា​ផលិតករ ឬ​អ្នក​ពាក់​ព័​ន្ឋ​ភាពយន្ត គួរតែ​សម្តែង​សាច់​រឿង​បែប​ណា​ឲ្យ​ចំការ​ចង់បាន​របស់​អ្នកគាំទ្រ ពិសេស​ត្រូវ​ឈ្វេងយល់​ថា​យុវវ័យ​ដែល​មើល​កុន​មាន​ចំណូលចិត្ត​មើល​រឿង​បែប​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ