ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​កាត់​បន្ថយ​ស្នាម​បន្ទាប់​ពី​មាន​របួស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​មុខរបួស​ជា​សះស្បើយ​ស្នាម​អាច​នឹង​កើត​មាន​ឡើង​ហើយ​វា​មាន​ទំហំ​ធំ​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​របៀប​នៃ​ការ​ព្យាបាល​។ ដំណឹង​ល្អ​គឺថា ស្នាម​របួស​ពី​ការ​រង​របួស​ស្រាល​អាច​ត្រូវ​បាន​កាត់​បន្ថយ បើសិនជា​ព្យាបាល​បាន​ត្រឹមត្រូវ​។ ១- លាង​សំអាត​មុខរបួស​ជាមួយ​ទឹក​រ៉ូ​ប៊ី​នេ ៖…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​មុខរបួស​ជា​សះស្បើយ​ស្នាម​អាច​នឹង​កើត​មាន​ឡើង​ហើយ​វា​មាន​ទំហំ​ធំ​ប៉ុណ្ណា គឺ​អាស្រ័យ​លើ​របៀប​នៃ​ការ​ព្យាបាល​។ ដំណឹង​ល្អ​គឺថា ស្នាម​របួស​ពី​ការ​រង​របួស​ស្រាល​អាច​ត្រូវ​បាន​កាត់​បន្ថយ បើសិនជា​ព្យាបាល​បាន​ត្រឹមត្រូវ​។

១- លាង​សំអាត​មុខរបួស​ជាមួយ​ទឹក​រ៉ូ​ប៊ី​នេ ៖

បញ្ឈប់​ការ​ហូរ​ឈាម និង​លាង​សម្អាត​កំទេចកំទី ឬ​ដី​ចេញពី​របួស​របស់​អ្នក ដើម្បី​កាត់​បន្ថយ​បាក់តេរី​។ ប៉ុ​ន្ត​ត្រូវ​លាងដៃ​របស់​អ្នកជា​មុន​សិន​។

២- លាប​ក្រមួន​ព្យាបាល​របួស​ដែល​មានគុណ​ភាព​ខ្ពស់​លើ​មុខរបួស​៖

ត្រូវ​លាប​ក្រមួន​ព្យាបាល​របួស​លើ​មុខរបួស​ដើម្បី​ព្យាបាល​របួស​ហើយ​រក្សា​សំណើម​ដែល​ការពារ​ស្បែក​មិន​ឱ្យ​ស្ងួត​។ លាប​ក្រមួន​ព្យាបាល​របួស​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​អាស្រ័យ​លើ​ទំហំ និង​ជម្រៅ​នៃ​មុខរបួស​។

៣- ការពារ​មុខរបួស​ដោយ​ប្រើ​បង់​រុំ​របួស​៖

ត្រូវ​ការពារ​របួស​ដោយ​បង់​រុំ​របួស​។ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រុំ​មុខរបួស ព្រោះ​វា​ជួយ​រក្សា​មុខរបួស​ឱ្យ​នៅ​ស្អាត ការពារ​មិន​ឱ្យ​មុខរបួស​ស្ងួត និង​បង្កើត​របាំង​ការពារ​រវាង​មុខរបួស និង​មជ្ឈដ្ឋាន​ខាងក្រៅ សូ​ម្បី​តែ​សម្លៀក​បំពាក់​របស់​អ្នក​។ ប្រសិនបើ​អ្នក​មិន​រុំ​មុខរបួស វា​អាច​នឹង​ស្ងួត​ហើយ​កើត​ក្រមរ ដែល​ពន្យារ​ដំណើរការ​ព្យាបាល និង​បង្ក​ជា​ស្នាម​របួស​។

តើ​អ្នក​បាន​រៀន​អ្វី​ថ្មី​នៅ​ថ្ងៃនេះ​ទេ? ហើយ​តើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​យល់​បន្ថែម​ទៀត​ទេ?
សូម​ចុច Like និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​នៅ​ទី​នេះ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ