ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​សម្រេច​យក​កម្រៃ​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​យក​កម្រៃ​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​កាណូត ក្រោយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ឲ្យ​ដំណើរការ​មិន​យក​កម្រៃ​អស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​កន្លង​មកនេះ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​២៥ ខែមីនា​ឆ្នាំ ២០១៩ បានអោយ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​អោយ​បាន​ជ្រាប​ថា…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​យក​កម្រៃ​សេវា​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​កាណូត ក្រោយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ឲ្យ​ដំណើរការ​មិន​យក​កម្រៃ​អស់​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​កន្លង​មកនេះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​២៥ ខែមីនា​ឆ្នាំ ២០១៩ បានអោយ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​អោយ​បាន​ជ្រាប​ថា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាម​ផ្លូវគោក​និង​ផ្លូវទឹក ក្នុង​ន័យ​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​សេវា​កាណូត​ដឹក​ជញ្ជូន​អ្នកដំណើរ​ពី​សួនច្បារ​ឬ​ស្សី​កែវ​ដល់​ក្រុង​តា​ខ្មៅ ដោយ​បាន​ចាប់​ដំណើរ​កាលពី​ថ្ងៃ​ទី៦ ខែមេសា​ ឆ្នាំ​២០១៨ ហើយ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​មិន​បង់ប្រាក់​រហូត​ដល់​បច្ចុប្បន្ន​នេះ​។

បន្ទាប់​ពី​គោលការណ៍​ជិះ​កាណូត​ដោយ​មិន​បង់ប្រាក់​បាន​ផុតកំណត់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើការ​កែសម្រួល​សេវា​កាណូត​ដឹក​អ្នកដំណើរ​សាធារណៈ​(Taxi Boat) និង​កំណត់​តម្លៃ​សំបុត្រ​ដូច​ខាងក្រោម​៖

១-​តម្លៃ​សេវា​កាណូត​សាធារណៈ​ត្រូវ​បាន​កំណត់​២០០០​រៀល ក្នុង​មួយ​នាក់ មួយ​លើក​។ ២- ករណី​លើកលែង​មិន​គិតថ្លៃ​សេវា​គឺ​អនុវត្ត​ដូច​សេវា​រថយន្តក្រុង (City Bus) រួម​មាន​ព្រះសង្ឃ ជន​ពិការ សិស្ស និស្សិត ចាស់ជរា​អាយុ​ចាប់ពី​៧០ ឆ្នាំ​ឡើង​ទៅ កុមារ​មានកំ​ពស់​ក្រោម​១​ម៉ែត្រ​មក​ជាមួយ​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល កម្មករ កម្មការិនី កីឡាករ កីឡាការិនី និង​លោកគ្រូ​អ្នកគ្រូ​នៃ​ស្ថាប័នរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ