ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ត្រៀម​សហការ​ជាមួយ​កម្ពុជា​លើ​វិស័យ​ព័ត៌មានវិទ្យា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភាគី​វៀតណាម​បាន​ត្រៀម​កិច្ចសហការ​ជាមួយ​ភាគី​កម្ពុជា​មាន​គណៈកម្មការ​វិទ្យាសាស្ត្រ និង​ព័ត៌មានវិទ្យា​នៃ​សភា​ទាំង​ពីរ​កម្ពុជា​វៀតណាម ដើម្បី​ជួយ​លើ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា ។ នេះ​បើ​តាម​របាយការណ៍​របស់​អនុរដ្ឋមន្ត្រី​ក្រសួង​បច្ចេកទេស និង​វិទ្យាសាស្ត្រ​របស់​វៀតណាម​ក្នុង​ពេល​ដែល​លោកស្រី​ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២…

រាធានី​ភ្នំពេញ ៖ ភាគី​វៀតណាម​បាន​ត្រៀម​កិច្ចសហការ​ជាមួយ​ភាគី​កម្ពុជា​មានគណៈកម្មការ​វិទ្យាសាស្ត្រ និង​ព័ត៌មានវិទ្យា​នៃ​សភា​ទាំង​ពីរ​កម្ពុជា​វៀតណាម ដើម្បី​ជួយ​លើ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា ។ នេះ​បើ​តាម​របាយការណ៍​របស់​អនុរដ្ឋមន្ត្រី​ក្រសួង​បច្ចេកទេស និង​វិទ្យាសាស្ត្រ​របស់​វៀតណាម​ក្នុង​ពេល​ដែល​លោកស្រី​ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​បាន​បំពេញ​ទស្សនកិច្ច​សិក្សា​ក្នុង​សួន​បច្ចេកវិទ្យា​ជាន់ខ្ពស់​Hao Lac របស់​វៀតណាម ។

លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បទ​រស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​បាន​លើក​ឡើង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​បន្ទាប់​ពី​ត្រឡប់​មក​ពី​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២៥ ខែមីនា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ដែរ​លោក​ប៊ួ​យ ងេ​ហ្សូ​យ អនុរដ្ឋមន្ត្រី​ក្រសួង​បច្ចេកទេស និង​វិទ្យាសាស្ត្រ​បាន​លើក​ឡើង​ថា សួន​បច្ចេកវិទ្យា​នេះ​បង្កើត​ឡើង​ស្រប​តាម​ច្បាប់​ចំនួន​៣​របស់​វៀតណាម ។

លោក​បាន​បន្ត​ថា ក្នុង​ករណី​ដែល​មាន​បញ្ហា​កើតឡើង​ប៉ះពាល់​ដល់​បច្ចេកវិទ្យា​ព័ត៌មាន​នេះ គឺជា​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​វៀតណាម​មានច្បាប់​៣​ក្នុង​ការ​ការពារ​ច្បាប់​ស្ដី​ពី​សុវត្ថិភាព​ព័ត៌មាន​ច្បាប់​ស្ដី​ពី​សុវត្ថិភាព​តាម​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត និង​ច្បាប់ព្រហ្មទណ្ឌ ។

លោក​អនុរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​« ភាគី​វៀតណាម​ត្រៀម​កិច្ចសហការ​ជាមួយ​ភាគី​កម្ពុជា​រួម​មាន​គណៈកម្មការ​វិទ្យាសាស្ត្រ និង​ព័ត៌មានវិទ្យា​នៃ​សភា​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​« ។ ក្នុង​ជំនួប​នោះ​ពិភាក្សា​ស្វែង​យល់​នោះ​ដែរ លោកស្រី​ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ជា​វិស័យ​អាទិភាព​យ៉ាង​សំខាន់​បំផុត​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ដូចដែល​មាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ។

លោកស្រី​បាន​បន្ត​ថា ជា​ការ​ពិត​ណាស់​សមិទ្ធិ​ផល និង​ម​ហិ​ច្ច​តា​ដ៏​ធំធេង​ខាងលើ​នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​អនុវត្តន៍​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា​កំពុង​កំណត់ គឺ​ដៃ និង​រៀបចំ​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​កម្ពុជា ។ ជាមួយ​គ្នា​នោះ​ដែរ​អនុប្រធាន​ទី​២​រដ្ឋសភា​ក៏​បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា​មិន​ត្រឹមតែ​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​រង្វង់​៧.៧ ភាគរយ​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ កម្ពុជា​ថែ ម​ទាំង​បាន​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ផង​ដែរ ។

គួរ​កត់​សម្គាល់ថា កម្ពុជា​សព្វថ្ងៃ​កំពុង​តែ​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ជា​ស្នូល​ទៅ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច រួមចំណែក​ដោយ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ប្រើប្រាស់​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ទំនើប​នេះ​ជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​ក្នុង​ការ​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ។

សូម​ជម្រាប​ថា ទស្សនៈកិច្ច​របស់​គណៈប្រតិភូ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​រយៈពេល​៤​ថ្ងៃ មិន​ត្រឹមតែ​បន្ថែម​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​សភា​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រួមចំណែក​ពង្រីក​បន្ថែម​ដល់​ចំណង​សាមគ្គី​មិត្តភាព​ជា​ប្រពៃណី និង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​យូរអង្វែង​ដល់​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​ស្ថិតស្ថេរ​រហូត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ