ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​សាលារៀន​ចំណេះដឹង​ទូទៅ​ទាំង​សាធារណ និង​ឯកជន​ជិត​១​ម៉ឺន​៥​ពាន់​កន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សា​លាម​ត្តេ​យ្យ​សិក្សា និង​សាលារៀន​ចំណេះ​ទូទៅ​ទាំង​សាធារណ និង​ឯកជន​ជិត​១​ម៉ឺន​៥​ពាន់​កន្លែង…

រាជធានី​ភ្នំពេញ ៖ លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សា​លាម​ត្តេ​យ្យ​សិក្សា និង​សាលារៀន​ចំណេះ​ទូទៅ​ទាំង​សាធារណ និង​ឯកជន​ជិត​១​ម៉ឺន​៥​ពាន់​កន្លែង ។ ថ្លែង​ក្នុង​ស​ន្និ​បាទ​បូក​សរុប​ការងារ​អប់រំ​យុវជន និង​កីឡា​ឆ្នាំ​សិក្សា​២០១៧-២០១៨ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨-២០១៩ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ នៅ​សាលា​តិច​ណូ​។

លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​ជា​លទ្ធផល​នៅ​ទូ​ទាំង​ប្រទេស​យើង​មាន​សា​លាម​ត្តេ​យ្យ​សិក្សា និង​សាលារៀន​ចំណេះ​ទូទៅ​ទាំង​សាធារណ និង​ឯកជន​សរុប​១៤,៥២២​រួម​មាន សា​លាម​ត្តេ​យ្យ​សិក្សា​៤,៨១០ សាលា​បឋម​សិក្សា​៧,៧១៦ អនុ​វិទ្យាល័យ​១,៣២៤ និង​វិទ្យាល័យ​៦៧២» ។លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំ​បាន​បន្ថែម​ទៀត​ថា គិត​មក​ដល់​ខែកញ្ញា ឆ្នាំ​២០១៨ សំណង់​អគារសិក្សា​ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន សែន សរុប​ចំនួន​៤,៣១០​ខ្នង ស្មើ​២៦,៥៣៨​បន្ទប់ ។

លោក​រដ្ឋមន្ដ្រី​បន្ដ​ថា តាម​រយៈ​ការ​ធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​ដល់​វ័យ​សិក្សាការ​សាងសង់​អគារ​សិក្សាការ​ផ្តល់​គ្រូបង្រៀន ការ​ផ្តល់​ថវិកា​ដំណើរការ​សាលារៀន​ការ​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ ជា​ពិសេស​សិស្ស​នារី​ជាដើម​បាន​បង្ក​លក្ខណៈ​ឲ្យ​កុមារ​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការ​ទទួល​បានការ​អប់រំ ។ លោក​ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​កុមារ​អាយុ​៥​ឆ្នាំ​បាន​ចូល​រៀន​នៅ​ម​ត្តេ​យ្យ​សិក្សា​គ្រប់​រូបភាព ៦៣.១​ភាគរយ កុមារី​៦៣.៦​ភាគរយ ។ អត្រា​ពិត​នៃ​ការ​សិក្សា​នៅ​បឋម​សិក្សា​សាធារណ និង​ឯកជន​មាន​៩៨,០​ភាគរយ​(​ស្រី​៩៨.៥​ភាគរយ​) ស្ថិត​ក្នុង​ស្តង់ដា និង​ក្នុង​កម្រិត​ប្រហាក់ប្រហែល ប្រទេស​ក្នុង​តំបន់ ។

សូម​បញ្ជាក់​ថា សិស្ស​សរុប​នៅ​គ្រប់​ភូមិ​សិក្សា​សាធារណ និង​ឯកជន​ពី​ម​ត្តេ​យ្យ​សិក្សា​ដល់​មធ្យមសិក្សា​មាន​ចំនួន​៣,៥៦៧,១០៥​នាក់ ស្រី​១,៧៦៦,៣៧៩​នាក់​ស្មើនឹង​៤៩.៥​ភាគរយ ។ គ្រឹះស្ថានឧត្តមសិក្សា​ទូ​ទាំង​ប្រទេស​មាន​១២៥ ក្នុង​នោះ​គ្រឹះស្ថានឧត្តមសិក្សា​រដ្ឋ​៤៨ និង​ឯកជន ៧៧ ។ និស្សិត​កំពុង​សិក្សា​នៅ​ឧត្តម​សិក្សា​មាន​២១១,៤៨៤​នាក់ ស្រី​៩៨,៦៣០​នាក់​ស្មើ​៤៦.៦៣​ភាគរយ​ក្នុង​នោះ​និស្សិត​បរទេស​អាហារូបករណ៍​១៥៨​នាក់ ស្រី​៦០​នាក់ ស្មើ​៣៧.៩៧​ភាគរយ ។ បុគ្គលិក​អប់រំ​សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​១២០,២៩៩ នាក់​ស្រី​៥៤,៩៥៨​នាក់ (​ត្រូវជា​៤៥.៧​ភាគរយ​) ក្នុង​នោះ​ថ្នាក់​ជាតិ​៣,៤១៦​នាក់ ស្រី​៩៣៩​នាក់ (​ត្រូវជា​២៧.៥​ភាគរយ​) និង​ថ្នាក់​ក្រោម​ជាតិ​១១៦,៨៨៣​នាក់ ស្រី​៥៤,០១៩​នាក់ (​ត្រូវជា​៤៦.២​ភាគរយ​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ