ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់គិតត្រឹមក្នុងខែមីនា​នេះប៉ុណ្ណោះ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្នុង​ខែមីនា​នេះ មាន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ចំនួន​៦​នាក់​ ដោយសារ​ការយក​ដប​ច្នៃ​ដាក់​រំសេវ​បោក​ត្រី ។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២១ ខែមីនា​កន្លង​ទៅ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក…

ខេត្តរតនគិរី ៖ ក្នុង​ខែមីនា​នេះ មាន​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ចំនួន​៦​នាក់​ ដោយសារ​ការយក​ដប​ច្នៃ​ដាក់​រំសេវ​បោក​ត្រី ។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២១ ខែមីនា​កន្លង​ទៅ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក នៅ​ភូមិ​សៀង សាយ ឃុ​ុំ​តា​វែង​ក្រោម ស្រុក​តា​វែង មាន​មនុស្ស​រង​របួសធ្ងន់​៥​នាក់​(​ស្រី​ម្នាក់​) ដោយសារ​ការ​ច្រក​រំសេវ​ផាវ​ ដាក់​ក្នុង​ដប​បាន​ផ្ទុះ ។ មុន​ពេល​កើតហេតុ បុរស​ឈ្មោះ ហេង សារឿ​ន អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ​ បានយក​ដប​មួយ​មក​កែ​ច្មៃ​ដាក់​រំសេវ​ផាវ​ប្រភេទ​គ្រាប់​មូល​ជា​ច្រើន​គ្រាប់ រួច​បិទ​គម្រប​ជិត​និង​ចោះ​រន្ធ​គម្រប​រួច​ត​សរសៃអំបោះ​ចេញ​មក​ក្រៅ​សម្រាប់​ដុត​បោក​ត្រី ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពេល​ធ្វើ​រួច​មិន​បានយក​ទៅ​បោក​ត្រី​ទេ និង​នាំ​គ្នា​អង្គុយ​លេង​នៅក្រោមផ្ទះ​របស់​ខ្លួន ។ ឯ​មូលហេតុ​ផ្ទុះ ដោយសារ​ម្ចាស់ផ្ទះ​ជក់បារី​ហើយ​យក​ភ្លើង​បារី​ដុត ក៏​បណ្ដាល​ឱ្យ​ផ្ទុះ​រង​របួស​រហូត​៥​នាក់ ដែល​មាន ៖

១-​ឈ្មោះ ហេង សា​រឿ​ន ជា​ម្ចាស់ផ្ទះ និង​ជា​អ្នក​កែ​ច្នៃ រង​របួសធ្ងន់​ជើង​ស្ដាំ
២-​ឈ្មោះ សើន អូន ភេទ​ប្រុស អាយុ​១១ឆ្នាំ របួសធ្ងន់​ផ្ទៃមុខ
៣-​ឈ្មោះ តឿន ជឿន ភេទ​ប្រុស អាយុ​៨​ឆ្នាំ របួសធ្ងន់​ធ្លាយ​ពោះវៀន
៤-​ឈ្មោះ សន ម៉ា​ប់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​បួស​ភ្លៅ​ស្រាល និង
៥-​ឈ្មោះ ចាង ត្រិ​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ រង​របួស​ដៃស្ដាំ​ស្រាល ។

ករណី​មួយទៀត នៅ​ស្រុក​អូរ​យា​៉​ដាវ យុវជនម្នាក់​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​ដំ​យក​រំសេវ​ទុក​បោក​ត្រី ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​ត្រូវ​ខ្លួនឯង​របួសធ្ងន់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែមីនា វេលា​ម៉ោង​១០​ព្រឹក នៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ។ ជន​រង​គ្រោះ​ឈ្មោះ សេវ សិញ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កសិករ​និង​ជា​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ ខាងលើ ។

បើ​តាម​ជន​រង​គ្រោះ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ខ្លួន​រើស​បាន​គ្រាប់​ធុន​ធំ​មួយ​ពី​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ និង​បាន​យក​មក​ដំ​បំបែក​យក​រំសេវ​ទុក​បោក​ត្រី ។ ពេល​កំពុង​ដំ ស្រាប់តែ​គ្រាប់​នោះ​ផ្ទុះ​លាន់​ដូច​រន្ទះ​ត្រូវ​របួសធ្ងន់ចំ​ជើង​និង​ដៃ រួម​ទាំង​ដងខ្លួន​ជា​ច្រើន​កន្លែង​ទៀត ។

បច្ចុប្បន្ន ជន​រង​គ្រោះ​សរុប​ទាំង​៦​នាក់ កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​រួចផុត​ពី​សេចក្ដីស្លាប់​ទាំងអស់​គ្នា​ហើយ ។តាម​អ្នក​រស់នៅ​ក្បែ​ផ្ទះ​ជន​រង​គ្រោះ​និយាយ​ដូច​គ្នា​ៗ​គ្នា​ថា មាន​អ្នក​ភូមិ​ច្រើន​ណាស់​និយម​ចូល​ចិត្ត​យក​កំប៉ុង​ត្រីខ ឬ​ដប​ភេសជ្ជៈ​មក​កែ​ច្នៃ​បោក​ត្រី​ញឹកញាប់​ណាស់ ៕

អត្ថបទសរសេរ ដោយ