ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹកប្រកាស​​ឱ្យ​​ប្រុង​ប្រយ័ត្ន​ហើយបងប្អូន…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹកនិង​ឧតុនិយមបាន​ប្រកាសឱ្យ​ប្រជាពលរដ្ឋ ត្រូវ​​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ពី​បាតុភូត​ភ្លៀង​កក់ខែដែល​នឹង​នាំ​មក​នូវ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត និង​ទ្រព្យសម្បត្តិ​បាន ។ ក្រសួង​ជំនាញ​នេះបាន​បញ្ជាក់​ទៀត​ថា…

រាជធានី​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹកនិង​ឧតុនិយមបាន​ប្រកាសឱ្យ​ប្រជាពលរដ្ឋ ត្រូវ​​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ពី​បាតុភូត​ភ្លៀង​កក់ខែដែល​នឹង​នាំ​មក​នូវ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត និង​ទ្រព្យសម្បត្តិ​បាន ។

ក្រសួង​ជំនាញ​នេះបាន​បញ្ជាក់​ទៀត​ថា នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នឹង​ចាប់ផ្តើម​ទទួល​រង​ឥទ្ធិពល​ភ្លៀង​កក់ខែ និង​កើន​កម្ដៅ​ផង​ដែរគិតចាប់​ថ្ងៃ​ទី​២៦ ដល់​២៩ ខែមីនា​ នេះទៅ ​។ ឥទ្ធិពល​នេះ កើតឡើង​ដោយ​ការ​ប្រសព្វ​គ្នា រវាង​សម្ពាធ​ទាប​បក់​ពី​ទិស​ខាងលិច​និង​ពាយ័ព្យ និង​សម្ពាធ​ខ្ពស់​នៃ​តំបន់​ខ្ពង់រាប ដែល​ចុះ​ខ្សោយ​។ ទន្ទឹម​នេះ កម្តៅ​នឹង​កើនឡើង​វិញ ដែល​កម្រិត​សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី​៣៤-៣៧​អង្សា​សេ​ ។

ដោយឡែក នៅ​ថ្ងៃ​ទី​៣០ ខែមីនា ដល់​ថ្ងៃ​ទី​២​ខែមេសា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​នេះ សារ​ជា​ថ្មី​ម្ដងទៀត ដែល​ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដោយ​នាំ​មក​នូវ​ផ្គរ​រន្ទះ និង​ខ្យល់​ក​ន្ទ្រា​ក់​ទៀត​ផង​។ ចំពោះ​សីតុណ្ហភាព នឹង​ធ្លាក់​ចុះ​មក​នៅ​៣០-៣៣អង្សា​សេ​វិញ​។

អត្ថបទសរសេរ ដោយ