ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន(ខ.ម)បើក​ដោយយោធា…ឆក់ជីវិត​អ្នក​ជិះ​ម៉ូតូ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ ដែល​គេដឹងថា បង្ក​​ឡើង​ដោយ​បុរសជា​មន្ត្រី​យោធា​ម្នាក់​ បើកបរ​ក្នុង​ល្បឿន​យ៉ាង​​លឿន​ហេតុការណ៍​គ្រោះ​នេះ ​បាន​កើតឡើង​​​កាលពី​វេលា​ម៉ោង​០៧ និង៥​នាទីយប់​ថ្ងៃ​ទី​២៥ ​មីនា…

ខេត្ត​កណ្តាល ​៖ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ ដែល​គេដឹងថា បង្ក​​ឡើង​ដោយ​បុរសជា​មន្ត្រី​យោធា​ម្នាក់​ បើកបរ​ក្នុង​ល្បឿន​យ៉ាង​​លឿន​ហេតុការណ៍​គ្រោះ​នេះ ​បាន​កើតឡើង​​​កាលពី​វេលា​ម៉ោង​០៧ និង៥​នាទីយប់​ថ្ងៃ​ទី​២៥ ​មីនា ​ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​១២១០ ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

នគរបាល​ស្រុក​ស្អាង​បានឱ្យដឹង​ថា រថយន្ត​មួយ​គ្រឿង ម៉ាក​ឡិចសី​ុ​ស​៣៥០ ពណ៌ត្រេ​អី​ុ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02 2-2416 ​បើកបរ​ដោយ​ឈ្មោះ ឌិន សុ​ី​ដេ​ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាមន្ត្រី​​យោធា (ដក​ហូតកាំភ្លើង១ដើម និងគ្រាប់​) ​មាន​ទីលំនៅ​ភូមិ​ត្នោត​មួយ​ដើម ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏បាន​បុក​ជាមួយ​​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ព​ណ៌​ខ្មៅ ស៊េរី​​ឆ្នាំ​២០១៥ ពាក់​ផ្លា​ក​លេខកណ្ដាល​1P-8626 ជិះ​​ដោយ ឈ្មោះ​ម៉ុ​ន វី​រៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជាង​ជួល​ជុលរ​ថយ​ន្ត ​(​​ស្លាប់​នៅ​នឹង​កន្លែង​) មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​កំពុង​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ប​ញ្ច្រាស​គ្នា ​ពី​កើត​ទៅ​លិច ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​យើង​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ​ធ្វើការ​វាស់វែង​និង​យក​វត្ថុ​តាង​ទាំង​ពីរ​និង​ឃាត់ខ្លួន​អ្នក​បើករថយន្ត យក​មក​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់ ។ ​សពជន​រងគ្រោះ ត្រូវ​សមត្ថកិច្ច​​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ