ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​តែ​គាត់​ប៉ុណ្ណោះ​…​ដឹង​បំណុល​ធ្ងន់​ប៉ុណ្ណា ទើប​យក​ជីវិត​មក​បញ្ចប់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រោះតែ​បំណុល​ដែល​មិន​អាច​ដោះស្រាយ​បាន ស្ត្រី​ម្នាក់​បាន​សម្រេច​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​គ្មាន​អាល័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ មីនា ​នេះ នៅ​នឹង​ផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​​ក្នុងភូមិ​ឈេ​ី​ទាល ឃុំ​ឈេ​ី​ទាល…

ខេត្តបាត់ដំបង ៖ ព្រោះតែ​បំណុល​ដែល​មិន​អាច​ដោះស្រាយ​បាន ស្ត្រី​ម្នាក់​បាន​សម្រេច​ធ្វើ​អត្តឃាត​ខ្លួន
ឯង​ដោយ​គ្មាន​អាល័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​ មីនា ​នេះ នៅ​នឹង​ផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​​ក្នុងភូមិ​ឈេ​ី​ទាល ឃុំ​ឈេ​ី​ទាល ស្រុក​បាណ​ន់​ ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​
មូលដ្ឋាន​។

សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​ម៉ូត សុខ​ខេន អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ កេ​ី​ត​ហេតុ​ខាងលើ​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រង​គ្រោះ​រូប​នេះ​បាន​យក​ខ្សែ​នីឡុង​ទៅ​ចង.ក​ភ្ជាប់​នឹង​ផ្លានផ្ទះ​របស់​ខ្លួន​បណ្ដាលឱ្យ​​ស្លាប់ លុះ​បន្តិច​ក្រោយមក ​ទើប​មានការ​ភ្ញាក់ផ្អើល​ តែ​អ្វីៗក៏​ហួស​​ពេល​ទៅ​ហើយ​។

មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​របស់​ស្ត្រី​រូប​​នេះ បើ​តាម​របាយ​ការ​ណ៍​​បឋម​របស់​សមត្ថកិច្ច ​ដែល​ទ​ទួល​បាន ​ពី​ក្រុម​គ្រួសារថា ស្ត្រី​រង​គ្រោះ​បាន​សម្រេច​បែប​នេះ​ដោយសារ​ជំពាក់​បំណុល​គេ តែ​គេ​មិនដឹង​ថា បំណុល​មាន​​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នោះ​ទេ ​។

ទោះ​បី​យ៉ាងណា ពាក់ព័ន្ធ​នឹង​រឿង​បំណុល​នេះ មាន​តែ​សាមីខ្លួន​ដែល​ជា​កូនបំណុល​និង​ម្ចាស់បំណុល​ទេ​ ទើប​ស៊ីជំរៅ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​សាកសព​ស្ត្រី​រង​គ្រោះ​ភ្លាម​ៗ​ដែរ​ ក្រោយ​ទ​ទូល​បាន​ព័​ត៌​មា​នេះ​ និង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ស្ត្រី​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រៃ​​ពៃ​ណី ។

អត្ថបទសរសេរ ដោយ