ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មនុស្ស​២​នាក់​វិះ​នឹង​អស់ ដោយសារ​តែ​ដើម​ស្រឡៅ​១​ដើម

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កំពុងជិះម៉ូតូឌុបគ្នាដើមឈើដួលសង្កត់របួសធ្ងន់ម្នាក់ស្រាលម្នាក់ ហេតុនេះបានកើតឡើងកាលថ្ងៃទី២៥ មីនា វេលាម៉ោង០៨និង៣០នាទីព្រឹក ស្ថិតនៅក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ កំពុងជិះម៉ូតូឌុបគ្នាដើមឈើដួលសង្កត់របួសធ្ងន់ម្នាក់ស្រាលម្នាក់ ហេតុនេះបានកើតឡើងកាលថ្ងៃទី២៥ មីនា វេលាម៉ោង០៨និង៣០នាទីព្រឹក ស្ថិតនៅក្នុងភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីដើមឈើដួលបាក់សង្កក់មកលើមនុស្សចំនួនពីរនាក់បណ្តាលឲ្យរងរបួសធ្ងន់ស្រាលខាងលើនេះជនរងគ្រោះទី១-ឈ្មោះ ឯក វិន ភេទប្រុស អាយុ៤០ឆ្នាំ របួសធ្ងន់ និងទី២-ឈ្មោះ ហួ ភេទប្រុស អាយុ៤៥ឆ្នាំ (របួសស្រាល) ក្រោយពេលកើតហេតុត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ធំភ្លាមៗ ។

បើយោងតាមការឲ្យដឹងពីជនរងគ្រោះនិយាយថា នៅមុនពេលកើតហេតុពួកគាត់បានជិះម៉ូតូឌុបគ្នាតាមផ្លូវគ្រួសក្រហម លុះដល់ចំណុចខាងលើក៏ត្រូវដើមស្រឡៅងាប់មួយដើមដួលសង្កត់មក​លើពួកគាត់តែម្តង ។ ដើមឈើដែលដួលសង្កត់នោះមូលហេតុបណ្តាលមកពីភ្លើងឆេះគល់វាជាយូរឆ្នាំមកហើយ គាប់ជួនដើមស្រឡៅនោះក៏បាក់សង្កត់ពួកគាត់ពេលកំពុងជិះម៉ូតូមកដល់តែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ