ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កូន​​មិន​ចូល​ខ្លួន…ឪពុក​​នឹង​អស់​តំណែង​

5 ឆ្នាំ មុន
  • កំពង់ចាម

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​បាន​បញ្ជាក់ហើយ​ថា «​ផ្តាំ​ទៅ​មេ​ប៉េ​អឹ​ម​ខេត្តក្រចេះ​ផង បញ្ចុះបញ្ចូល​កូន​ឱ្យមក​តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ចាម​មក ។ វា​អត់​ទាន់​មានរឿង​អី​ទេ ប៉ុន្តែ​បើ​ស្រឡាញ់​​កូន​ពេក អ្នក​នឹង​អស់​ស័ក្តិ​ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​បាន​បញ្ជាក់ហើយ​ថា «​ផ្តាំ​ទៅ​មេ​ប៉េ​អឹ​ម​ខេត្តក្រចេះ​ផង បញ្ចុះបញ្ចូល​កូន​ឱ្យមក​តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ចាម​មក ។ វា​អត់​ទាន់​មានរឿង​អី​ទេ ប៉ុន្តែ​បើ​ស្រឡាញ់​​កូន​ពេក អ្នក​នឹង​អស់​ស័ក្តិ​ ។ ខ្ញុំ​អត់​ធ្វើ​អី​ទេ ខ្ញុំ​គ្រាន់តែ​ដក​ស័ក្តិ​បណ្តេញចោល​តែ​ប៉ុណ្ណឹង​» ។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ លោក​ឧត្តម​សេនី​យ៍​​ត្រី សាន្ត ប៊ុ​ន​ថា​ន នឹង​ប្រឈម​មុខ​បាត់បង់​តំណែង ប្រសិនបើ​មិន​នាំ​កូន​ប្រុស​ឈ្មោះ សាន្ត សុខុម ជា​មន្ត្រី​អាវុធហត្ថ​ដែរ​នោះ ចូលខ្លួន​តាម​ដីកា​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ដោះស្រាយ​បញ្ហា​ជុំវិញ​ការ​ប្រើ​ហិង្សា​លើ​យុវជន​២​នាក់ ដែល​តាម​ដីកា​កំណត់​គឺ​ឱ្យ​ចូលខ្លួន​នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ។

ការ​ព្រមាន​របស់​សម្តេច​តេ​ជោនេះ គឺ​ធ្វើឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យា​ល័យ​ភ្នំពេញ​អន្តរជាតិ​ជាង​១​ពាន់​នាក់ កាលពីព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកឱ្យ​​មន្ត្រី​អាវុធហត្ថ​រូប​នេះ​ ចូលខ្លួន​ដោះស្រាយ​បញ្ហា បើ​មិន​ដូច្នោះ​ទេ ឪពុក​របស់​គេ​ដែល​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្តក្រចេះ ក៏​ប្រឈម​នឹង​ការ​អស់​តួនាទី និង​តំណែង​ផង​ដែរ ។

ទីបំផុតនោះ កាលពី​​រសៀល​ថ្ងៃ​ទី​២៥ ​មីនា លោក សាន្ត ប៊ុ​ន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ក៏​បាន​នាំ​កូនប្រុស​របស់​លោក​ឈ្មោះ សាន្ត សុខុម ជា​មន្ត្រី​អាវុធហត្ថ​ដែរ​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​នោះ ទៅ​ប្រគល់​ឲ្យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ហើយ ។ កូនប្រុស​លោក​ឧត្តមសេនីយ៍ត្រី សាន្ត
ប៊ុ​ន​​ថា​ន គឺ​លោក​វរសេនីយ៍ត្រី សាន្ត សុខុម ជា​មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១៩ ខែមីនា កន្លង​​
ទៅ បាន​ប្រើ​ហិង្សា​ដោយ​ដាល់​និង​ឡើង​ជង្គង់​ទៅ​លើ​យុវជន​២​នាក់ ​នៅ​កន្លែង​លេង​អុ​ី​នធើ​រ​ណេ​ត​មួយ​កន្លែង ក្នុង​ខេត្តកំពង់ចាម ។ ក្រៅពីដាល់​និង​ឡើង​ជង្គង់​ជា​ហិង្សា​ទាំង​កំរោល​នេះ មន្ត្រីអាវុធហត្ថ​រូប​នេះ​
ថែម​ទាំង​ដក​កាំភ្លើង​ភ្ជង់​យុវជន​ទាំង​២​នាក់​នោះ​ថែម​ទៀត​ផង ។

រឿងរ៉ាវ​នេះបាន​ផ្ទុះ​ឡើង បន្ទាប់​ពី​មានការ​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ដែល​ថត​បាន​តាម​កា​មេ​រា​៉​សុវត្ថិ​ភាព​នៅ​ក្នុង​ហាង​អុ​ី​ន​ធើ​រ​ណេ​ត​មួយ​កន្លែង នៅខេត្តកំពង់ចាម កាលពី​ថ្ងៃ​ទី​១៩ ខែមីនា កន្លង​ទៅ​ដោយ​មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ​ម្នាក់​ឈ្មោះ សាន្ត សុខុម បាន​ប្រើ​ហិង្សា​វាយ​និង​ដក​កាំភ្លើង​ភ្ជង់​យុវជន​២​នាក់ នៅ​ក្នុង​ហាង​អុ​ី​ន​ធើ​រ​ណេ​តមួយ ដែល​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​រិះគន់​យ៉ាង​ខ្លាំង ។ ក្រោយ​ពី​មាន​អំពើ​ហិង្សា​នេះ យុវជន​រង​គ្រោះ​ទាំង​២​នាក់​គឺ​ឈ្មោះ វ៉ា​ន់ ចាន់​អ​ទិ​ច្ចប​ញ្ញោ និង​ឈ្មោះ យ៉េ ចិន្តា ក៏​បាន​ដាក់​ពាក្យបណ្តឹង ។

​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​ន​ថា​ន ជា​ឪពុក​បាន​បញ្ជាក់​ថា អំពើ​ហិង្សា​នេះ​ ផ្តើម​ចេញពី​កូនប្រុស​របស់​លោក​ម្នាក់​ទៀត ​ឈ្មោះ សាន្ត សុវិជ្ជា ដែល​ត្រូវជា​ប្អូន​របស់​សាន្ត សុខុម ។ បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុ​នថា​ន រៀបរាប់​ថា កូនប្រុស​របស់​លោក​ឈ្មោះសាន្ត សុវិជ្ជា រួម​ជាមួយ​មិត្តភក្តិ បាន​លេងល្បែង​ចាញ់​អស់​លុយ​រហូត​យក​ខ្សែ​ក និង​ម៉ូតូ​ទៅ​បញ្ចាំ​គ្មាន​សល់ ហើយ​លោក​បាន​ឲ្យ​កូន​បង​ឈ្មោះ សាន្ត សុខុម ទៅ​តាម​រក​ប្អូន និង​សួរនាំ​នៅ​កន្លែង​បញ្ចាំ​ខ្សែ​ក និង​ម៉ូតូ ដើម្បី​លោះ​យក​មក​វិញ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ហាង​អុ​ី​ន​ធើ​រ​ណេ​ត ខាងលើ ជួប​មិត្តភក្តិ​របស់​ឈ្មោះ សាន្ត សុវិជ្ជា ក៏​សួរនាំ​រក​ទីតាំង​បញ្ចាំ ។ ដោយសារ​មិត្តភក្តិ​របស់​ប្អូនប្រុស​ខ្លួន​មិន​ប្រាប់ និង​មិន​នាំ​ទៅ​កន្លែង​បញ្ចាំ ក៏​កើត​មាន​ជម្លោះ​រហូត​វាយដំ និង​ដក​កាំភ្លើង​ភ្ជង់​តែ​ម្តង ។

ពេល​នេះ លោក សាន្ត សុខុម ដែល​ជា​តួអង្គ​ប្រើ​ហិង្សា​កំពុង​រត់គេច​ខ្លួន ហើយ​មិនដឹង​ថា ​ចូលខ្លួន​នៅ​ថ្ងៃនេះ​តាម​ដីកា​ឬ​ក៏​អត់ ?

អត្ថបទសរសេរ ដោយ