ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹម​លើ​កស្ទួយ​ឡើង​វិញ​…​ខណៈ​សិស្ស​បោះបង់​ការ​សិក្សា​កាន់តែ​ច្រើន​​ឡើង

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្តក្រចេះ​រំពឹង​ថា គម្រោង«ងាយស្រួល​រៀន​» ដែល​​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ កម្រិត​បឋម​សិក្សា​ ​នៅ​តាមសាលា​គោលដៅ​ចំនួន​១៧​នៅ​ស្រុក​ក្នុងឆ្លូង គឺ​អាច​លើក​ស្ទួយ​នូវ​វិស័យ​អប់រំ​ក្នុងស្រុក​នេះ​ឱ្យ​បាន​​កាន់តែ​មាន​ភាព​​ប្រសើរ​ឡើង ។ ខណៈ​​​ចំនួន​សិស្ស​បោះបង់​ចោលការ​សិក្សា​នៅ​តាម​តំបន់ដាច់​ស្រ​យាល​​នៃ​ស្រុក​មួយ​នេះ​…

ខេត្តក្រចេះ ៖ មន្ត្រី​នៃ​មន្ទីរ​អប់រំ​ខេត្តក្រចេះ​រំពឹង​ថា គម្រោង«ងាយស្រួល​រៀន​» ដែល​​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ កម្រិត​បឋម​សិក្សា​ ​នៅ​តាមសាលា​គោលដៅ​ចំនួន​
១៧​នៅ​ស្រុក​ក្នុងឆ្លូង គឺ​អាច​លើក​ស្ទួយ​នូវ​វិស័យ​អប់រំ​ក្នុងស្រុក​នេះ​ឱ្យ​បាន​​កាន់តែ​មាន​ភាព​​ប្រសើរ​ឡើង ។ ខណៈ​​​ចំនួន​សិស្ស​បោះបង់​ចោលការ​សិក្សា​នៅ​តាម​តំបន់ដាច់​ស្រ​យាល​​នៃ​ស្រុក​មួយ​នេះ​ កាន់តែ​មាន​តួរ​លេខ​​ប្រឈម​ឡើង​ខ្ពស់នោះ ​។

គម្រោង «​ងាយស្រួល​រៀន​» ត្រូវ​បាន​ធ្វើ​ពិធី​បើក​សិក្ខាសាលា​ ដើម្បី​ចាប់ផ្តើមអនុវត្ត​លើ​ផែនការ​លើក​ទី​៣​នៅ​ស្រុក​គោលដៅ​ថ្មី​មួយទៀត​ កាលពី​ថ្ងៃ​ទី​២៥ ​មីនា ស្ថិត​នៅ​ក្នុង​សាលាស្រុក​ឆ្លូង​ ។ ទន្ទឹម​នឹង​​ការ​អនុវត្ត​ដំណើ​​រការ​គម្រោង​ នៅ​ស្រុក​គោលដៅ​ថ្មី​នេះ ក្រុម​មន្ត្រី​របស់​អង្គការ​ជាដៃគូ​គាំទ្រ​ មាន​ដូច​ជា អង្គការ​ឆាល​ហ្វា​ន់ និង​អង្គការ​កា​ហ្វ​ដុកបាន​អះអាង​ថា គំរោង​នេះ​ធ្លាប់បាន​ទទួល​ជោគជ័យ​ ខ្ពស់​គួរឱ្យ​​កត់សម្គាល់ ។ ការ​សិក្សារ​របស់​សិស្ស​ប្រកបដោយគុណភាព ក្រោយ​ពី​ធ្លាប់​បាន​អនុវត្ត​នៅ​តាម​បណ្តា​សាលា​បឋម​សិក្សា​ ជា​គោលដៅ​មួយ​ចំនួននៅ​ស្រុក​ចិត្រ​បុរី និង​នៅ​ស្រុក​សំបូរ​នា​ឆ្នាំ​កន្លង​មក ​។

ហើយ​នេះ​ជា​គំរោង​ទី​៣ ​ដែល​នឹង​​ត្រូវ​ចាប់ផ្តើម​បើក​ដំណើរការ​ជាមួយ​និង​សាលា​គោលដៅ​ចំនួន​១៧​កន្លែង ក្នុង​កំរិត​បឋម​សិក្សា​នៅស្រុក​ឆ្លូង ដែល​និង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​មានរយៈពេល​៣​ឆ្នាំ គិត​ចាប់ពី​ខែមីនា​ ឆ្នាំ២០១៩ រហូតដល់​ខែធ្នូ ឆ្នាំ​២០២១​ ។

អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ លោកស្រី ម៉​ម សុ​ខណាន បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា គម្រោង «​ងាយស្រួល​​រៀន» ដែល​និង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ដំណើរការ​ទៅ​លើ​សាលា​ជា​គោលដៅ​ទាំង​១៧​កន្លែង ក្នុង​កំរិត​បឋម​សិក្សា​នៅ​ស្រុក​ឆ្លូង​នេះ គឺ​ផ្តោត​សំខាន់​មាន​ដូច​ជា​ការ​ជម្រុញ ឲ្យ​កុមារ​បាន​ចូល​រៀន​ឲ្យ​បាន​គ្រប់​គ្នា​ទាំង​កុមារ​មាន​ជីវភាព​ក្រីក្រ និង​កុមារ​ងាយ​រង​គ្រោះ ដោយ​ពិការ​។ ជាង​នេះ​ទៅ​ទៀត​រាល់​ការ​ចូល​រៀន​របស់​កុមារ គឺ​ត្រូវ​ទទួល​បាន​នូវ​គុណភាព សិក្សា​យ៉ាង​ពិតប្រាកដ ដូច​ជា​ការ​អាន ការ​ស្តាប់ និង​កា​រស​សេរ ជាដើម​ ។

អត្ថបទសរសេរ ដោយ