ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​វាយប្រហារ​ស្រុក​ចំនួន​៥ បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាង​៤០​ខ្នង

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ រយៈពេល​ពី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩​នេះ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ លាយឡំ​ផ្គរ​រន្ទះ និង​ភ្លៀង​ធ្លាក់​បាន​វាយប្រហារ​ទៅ​លើ​ស្រុក​ចំនួន​៥​ក្នុង​នោះ​រួម​មានស្រុក​ជាំ​ក្សាន្ត…

ខេត្តព្រះវិហារ ៖ រយៈពេល​ពី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩​នេះ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ លាយឡំ​ផ្គរ​រន្ទះ និង​ភ្លៀង​ធ្លាក់​បាន​វាយប្រហារ​ទៅ​លើ​ស្រុក​ចំនួន​៥​ក្នុង​នោះ​រួម​មានស្រុក​ជាំ​ក្សាន្ត ស្រុក​គូលែន ស្រុក​ឆែប ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង នៅ​ខេត្តព្រះវិហារ បណ្តាល​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០​គ្រួសារ ប៉ើង​របើក​ដំបូល ទ្រេត បាក់បែក រង​ការ​ខូចខាត ក្នុង​នោះ​មាន​ចំនួន​១០​ខ្នង​ផ្ទះ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​២៤ ខែមីនា នេះ លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត មាន​ប្រសាសន៍​ថា ភ្ញៀ​ង និង​ខ្យល់​កន្ត្រាក់ បាន​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​១០​ខ្នង ក្នុង​ចំណោម​ផ្ទះ​រង​ការ​ប៉ះពាល់​៤៤​ខ្នង​ផ្ទះ បាន​ដួល​រលំ​ខូចខាត​ទាំង
ស្រុង បែកបាក់​រាប​ដល់​ដី ដោយឡែក​ផ្ទះ​ចំនួន​៣៤​ខ្នង​ផ្សេង​ទៀត បាន​ប៉ើង របើក​ដំបូល ខ្លះ​ទ្រេត តែ​មិន​មាន​ឲ្យ​នរណា​ម្នាក់​រង​របួស​ឡើយ ។

លោក​បន្ត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​ភ្លាម អាជ្ញាធរ​បាន​ចុះ​អន្តរាគមន៍​ជួយ​ភ្ញា​ម​ៗ ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ទីជម្រក​ស្នាក់​នៅ និង​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា​មួយ​ចំនួន​បណ្តោះអាសន្ន​សិន ។

ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​គ្រោះ​ធម្មជាតិ​នេះ ព្រោះ​វា​អាច​កើតឡើង​ដោយ​មិន​អាច​ដឹង​មុន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ