ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​រ៉ុក្កែត​ធ្លាក់​លើ​ក្រុង​រ​បួស​ច្រើន​នាក់

5 ឆ្នាំ មុន

ប្រទេស​អីុ​ស្រា​អែ​ល ៖ គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​កាលពី​យប់​ថ្ងៃ​ទី​២៤​មក​២៥​មីនា បាន​ធ្លាក់​ចំំ​ផ្ទះ​មួយ នៅ​MISHMERET​ភាគ​ខាងជើង​ក្រុង​តែ​ល​អា​វីវ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ហើយ​មនុស្ស​៧​នាក់​រង​របួស​។ នេះ​ជា​ការ​អះអាង​របស់​ប៉ូលិស​និង​ពួក​អ្នក​ជួយ​សង្គ្រោះ​។ យោង​តាម​អាជ្ញាធរ​អីុ​ស្រា​អែ​ល​ថា កុមារ​២​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​របួស​។ កងទ័ព​អីុស្រា​អែ​ល​មុន​នេះ​រៀបរាប់…

ប្រទេស​អីុ​ស្រា​អែ​ល ៖ គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​កាលពី​យប់​ថ្ងៃ​ទី​២៤​មក​២៥​មីនា បាន​ធ្លាក់​ចំំ​ផ្ទះ​មួយ នៅ​MISHMERET​ភាគ​ខាងជើង​ក្រុង​តែ​ល​អា​វីវ បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ហើយ​មនុស្ស​៧​នាក់​រង​របួស​។ នេះ​ជា​ការ​អះអាង​របស់​ប៉ូលិស​និង​ពួក​អ្នក​ជួយ​សង្គ្រោះ​។

យោង​តាម​អាជ្ញាធរ​អីុ​ស្រា​អែ​ល​ថា កុមារ​២​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​របួស​។ កងទ័ព​អីុស្រា​អែ​ល​មុន​នេះ​រៀបរាប់ ពី​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ចេញពី​ជ្រោយ​ហ្គា​ហ្សា​។ តំបន់​MISHMERET​ស្ថិត​នៅ​ចម្ងាយ​ជាង​៨០​គីឡូម៉ែត្រ ពី​ជ្រោយ​ហ្គា​ហ្សា​ជា​ចម្ងាយ​មួយ​ដែល​គ្រាប់​រ៉ុ​ក្តែ​ត​ពិបាក​បាញ់​ទៅ​ដល់​ចេញពី​ហ្គា​ហ្សា​។

នាយក​រដ្ឋមន្ត្រី​អីុស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ សន្យា​ពី​ការ​វាយប្រហារ​តបត​វិញ​យ៉ាង​ខ្លាំង ចំពោះ​ការ​វាយប្រហារ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ