សហរដ្ឋអាមេរិក ៖ ក្រោយការស៊ើបអង្កេតអស់ពេល២ឆ្នាំ រដ្ឋអាជ្ញាពិសេសលោកROBERT MUELLER បានធ្វើការសន្និដ្ឋានពីអវត្តមាននៃភស្ដុតាងនានា ដែលបង្ហាញពីការព្រមព្រៀងគ្នាឬកិច្ចសហការគ្នា រវាងក្រុមឃោសនាបោះឆ្នោតរបស់លោកដូណាល់ត្រាំ ឬក៏នរណាមួយដែលរួមសហការជាមួយរុស្ស៊ី ក្នុងការខិតខំប្រឹងប្រែង ធ្វើឲ្យមានឥទ្ធិពលដល់ការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ឡើយ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោកBILL BARRក្នុងអត្ថបទមួយដាក់ជូនសភានិងចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៤មីនា។
ភ្លាមៗសេតវិមានបានបញ្ចេញប្រតិកម្ម ចំពោះព័ត៌មាននោះដោយអះអាងថា លោកដូណាល់ត្រាំចាប់ពីពេលនេះតទៅ លែងមានការចោទប្រកាន់ទាំងស្រុងហើយ។ ពិសេសបំផុតលោកប្រធានាធិបតីផ្ទាល់ដែល បញ្ចេញទស្សនៈលោកតាមTWITTER។
លោកសរសេរថាគ្មានការឃុបឃិតគ្នា គ្មានការចោទប្រកាន់អ្វីទៀតទាំងស្រុង ចូរយើងរក្សាឧត្ដមភាពអាមេរិក។ លោកចាត់ទុកការសើុបអង្កេតរឿងទាក់់ទិនជាមួយរុស្សុីថាជាទង្វើខុសច្បាប់ដែលទទួលបរាជ័យ៕
ចែករំលែកព័តមាននេះ