កូនប្រុសមេប៉េអឹមខេត្តក្រចេះ…ចូលមកបង្ហាញខ្លួនហើយរសៀលនេះ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ ទីបំផុត វរសេនីយ៍ត្រី សាន្ត សុខុម ដែលបានបង្កហិង្សាហើយក៏គេស្គាល់ថា ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន…
ខេត្តកំពង់ចាម ៖ ទីបំផុត វរសេនីយ៍ត្រី សាន្ត សុខុម ដែលបានបង្កហិង្សាហើយក៏គេស្គាល់ថា ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន…
ខេត្តកំពង់ចាម ៖ ទីបំផុត វរសេនីយ៍ត្រី សាន្ត សុខុម ដែលបានបង្កហិង្សាហើយក៏គេស្គាល់ថា ជាកូន
ប្រុសរបស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចេញ
មកបង្ហាញខ្លួន នៅក្នុងទីបញ្ជាការកងអាវុធហត្ថខេត្តកំពង់ចាមហើយ នៅវេលាម៉ោងប្រហែល២រសៀលថ្ងៃទី២៥ មីនា នេះ ដើម្បីទទួលទោសតាមច្បាប់លើករណីប្រើហិង្សា ។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឱ្យដឹងថា ក្រោយពីកើតករណីហិង្សាស្ថិតនៅក្នុងហាងមួយកន្លែង ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ក៏ត្រូវបានលោក ហាក់ ហ៊ាន់ តំណាងអយ្យការអមសាលាដំបូងខេត្ត ចេញដីកាបង្គាប់ឲ្យចូលខ្លួនលេខ៤៧០ ចុះថ្ងៃទី២៤ មីនា ២០១៩ ដោយបង្គាប់ឱ្យឈ្មោះ សាន្ត សុខុម អាយុ៣០ឆ្នាំ បច្ចុប្បន្ននៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ចូលបង្ហាញខ្លួននៅអយ្យការសាលាដំបូងខេត្ត ឱ្យបានមុនថ្ងៃទី២៦ មេសា ខាងមុខ ។
លោកបន្តថា រហូតមកដល់ព្រឹកថ្ងៃទី២៥ មីនា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាឲ្យក្រុមអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃ ចុះមកស្រាវជ្រាវលើករណីហិង្សាដោយចេតនា មានស្ថានទង្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ នៅល្ងាចថ្ងៃទី២៥ មីនា កម្លាំងជំនាញរបស់លោកនឹងបញ្ជូនជនសង្ស័យឈ្មោះសាន្ត សុខុម ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ហើយ។
តាមសមត្ថកិច្ចបានប្រាប់ឱ្យដឹងទៀតថា ជនរងគ្រោះក្នុងអំពើហិង្សាខាងលើ មានដល់ទៅ២នាក់ ក្នុងនោះ១-ឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម និង២-ឈ្មោះ យ៉េ ចិន្តា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិទី៦ សង្កាត់ក្រុងជាមួយនឹងអ្នកទី១ដែរ ។ ទាំង២នាក់
បានរងហិង្សាពីសំណាក់ឈ្មោះ សាន្ត សុខុម ដែលគេដឹងថា បម្រើការងារជាអាវុធហត្ថនៅខេត្តក្រចេះ
និងមានលំនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ។
សូមបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី២៥ មីនា នេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យជនសង្ស័យខាងលើ ចូលខ្លួនមកសារភាពទោសកំហុសរបស់ខ្លួនផងដែរ ។
ចែករំលែកព័តមាននេះ