ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ចេះ​មន្តអាគម​គាថា​អាច​ជួយ​មិន​ឱ្យ​ឆុង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មនុស្ស​ម្នា​រាប់រយ​នាក់​បានឱ្យ​ចៅអធិការ​វត្ត​ប្ដូរ​ខែ​-​ឆាំ្ន​ដើម្បី​ផុត​គ្រោះ​ចង្រៃ​។ ចៅអធិការ​«​វត្ត​ដូន​បុណ្យ​» ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច មហាជន​មាន​ជំនឿ​ថា​ព្រះ​អង្គ​ចេះ​មន្តអាគម​គាថា និង​ចេះ​ប្ដូរ​ខែ​ថ្ងៃ​ឆាំ្ន​ឱ្យ​ផុត​ពី​គ្រោះ​ចង្រៃ ខណៈ​ពេល​បុណ្យ​ចូល​ឆាំ្ន​ថ្មី​ប្រពៃណី​ជាតិ​ខិត​ជិត​មក​ដល់ ។…

ខេត្តកំពត ៖ មនុស្ស​ម្នា​រាប់រយ​នាក់​បានឱ្យ​ចៅអធិការ​វត្ត​ប្ដូរ​ខែ​-​ឆាំ្ន​ដើម្បី​ផុត​គ្រោះ​ចង្រៃ​។ ចៅអធិការ​«​វត្ត​ដូន​បុណ្យ​» ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច មហាជន​មាន​ជំនឿ​ថា​ព្រះ​អង្គ​ចេះ​មន្តអាគម​គាថា និង​ចេះ​ប្ដូរ​ខែ​ថ្ងៃ​ឆាំ្ន​ឱ្យ​ផុត​ពី​គ្រោះ​ចង្រៃ ខណៈ​ពេល​បុណ្យ​ចូល​ឆាំ្ន​ថ្មី​ប្រពៃណី​ជាតិ​ខិត​ជិត​មក​ដល់ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ព្រះ​តេជគុណ​សោម សា​វឿ​ន ព្រះ​ជន្ម​៤៣​វស្សា ចៅអធិការ​វត្ត​ដូន​បុណ្យ​ដែល​បួស​ជា​សង្ឃ​នៅ​វត្ត​ដូន​បុណ្យ​២៦​ឆាំ្ន​មក​ហើយ​នោះ មាន​សង្ឃដីកា​ថា​«​ពាក់ព័ន្ធ​នឹង​រឿង​មើលជំងឺ​ដល់​ពុទ្ធបរិស័ទ​ពី​ទី​ជិត​ឆ្ងាយ​នេះ មិន​មានការ​អូស​ទាញ​តាម​រយៈ​អ្វីមួយ​ទេ ពួក​គាត់​ជឿ​លើ​ព្រះ​អង្គ​ធ្វើ​មន្ត​គាថា​កាក់កប ហើយ​ក៏ ល្បី​ត​ៗ​គ្នា ។

ពលរដ្ឋ​ភាគច្រើន​បាន​មក​ស្រោច​ទឹក និង​ប្ដូរ​ឈ្មោះ​ប្ដូរ​ថ្ងៃ​-​ខែ​-​ឆាំ្ន​ដល់​មនុស្ស​គ្រប់​រូប​ដែល​បានដឹង​ថា​មាន​គ្រោះថ្នាក់​ទៅ​ហើយ​ឱ្យ​រួច​ផុត​ពី​ទុក្ខសោក​ទៅ​វិញ ។ បើ​ដឹង​ថា​ឆុង​នឹង​ខែ​-​ឆាំ្ន​មិន​បាន​មក​ស្រោច​ទឹក​ក៏​បាន​ដែរ គ្រាន់តែ​ផ្ញើ​ខោអាវ​ឱ្យមក​អាត្មា » ។

ចំពោះ​សមិទ្ធផល​នានា នៅ​ក្នុង​វត្ត​ដូន​បុណ្យ​ដូច​ជាម​ហា​កុដិ​ថ្ម សាលាឆាន់ និង​ព្រះ​វិហារ​បាន​កសាង​រួចរាល់​អស់ហើយ ដោយសារ​តែ​អ្នក​ទៅ​ព្យាបាល​ជា​សះស្បើយ បាន​ចូល​បច្ច័យ​ចូលរួម​កសាង ។ តាម​រយៈ​ជំនឿ​លើ​ព្រះ​ចៅអធិការ​ទើប​សមិទ្ធផល​នានា​ក្នុង​វត្ត​បាន​រីក​ចម្រើន ។

ស្ត្រី​អ្នកជំងឺ​ឈ្មោះ​សៀម សុវណ្ណ អាយុ​១៩​ឆាំ្ន នៅ​ភូមិ​ត្រពាំង​ក្ដារ ឃុំ​ស្រែ​ជា​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នាង​ឈឺ​ក្នុង​ពោះ និង​ក្ដៅក្រហាយ ព្យាបាល​ដោយ​គ្រូពេទ្យ​មិនជា​សោះ​យូរ​ឆ្នាំ​មក​ហើយ លុះ​ទៅ​ឲ្យ​ព្រះ​ចៅអធិការ​វត្ត​ដូន​បុណ្យ​ស្រោច​ទឹក និង​ប្ដូរ​ខែ​-​ឆាំ្ន នាង​ក៏​បាន​ធូរស្បើយ ។

មន្ត្រី​ធម្មការ និង​សាសនា​ស្រុក​កំពង់ត្រាច ឱ្យ​ដឹង​ថា ក្នុងស្រុក​កំពង់ត្រាច​មាន​វត្ត​ចំនួន​៣៩ ហើយ​វត្ត​ដែល​ព្រះសង្ឃ​ចេះ​មើលជំងឺ គឺ​មាន​តែ​វត្ត​ដូន​បុណ្យ​មួយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ