ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម ម៉ា​ណា ទៅ​បាត់​ហើយមក​វិញ​ព្រោះ​អ្វី?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​សម ម៉ា​ណា បាត់​មុខ​ពី​ពិភព​សិល្បៈ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​អស់​រយៈពេល​យូរ ពេល​នេះ​បាន​វិល​មក​សម្តែ​វិញ​ហើយ​។ នាង​ទទួល​សម្តែង​ក្នុង​កម្មវិធី​សិល្បៈ ផ្សេង​ៗ ពិសេស​ជាមួយ​ក្រុម​លោក​យ៉ែ​ម សំ​អូន ។…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​សម ម៉ា​ណា បាត់​មុខ​ពី​ពិភព​សិល្បៈ​ដែល​ធ្លាប់​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​អស់​រយៈពេល​យូរ ពេល​នេះ​បាន​វិល​មក​សម្តែ​វិញ​ហើយ​។ នាង​ទទួល​សម្តែង​ក្នុង​កម្មវិធី​សិល្បៈ ផ្សេង​ៗ ពិសេស​ជាមួយ​ក្រុម​លោក​យ៉ែ​ម សំ​អូន ។

បើ​គិត​ពី​ការ​បាត់​មុខ​ពី​ពិភព​សិល្បៈ គឺ​សម ម៉ា​ណា បាន​ឃ្លា​តទៅ​រយៈពេល​៤​ឆ្នាំ​ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​របស់​នាង​បាន​ហក់​ឡើង មានការ​គាំទ្រ​ច្រើន ។ ការ​បាត់​មុខ​ពី​ទីលាន​ធ្លាប់​សាង​ស្នាដៃ​ជា​ច្រើន​នោះ​មិន​មានការ​ទម្លាយ​ឲ្យ​ដឹង​ថា​នាង​ងាក​ចេញ​ទៅ​បង្កើត​មុខរបរ​ឬ​ដោយសារ​ម្ចាស់​ចិត្ត​ហាម​នោះ​ឡើយ​។ វិល​មក​វិញ​ជា​ថ្មី​សម ម៉ា​ណា មើលទៅ​ស្អាត​ប្លែក​ម្យ៉ាង ដោយ​នាង​រាង​ចាស់​ជាង​មុន​បន្តិច តែ​រូបរាង​នៅ​តែ​ស្រ​ឡូ​ន​គួរ​ឲ្យ​គយគន់ ។

ដំណើរ​វិល​ចូល​សិល្បៈ​នេះ​ត្រូវ​បាន​លោក​យ៉ែ​ម សំ​អូន បើកផ្លូវ​ឲ្យ​នាង​ពង្រីក​ទីផ្សារ ដោយ​លោក​យ៉ែ​ម សំ​អូន ជា​អ្នក​ពូកែ​រក​ទីផ្សារ​សម្តែង​នៅ​តាម​កម្មវិធី ធំ​ៗ និង​ជា​ថៅកែ​អា​ហ្វែ​តាម​រោងការ​ផង​ដែរ ។ ម៉ា​ណា បាន​ឱកាស​សម្តែង​ជាមួយ​ក្រុម​លោក​យ៉ែ​ម សំ​អូន ដោយ​ដើរ​ម៉ូ​ដ​ព្រោះ​ជំនាញ​ដើរ​កាច់រាង​បង្ហាញ​ម៉ូ​ដ​ត្រូវ​ខ្លាំង​ចំការ​ងារ​ដែល​នាង​ពេញចិត្ត ។

សម ម៉ា​ណា បាន​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​នាង​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់​ដែល​បាន​រួមការ​ងារ​ជាមួយ​ក្រុម​លោក​យ៉ែ​ម សំ​អូន ឡើង​វិញ ជា​ពិសេស​គ្រាន់តែ​ត្រឡប់​មក​វិញ​ភ្លាម នាង​ខ្ញុំ​ទទួល​បានការ​ងារ ធំ​ៗ​ជា​បន្តបន្ទាប់ ជាក់ស្តែង​នាង​ខ្ញុំ​បាន​ចូលរួម​បង្ហាញ​ម៉ូ​ដ​ឱ្យ​ក្រុមហ៊ុន​នាំ​ចូល​ផលិត​ផល​គ្រឿងសំណង់​ដ៏​ធំ​មួយ ដែល​នាង​ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា អាច​នឹង​មានឱកាស​បាន​ចូល​មក​ឈរ​នៅ​លើ​សង្វៀន​នេះ​ម្តងទៀត​ទេ ។ នាង​ខ្ញុំ​មាន​សង្ឃឹមថា ការ​វិល​ត្រឡប់​របស់​នាង​ខ្ញុំ​អាច​នឹង​ធ្វើ​ឱ្យ​នាង​ល្បីឈ្មោះ​ឡើង វិញ »​។

ទាក់ទិន​នឹង​ជីវិត​ឯកជន​ក្រៅ​សិល្បៈ សម ម៉ា​ណា និយាយ​ថា​«​នាង​ខ្ញុំ​សុំ​មិន​បើក​កកាយ​ពី​ជីវិត​ឯកជន​ឡើយ​ដោយសារ​មិន​ចង់​ឲ្យ​គេ​ដឹង​រឿង​ច្រើន​ក្រៅពី​សិល្បៈ​។ ចំពោះ​ការ​សម្រេចចិត្ត​វិល​មក​វិញ​ដោយសារ​ចិត្ត​ស្រឡាញ់ ឃើញ​សិល្បៈ​មានការ​រីក​ចម្រើន​រាល់ថ្ងៃ​ទើប​សម្រេចចិត្ត​មក​អុកឡុក​ជា​ថ្មី ។ ទោះ​យ៉ាងណា​នាង​ខ្ញុំ​មិន​មាន​បំណង​ចង់ទៅ​ប្រជែង​អ្នក​ណា​ដើម្បី​ភាព​ល្បីល្បាញ​ឡើយ គឺ​ធ្វើ​ការងារ​ទៅ​តាម​សមត្ថភាព​ព្រោះ​ភាព​ល្បី​ស្គាល់​អស់ ហើយ​សំខាន់​ចង់​រួបរួម​គ្នា​ក្នុង​សិល្បៈ​ឲ្យ​កាន់តែ​រីក​ចម្រើន​ដូច​ប្រទេស​ជិត​ខាង»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ