ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បាន​ផ្អាក​ការ​នាំ​ចូល​អង្ករ​បាក់​ៗ​

5 ឆ្នាំ មុន

រ៉​ង់​ហ្គូ​ន​៖ យោង​តាម​ពាណិជ្ជករ​អង្ករ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បានឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ផ្អាក​ការ​នាំ​ចូល​អង្ករ​ពី​មី​យ៉ា​ន់​ម៉ា​ចាប់តាំងពី​ស​ប្ដា​ហ៍​ទី​៣ នៃ​ខែមីនា​។ លោក U Nay Lin Zin លេខា​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​មី​យ៉ា​ន់​ម៉ា…

រ៉​ង់​ហ្គូ​ន​៖ យោង​តាម​ពាណិជ្ជករ​អង្ករ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​បានឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ផ្អាក​ការ​នាំ​ចូល​អង្ករ​ពី​មី​យ៉ា​ន់​ម៉ា​ចាប់តាំងពី​ស​ប្ដា​ហ៍​ទី​៣ នៃ​ខែមីនា​។ លោក U Nay Lin Zin លេខា​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​មី​យ៉ា​ន់​ម៉ា បាន​មាន​ប្រសាសន៍​ថា​៖ “​ឈ្មួញ​មួយ​ចំនួន​បាន​នាំ​ចេញ​អង្ករ​នៅ​ក្រោម​ប្រភេទ​អង្ករ​បាក់ ប៉ុន្តែ​ជា​ផ្លូវការ​មាន​តែ​អង្ករ​ទេ​ដែល​អាច​ទិញ​បាន​នៅ​ព្រំដែន​មី​យ៉ា​ន់​ម៉ា​។ ដូច្នេះ​អាជ្ញាធរ​ចិន​បាន​បង្ក្រាប​ការ​លក់​អង្ករ​បាក់​ហើយ​បាន​ផ្អាក​ការ​ធ្វើ​ពាណិជ្ជកម្ម​។​”

គួរ​កត់​សម្គាល់ថា​អត្រាពន្ធ​នាំ​ចេញ​មាន​៥%​លើ​អង្ករ​បាក់ រីឯ​អត្រា​តម្លៃ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ធម្មតា​មាន​ពី ៥០%​ទៅ​៦០%​។ ដោយសារ​អត្រា​តម្លៃ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​មាន​កំរិត​ខ្ពស់ អ្នក​លក់ដូរ​ភាគច្រើន​នាំ​ចេញ​ខុសច្បាប់​ដើម្បី​ចៀសវាង​បង់ពន្ធ​។ អ្នក​នាំ​ចេញ​អង្ករ​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ​ការ​នាំ​ចេញ​អង្ករ​បាក់​ត្រូវ​បាន​ផ្អាក​។

បច្ចុប្បន្ន​នេះ​ប្រទេស​ចិន​កំពុង​រឹត​បន្តឹង​ការ​នាំ​ចេញ​ស្រូវ​ខុសច្បាប់​។ ខាង​មី​យ៉ា​ន់​ម៉ា​នៅ​តែ​អាច​នាំ​ចេញ​អង្ករ​បាន ប៉ុន្តែ​នេះ​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ការ​អនុញ្ញាតិ​ត្រឹមត្រូវ​។ ឧទាហរណ៍​អង្ករ​អង្ក​រវែង គឺ​សម្រាប់​ការ​នាំ​ចេញ​តែ​អង្ក​រវែង​តែ​ប៉ុណ្ណោះ ហើយ​មិន​មាន​ប្រភេទ​ផ្សេង​ទៀត​ទេ​។

ការ​ផ្អាក​នេះ​កើត​មាន​ចំ​ពេល​មានការ​ទាមទារ​ឱ្យ​ចិន​ដំឡើង​កូតា​នាំ​ចូល​អង្ករ​ផ្លូវការ​របស់​ខ្លួន​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​រហូត​ដល់ ៤​សែន​តោន​ជា​រៀង​រាល់​ឆ្នាំ ពី​ចំនួន ១​សែន​តោន​នា​ពេល​បច្ចុប្បន្ន​។ យោង​តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ជាង ៥០%​នៃ​អង្ករ​របស់​មី​យ៉ា​ន់​ម៉ា​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ប្រទេស​ចិន​តាម​ព្រំដែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ