ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​របស់​ជនជាតិ​ខ្មែរ​លួច​យក​កាបូប​លុយ តែ​ត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​រសៀល​ថ្ងៃ​ទី​២៤ មីនា នៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​របស់​ជនជាតិ​ខ្មែរ​លួច​យក​កាបូប​លុយ តែ​ត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​រសៀល​ថ្ងៃ​ទី​២៤ មីនា នៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ នុ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ Hu Yang Guo ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ជនជាតិ​ចិន មុខ​ររ​កម្មករ​សំណង់ ស្នាក់​នៅ​មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប្រុស កូ​ឡា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ។
សមត្ថ​​កិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១ ហើយ​នៅ​ក្នុង​កាបូប​ពណ៌​ខ្មៅ​នោះ​មានកូន​កាបូប​ដាក់​លុយ​ចំនួន​២, លុយ​ចំនួន​១.១០០.០០០​រៀល​, បន្តោង​ខ្សែ​ក​ប្លា​ទី​ន​ទម្ងន់​១,៥​ជី និង​ទូរស័ព្ទ​ដៃ ១​គ្រឿង ។

វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ រីឯ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ទៅ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ