ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សត់​ទឹក​ប្រើប្រាស់​ពេក គឺ​មាន​តែ​ធ្វើ​បែប​ហ្នឹង !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ប្រជាពលរដ្ឋ និង​ប្រជា​ការ​បារ​ចុះ​បារ​ចក​ក្នុង​ស្រះ​យក​ទឹក​សម្រាប់​ប្រើប្រាស់ ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដែល​រដូវ​នេះ​គឺជា​រដូវប្រាំង​ក្តៅ​ហួតហែង តែ​ក្នុង​រយៈពេល​២​ថ្ងៃនេះ​ក៏​មាន​ទឹកភ្លៀង​ធ្លាក់​មក​ប​ន្តិ​បន្តួច នៅ​ភូមិ​ជ្រាំ​ថ្មី ស្ថិត​ក្នុង​ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ…

ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំង​នគរបាល​ប៉ុស្តិ៍​ប្រជាពលរដ្ឋ និង​ប្រជា​ការ​បារ​ចុះ​បារ​ចក​ក្នុង​ស្រះ​យក​ទឹក​សម្រាប់​ប្រើប្រាស់ ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដែល​រដូវ​នេះ​គឺជា​រដូវប្រាំង​ក្តៅ​ហួតហែង តែ​ក្នុង​រយៈពេល​២​ថ្ងៃនេះ​ក៏​មាន​ទឹកភ្លៀង​ធ្លាក់​មក​ប​ន្តិ​បន្តួច នៅ​ភូមិ​ជ្រាំ​ថ្មី ស្ថិត​ក្នុង​ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ កើន​ទឹក​ឡើង​បន្តិចបន្តួច​ផង​ដែរ​នោះ ។

កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជប់​វា​រី​កងកម្លាំង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន​១៨​នាក់​បាន​ធ្វើ​សកម្មភាព​ចុះ​បារ​ចក និង​ធ្វើ​ដាំ​បង្គោលរបង​ហុំ​ព័ទ្ធ​ស្បៃ​មុង​ការពារ​ចក​មិន​ឲ្យ​ចូល​មក​កន្លែង​ប្រឡង់​នោះ ដើម្បី​ប្រជាពលរដ្ឋ​ងាយស្រួល​យក​ទឹក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ចក ។ នេះ​គឺ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ នេះ ។

លោក​អធិការ​បាន​បញ្ជាក់​ថា កន្លង​មក​នៅ​ភូមិ​តា​អ៊ុ​ន ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ មានការ​ជួប​ប្រទះ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ដោយ​មាន​សំណូមពរ​ពី​អាជ្ញាធរ​ភូមិ និង​ប្រជាពលរដ្ឋ លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ បាន​នាំ​យក​រថយន្ត​ដឹក​ទឹក​របស់​ស្នងការដ្ឋាន និង​នគរបាល​ស្រុក​-​ក្រុង សរុប​ចំនួន​៧​គ្រឿង ដឹក​ទឹក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ស្មើ​៨៥​គ្រួសារ ដោយ​ប្រើប្រាស់​ទឹក​អស់​១៤​ឡាន ស្មើនឹង​ជិត​១១​ម៉ឺន​លី​ត្រ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អធិការ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឲ្យ​ថែរក្សា​ទឹក​ទុក​ប្រើប្រាស់ ព្រោះ​ឆ្នាំ​នេះ ខែប្រាំង​មាន​រយៈពេល​យូរ មាន​ភ្លៀង​ធ្លាក់​តិចតួច និង​សំបូរ​ដោយ​ខ្ស​ល់​កន្ត្រាក់ ផ្គរ​រន្ទះ​ខ្លាំង​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​ផង​ដែរ ។ ដូច្នេះ​ដើម្បី​សុវត្ថិភាព​នូវ​បាតុភូត​ធម្មជាតិ​នេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ផ្គរ​រន្ទះ​និង​ខ្ស​ល់​កន្ត្រាក់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ