រោង​ភាពយន្ត​លេ​ជេន ចុះហត្ថលេខា​ដាក់​ទីតាំង​នៅ​គម្រោង​អគារ​ព្រី​ន​ស៍​អីុ​ន​ធើ​ណេ​ត​សិន​ណ​ល​ផ្លា​ហ្សា


រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​មានការ​គាំទ្រ​នូវ​វិស័យ​ភាពយន្ត រោងកុន​លេ​ជេន បាន​បន្ត​ពង្រីក​ទីតាំង​របស់​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​នៅ​តាម​ផ្សារ​ទំនើប​ៗ និង​ទីតាំង​សក្ដានុ​ពល​ជា​ច្រើន ជាក់ស្ដែង​កាលពី​ស​ប្ដា​ហ៍​មុន​នេះ​រោង​ភាពយន្ត​ក្នុងស្រុក​មួយ​នេះ បាន​ចុះហត្ថលេខា​រួម​គ្នា​ជាមួយ​ម្ចាស់​គម្រោង​អគារ ព្រី​ន​ស៍​អីុន​ធើ​ណេ​ត​សិន​ណ​ល​ផ្លា​ហ្សា នៅ​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ។

បើ​តាម​លោក តែ សុង នាយក​ប្រតិបត្តិ​របស់​រោង​ភាពយន្ត​លេ​ជេន បាន​ថ្លែង​ឲ្យ​ដឹង​ថា រោង​ភាពយន្ត​លេ​ជេន​នឹង​មាន​ទីតាំង​សរុប​រហូត​ទៅ​ដល់​១០​ទីតាំង​នៅ​ត្រឹម​ចុងឆ្នាំ​២០១៩​នេះ និង​១១​ទីតាំង ក្នុង​ឆ្នាំ​២០២០ ដោយ​បូក​បញ្ចូល​គម្រោង​អគារ​ព្រី​ន​អីុន​ធើ​ណា​ស៊ិ​ណ​ល​ផ្លា​ហ្សា ។ ការ​ប្រកាស​បើក​គម្រោង​សាខា​ថ្មី​ៗ របស់​រោង​ភាព​លេ​ជេន គឺជា​កត្តា​មិន​អាច​ប្រកែក​បាន​ក្នុង​ការ​ជម្រុញ​ឲ្យ​មាន​ភាព​រីក​ចម្រើន​របស់​វិស័យ​ភាពយន្ត​ក្នុងស្រុក ។

លោក​បន្ត​ថា ការ​ពង្រីក​ទីតាំង​របស់​ខ្លួន​ជា​បន្តបន្ទាប់​នេះ ដោយសារ​តែ​កំណើន​នៃ​ទស្សនិកជន ចូល​ទស្សនា នៅ​ក្នុង​រោង​ភាពយន្ត​លេ​ជេន កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស​យុវវ័យ​កម្ពុជា ហើយ​រោង​ភាពយន្ត​ដែល​មាន​ស្រាប់ គឺ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​អតិថិជន ។

ការ​ប្រកាស​អំពី​វត្តមាន​របស់​រោង​ភាពយន្ត​លេ​ជេន​នេះ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ដែល​និយម​គាំទ្រ​រោង​ភាពយន្ត​លេ​ជេន ដែល​បាន​ពង្រីក​ខ្លួន​ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ដើមឆ្នាំ​២០១៩ រោង​ភាពយន្ត​លេ​ជេន មាន​សរុប​៦​ទីតាំង ដូច​ជា លេ​ជេន​ស៊ី​ធី​ម៉​ល​, លេ​ជេន​ធី​ឃេ​, លេ​ជេន​មាន​ជ័យ​, លេ​ជេន​ព្រី​ម​មៀម​, លេ​ជេន​អេ​ដិ​ន និង​លេ​ជេន​ហេ​រី​ថេ​ក វ៉ក (​សៀមរាប​) ដែល​ទើបតែ​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នៅ​ដើមខែ​កុម្ភៈ​នេះ​។ ឆាប់​ៗ​នេះ រោង​ភាពយន្ត​លេ​ជេន មី​ត​ថោ​ន ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​២០០៤ ជាទី​តាំង​ថ្មី​របស់​រោង​ភាពយន្ត​លេ​ជេន រំពឹង​ថា​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩​នេះ ។

បើ​តាម​លោក លី មី​ញ អគ្គនាយក​នៃ​ក្រុមហ៊ុន​ព្រី​ន​ស៍ រៀល​អីុ​ស្ទេ​ត គ្រុប បានឱ្យ​ដឹង​ថា គម្រោង​ព្រី​ន​ស៍ អីុន​​ធើ​ណេ​ត​សិន​ណ​ល​ផ្លា​ហ្សា ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ជា​គម្រោង​មួយ​ធំ នៅ​កម្ពុជា ហើយ​ជា​គម្រោង​ដែល​អាច​ទាក់ទាញ​នូវ​ការ​វិនិយោគ​ផ្សេង​ៗ​ពី​ក្រៅប្រទេស​ក៏​ដូច​ជា​ក្នុងស្រុក ។ គម្រោង​នេះ នឹង​មាន​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន បើក​ដំណើរការ​នៅ​ទីនោះ នៅ​ពេល​គម្រោង​ត្រូវ​បាន​សាងសង់​រួចរាល់ ដូចនេះ វា​ជា​សក្ដានុពល​មួយ​សម្រាប់​រោង​ភាពយន្ត​លេ​ជេន ៕ ដោយ​សហការ

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ