ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​លោក​ប៉ូលិស​បែប​ណា?​ ម្ចាស់​ដើម​បណ្តឹង​ទទួលខុសត្រូវ​បែប​ណា?

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​​ព្រៃវែង ៖ ជុំវិញ​រឿងរ៉ាវ​ដ៏​កក្រើក​មួយ​នេះ ដែល​មហាជន​កំពុង​តាមដាន​យ៉ាង​ខ្លាំង និង​ចង់​ដឹងទៀត​​ថា តើ​ជោគវាសនា​របស់​មន្ត្រី​ប៉ូ​លិស​ទាំង​២​នាក់​ខាងលើ​​ទៅ​ជា​​បែប​ណា? ហើយ​ថែម​ទាំង​បាន​លើក​ជា​សំណួរ​មួយទៀត​​​ថា តើ​ម្ចាស់​រថយន្ត​ដែល​ជាដើម​បណ្តឹង ត្រូវ​ទទួលខុសត្រូវ​ដែរ​ឬទេចំពោះ​រឿងរ៉ាវ​នេះ? ​​រឿងរ៉ាវ​​សមត្ថកិច្ច​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់…

ខេត្ត​​ព្រៃវែង ៖ ជុំវិញ​រឿងរ៉ាវ​ដ៏​កក្រើក​មួយ​នេះ ដែល​មហាជន​កំពុង​តាមដាន​យ៉ាង​ខ្លាំង និង​ចង់​ដឹងទៀត​​ថា តើ​ជោគវាសនា​របស់​មន្ត្រី​ប៉ូ​លិស​ទាំង​២​នាក់​ខាងលើ​​ទៅ​ជា​​បែប​ណា? ហើយ​ថែម​ទាំង​បាន​លើក​ជា​សំណួរ​មួយទៀត​​​ថា តើ​ម្ចាស់​រថយន្ត​ដែល​ជាដើម​បណ្តឹង ត្រូវ​ទទួលខុសត្រូវ​ដែរ​ឬទេចំពោះ​រឿងរ៉ាវ​នេះ?

​​រឿងរ៉ាវ​​សមត្ថកិច្ច​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ដើម្បី​បង្ក្រាប​ជនសង្ស័យ​ក្នុង​អំពើ​ចោរកម្ម ដែល​បាន​កើតឡើង​នៅ​ស្រុក​បាភ្នំ កាលពី​យប់​ថ្ងៃ​ទី​២៣​ មីនា ដោយ​បាន​ធ្វើ​អោយ​ជនសង្ស័យ​ម្នាក់​បាន​ស្លាប់​​នោះ មកទល់​ព្រឹកថ្ងៃទី​២៥ មីនា នេះ ​បាន​ឈាន​​​ដល់​ការ​ឃាត់ខ្លួន​មន្ត្រី​ប៉ូ​លិសម្នាក់​ហើយ ជាប់​ពាក់​ព​ន្ធ័​និង​ការ​បាញ់​ប្រហារ​ទៅ​លើ​ជនសង្ស័យ​ស្លាប់ ​។​

​ប្រភព​​ពី​កំលាំង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើត​មាន​ហេតុ​ការ​ណ៍​​ផ្ទុះអាវុធនេះ​មក កាលពី​​ព្រឹក​ថ្ងៃ​ទី​២៤​ មីនា ក្រោយ​កើតហេតុ​ប៉ុន្មាន​ម៉ោង លោក​ឧត្តម​សេនីយ​ត្រី ពៅ ជីវី ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តព្រៃវែង ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កំលាំង​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ដោយ​ផ្ទាល់​នៅ​មូលដ្ឋាន​កើតហេតុ​ ។ ការ​ស្រាវជ្រាវ​បាន​អូស​បន្លាយ​ពេល​ស្ទើ​រ​ពេញ​មួយ​ថ្ងៃ ។ ទីបំផុត​ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ ក៏​មានការ​នាំ​ខ្លួន​មន្ត្រី​នគរបាល​​​២​រូបមក​ធ្វើការ​សាកសួរ ក្នុង​នោះ ​មាន​លោក ជា ឡា​ឌី​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​សឹ​ង្ហ និង​លោក ជឹ​ម សា​វុ​ធ មន្ត្រី​នគរបាល​ស្រុក​ព្រះស្តេច​ ។​

​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​មន្ត្រី​នគរបាល​ទាំង​២​នាក់​នេះ​រួច កំលាំង​ស្នងការ​ខេត្ត បាន​សម្រេច​​ឃាត់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ ជឹ​ម សា​វុ​ធ ដោយ​ជាប់​ពាក់​ព​ន្ធ័​ក្នុង​ការ​បាញ់ប្រហារ​ទៅ​លើ​រថយន្ត​ជនសង្ស័យ បណ្តាល​អោយ​ជនសង្ស័យ​ម្នាក់​ស្លាប់​បាត់បង់​ជីវិត ដោយឡែក​ មន្ត្រី​នគរបាល​ម្នាក់​ទៀត លោក ជឹ​ម រត​នៈ នាយ​ផ្នែក​អន្តោ​ប្រវេ​ស​ន៍នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច ដែល​ជាប់​ពាក់​ព​ន្ធ័​ក្នុង​រឿង​នេះ​ដែរ កំពុង​រត់គេច​ខ្លួន​បាត់​ ។​

​ទោះជា​យ៉ាងណា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មីនា លោក​ឧ​ត្តម​សេនីយ​ត្រី ព្រំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង បានអោយ​កោះសន្តិភាព​ដឹង​តាម​ទូរ​ស័ព្ទ​​ថា ចំពោះ​មន្ត្រី​ប៉ូ​លិស​​ដែល​បាន​ធ្វើ​សកម្មភាព​ផ្ទុះអាវុធ បណ្តាល​​ឱ្យ​ត្រូវ​ជនសង្ស័យ​រហូត​ដល់​ស្លាប់​នោះ លោក​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ ហើយ​សំរាប់​មន្ត្រី​នគរបាល​ឈ្មោះ ជឹ​ម រត​នៈ បាន​ដែល​រត់គេច​ខ្លួន​នោះ លោក​ក៏​បញ្ជា​អោយ​តាម​រក​ចាប់ខ្លួន​ផង​ដែរ គឺ​មិន​បណ្តោយ​អោយ​រួចខ្លួន​នោះ​ទេ​។​

​គួរ​រំលឹក​ឡើង​​​ដែរ​ថា នៅ​វេលា​ម៉ោង​១១​យប់ថ្ងៃ​ទី​២៣​ មីនា មានការ​ផ្ទុះអាវុធ​បន្តបន្ទាប់​គ្នា​ចំនួន​៥​គ្រាប់ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ​​ធ្វើ​ឡើងដោយ​កំលាំង​នគរបាល​ស្រុក​ព្រះស្តេច​ចំនួន​៣​នាក់ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​នៃ​អំពើ​ចោរកម្ម ដោយ​យោង​ទៅ​តាម​ពាក្យ​បណ្តឹង​ផ្ទាល់មាត់​ពីភាគី​​ជន​រង​គ្រោះ​ម្នាក់ ​ឈ្មោះ ផា​ន់ សុ​ឌី ដែល​ជា​ជាង​ជួសជុល​រថយន្ត​នៅ​រាជធានី​
ភ្នំពេញ ។ ដោយ​បាន​ប្តឹង​ថា ​មាន​ចោរលួច​រថយន្ត​របស់​ខ្លួនម៉ាក​ព្រូស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ២AF ២៦៧៩ ហើយ​ជនសង្ស័យ​បាន​កំពុង​ជិះ​រថយន្ត​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ឆ្ពោះ​មក​កាន់​ខេត្តព្រៃ​វែង និង​បាន​ស្នើ​សុំឱ្យ​សមត្ថកិច្ច​ជួយ​ស្ទាក់​ចាប់​ផង​ ។

តាម​រយៈ​ការ​ប្តឹង​នេះ លោក ជា ឡា​ឌី​ន នាយ​ប៉ូ​ស្ត​ិ៍​នគរបាល​ឃុំ​កំពង់​សឹ​ង្ហ បាន​ដឹកនាំ​មន្ត្រី​ប៉ូ​លិស​២​នាក់​ផ្សេង​ទៀត គឺ​លោក ជឹ​ម សា​វុ​ធ និង​លោក ជឹ​ម រត​នះ ចេញ​ធ្វើ​សកម្មភាព​ស្ទាក់​ចាប់ ព្រមទាំង​មានការ​សហកា​ពី​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៧ ​ទៅ​៨​នាក់​ផង​ដែរ​ ។

លុះ​នៅ​វេលា​ម៉ោង​១១​យប់ ពេលប្រទះ​ជួប​រថយន្ត​ជនសង្ស័យ ហើយ​រថយន្ត​មិន​ព្រម​ឈប់ និង​បាន​បុក​ទំលាយ​បា​រាស់​​របស់​សមត្ថកិច្ច​ទៀត​នោះ ទើប​ធ្វើ​អោយ​មានការ​ផ្ទុះអាវុធ​ឡើង​ចំនួន​៥​គ្រាប់ និង​បាន​ធ្វើ​អោយ​ត្រូវ​ជនសង្ស័យ​ឈ្មោះ ម៉​ន រ៉ា​វុ​ធ ត្រង់​ក្បាល​ចំនួន​៣​គ្រាប់ និង​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​ ​លុះ​ស្អែក​ឡើង​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​មានការ​អះអាង​ពី​ក្រុម​គ្រួសារ​នៃ​សព និង​តាម​រយៈ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ផង​នោះ ធ្វើ​អោយ​គេ​សន្និដ្ឋាន​ថា សកម្មភាព​បង្ក្រាប​អំពើ​ចោរកម្ម​ខាងលើ អាច​ជា​ការ​យល់​ច្រឡំ ដោយសារ​ជនសង្ស័យ​និង​ម្ចាស់​បណ្តឹង​ មានការ​ពាក់​ព​ន្ធ័​និង​គ្នារឿង​ទិញ​រថយន្ត​បង់
​រំ​លោះ​នៅ​ខ្វះ​លុយ​៣០០០​ដុល្លារទៀត ។

ហើយត្រូវ​​ម្ចាស់​រថយន្ត​បាន​យក​រថយន្ត​នោះ ​ទៅ​ជួលឱ្យ​​ជនជាតិ​ចិន​ជិះ​​នៅរាជធានី​​ភ្នំពេញ តែ​ជនសង្ស័យ​បាន​ឡើង​ទៅ​យក​រថយន្ត​នោះ ​ពី​ជនជាតិ​ចិន​វិញ ដោយ​មិន​ប្រាប់​ម្ចាស់​​ដើម ទើប​ធ្វើ​អោយ​មានការ​ស្រាវ​ជ្រាវរ​កតាម​ប្រ​ព​ន្ធ័ GPS រហូត​ឈាន​ដល់​ការ​ប្តឹង​សមត្ថកិច្ច ឱ្យ​​ជួយ​ស្ទាក់​ចាប់​ជនសង្ស័យថា ​ជា​ចោរលួច​រថយន្ត និង​បាន​បង្ក​អោយ​មានការ​ផ្ទុះអាវុធ បណ្តាល​អោយ​មាន​អ្នក​ស្លាប់​បែប​នេះ​តែ​ម្តង​ ។​

អត្ថបទសរសេរ ដោយ