ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មួយ​យប់ ឃើញ​​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ទៅ​ប្លុង​ចោល​នៅ​ផ្សារ​សាំ​ហាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​លួច​រថយន្ត​ឡិច​ស៊ី​ស​470 ជា​រថយន្ត​របស់​ឪពុកមា​កាលពី​ម្សិលមិញ​យក​ទៅ​ប្លុង​ចោល​នៅ​ម្តុំ​ផ្សារ​សាំ​ហាន់ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត និង​ជនសង្ស័យ យក​មក​ទៅ​សួរនាំ​នៅ​អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​លួច​រថយន្ត​ឡិច​ស៊ី​ស​470 ជា​រថយន្ត​របស់​ឪពុកមា​កាលពី​ម្សិលមិញ​យក​ទៅ​ប្លុង​ចោល​នៅ​ម្តុំ​ផ្សារ​សាំ​ហាន់ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ទាំង​រថយន្ត និង​ជនសង្ស័យ យក​មក​ទៅ​សួរនាំ​នៅ​អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវលំ ចំណុច​មុខ​ផ្សារ​សាំ​ហាន់ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព ពី​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កាលពី​យប់​ម្សិលមិញ គាត់​​បាន​ទុក​រថយន្ត​របស់​គាត់​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​470 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AM4876 នៅ​ក្នុង​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ចំ​រះ​២ ខណ្ឌ​ឬ​ស្សី​កែវ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ត្រូវ​ជា​ក្មួយ​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​នោះ​យក​ទៅ​បាត់​អស់​មួយ​យប់ ទើប​គាត់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ឱ្យ​ស្រាវជ្រាវ​រក​រថយន្ត​។ លុះ​ពេល​ដល់​ម៉ោង​កើតហេតុ​នេះ ស្រាបតែ​ឃើញ​រថយន្ត​ប្លុង​ចោល​នៅ​ម្តុំ​ផ្សារ​សាំ​ហាន់ និង​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ។

បើ​តាម​ការ​រៀបរាប់​ប្រាប់​របស់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ​ខាងលើ​នេះ​ត្រូវជា​ឪពុកមា និង​ក្មួយ ហើយ​ជនសង្ស័យ​តែងតែ​កាន់​រថយន្ត​នេះ​ជា​ញឹកញាប់​មិនដឹង​ថា មាន​គំរោង​លួច​យក​ទៅ​លក់ ឬ​មួយ​យក​ទៅ​ទុក​ជិះ​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ខាងលើ​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ