ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូចមែន…លទ្ធផលចុងក្រោយក៏សារភាព​ពីទង្វើ

5 ឆ្នាំ មុន

តាម​ប្រភពពី​ Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​សារភាព​ថា ខ្លួន​មាន​បំណង​យក​កណ្តុ​រងាប់​ទៅ​ដាក់​នៅ​ក្នុង​ឆ្នាំង​ស៊ុប​របស់​ហាង​ស៊ុប​យីហោ​ល្បី​មួយ​ដែល​មាន​ប្រភព​មក​ពី​ចិន ​។ តើ​លោក​អ្នក​នៅ​ចាំ​ទេ ពី​ដំណឹង​មួយ​ដែល​ថា បុរស​ម្នាក់បាន​​រក​ឃើញ​សត្វ​កណ្តុរ​នៅ​ក្នុង​ឆ្នាំង​ស៊ុប​របស់​ហាង Haidilao…

តាម​ប្រភពពី​ Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​សារភាព​ថា ខ្លួន​មាន​បំណង​យក​កណ្តុ​រងាប់​ទៅ​ដាក់​នៅ​ក្នុង​ឆ្នាំង​ស៊ុប​របស់​ហាង​ស៊ុប​យីហោ​ល្បី​មួយ​ដែល​មាន​ប្រភព​មក​ពី​ចិន ​។ តើ​លោក​អ្នក​នៅ​ចាំ​ទេ ពី​ដំណឹង​មួយ​ដែល​ថា បុរស​ម្នាក់បាន​​រក​ឃើញ​សត្វ​កណ្តុរ​នៅ​ក្នុង​ឆ្នាំង​ស៊ុប​របស់​ហាង Haidilao ក្រុង​ប៉េ​កាំ​ង?

រឿង​នោះ​ កើតឡើង​កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន ដែល​មាន​បុរស​ម្នាក់​ត្រកូល Guo បាន​យកប្រពន្ធ​ទៅ​ហាង​ស៊ុប​នោះ​ ។ ក្រោយ​ពេល២០​នាទី គាត់​បាន​ហៅ​អ្នក​រត់​តុ​មក​ឱ្យ​មើលថា មាន​​សត្វ​កណ្តុ​រងាប់​មួយ​នៅ​ក្នុង​ឆ្នាំង ដែល​គាត់​ទើបតែ​យក​ចេញ​មក​ក្រៅ​ ។ កាលនោះ ខាង​ហាង​បាន​សម្រេច​ផ្តល់​ប័ណ្ណ​សម្រាប់​ទទួលទាន​អាហារ​​មិន​គិតថ្លៃ ខណៈ​ដែល​មាន​បុគ្គលិក​ម្នាក់​បន្ថែម​លុយ៣០០០​ដុល្លារ​ពីលើ​ទៀត​ ។

ប៉ុន្តែ​បុរស​ត្រកូល Guo មិន​ព្រម​ទេ ហើយ​ទារប្រាក់​សំណង​ដល់​ទៅ៧៤០០០​ដុល្លារ​អា​មេ​រិ​ក​។ ដោយសារ​តែ​ប្រាក់​ច្រើន​លើស​ពេក ខាង​ហាង​ក៏​បាន​ទាក់ទង​ទៅ​ខាងប៉ូ​លិស​​ឱ្យមក​ដោះស្រាយ ស្រប​ពេល​ដែល​លោក Guo ហៅ​ខាង​ជំនាញ​ចំណីអាហារ​មក​ត្រួតពិនិត្យ​ ។ ក្រោយ​ពី​ការ​ស៊ើបអង្កេត លោក​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ឆបោក​យក​ប្រាក់​។

កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ លោក Guo បាន​ឡើង​តុលាការ ហើយ​សារភាព​ថា ខ្លួន​​ពិត​ជា​បាន​យក​កណ្តុរ​ពី​ស្រុក​ទៅ​ដាក់​ចូល​ ទៅ​ក្នុង​ឆ្នាំង​ស៊ុប​មែន​។ លោក​ថា ពេល​នោះ​លោក​គ្រាន់តែ​ចង់​បាន​អាហារ​មិន​គិតលុយ​ប៉ុណ្ណោះ​ តែ​ដោយសារ​តែ​ចិត្ត​លោភលន់​មិន​ស្កប់ ទើប​លោក​ទារ​លុយ​គេ​ច្រើន​បែបនេះ ។

អត្ថបទសរសេរ ដោយ