ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះធម្មជាតិ…មកបំផ្លាញខ្ទេចបំផ្លាញខ្ទី

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​​​ច្រើន​ខ្នងបានបំផ្លាញ​ដោយគ្រោះធម្មជាតិ ​ក្រោយពីមានភ្លៀង​កក់ខែ លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់ កើតឡើងកាលពី​វេលា​ម៉ោង​៦យប់​​ថ្ងៃ​ទី​២២​ និង២៣​ មីនា ​សរុប​ចំនួន​​៥០​ខ្នង​ ក្នុងនោះ…

ខេត្តឧត្តរមានជ័យ ៖ ផ្ទះ​ប្រជាពលរដ្ឋ​​​ច្រើន​ខ្នងបានបំផ្លាញ​ដោយគ្រោះធម្មជាតិ ​ក្រោយពីមានភ្លៀង​កក់ខែ លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់ កើតឡើងកាលពី​វេលា​ម៉ោង​៦យប់​​ថ្ងៃ​ទី​២២​ និង២៣​ មីនា ​សរុប​ចំនួន​​៥០​ខ្នង​ ក្នុងនោះ មានផ្ទះ​​ប៉ើង​ដំបូល, ប៉ើង​ជញ្ជាំង, ដូ​លរលំ​​ នៅក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​បន្ទាយ​អ​ម្ពិល ខេត្តឧត្តរមានជ័យ​ ។

លោក​អិន កាយ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹក​ថា ​ មេឃ​​​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​កន្ត្រាក់​លើ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ បាន​វាយប្រហារ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​អស់​ចំនួន​១១​ខ្នង​ផ្ទះ ក្នុង​នោះ​មួយ​ខ្នង ត្រូវ​បាន​រង​ការ ដូ​ល​រលំ​ខូចខាត​ទាំងស្រុង​ ។ លោក​បន្ត លុះនៅ ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃ​ទី​២៣​ មីនា ​ក៏មាន​​ករណី​ភ្លៀង​ធ្លាក់​ខ្យល់​កន្ត្រាក់បណ្តាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​បន្ទាយ​អ​ម្ពិល លើ​ឃុំ​ចំនួន​៣​សរុប​​​៣៥​ខ្នង​ផ្ទះ រួម​មាន ​ឃុំ​គោក​មន​​​ចំនួន​៥​ខ្នង​, ឃុំ​បេង​ចំនួន​១៨​ខ្នង ​និងឃុំ​​ចំនួន​​១៣​ខ្នង​ផ្ទះ ។

គួរ​រំលឹក​ថា ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ កាលពី​ថ្ងៃ​ទី​២១​ មីនា ទើប​បាន​ចេញ​សេចក្តី​ជូន​ដំណឹ​ង​បន្ថែម​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ថា​ មាន​សម្ពាធ​ទាប​រុញ​មក​ពី​ភាគ​ខាងលិច និង​និរតី​ជួប​ប្រសព្វ​នឹង​សម្ពាធ​ខ្ពស់​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​របស់​កម្ពុជា បង្ក​ឲ្យ​មាន​ភ្លៀង​កក់ខែ​ក្នុង​រង្វង់​ពី​ថ្ងៃ​ទី​២២ ​ដល់​ថ្ងៃ​ទី​២៥​ មីនា​នៅ​លើ​ខេត្ត ព្រៃវែង ស្វាយ​រៀង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង ​ពោធិ៍សាត់​និង​​រាជធានី​ភ្នំពេញ​។ ហើយ​អំឡុង​ពី​ថ្ងៃ​ទី​២៣​ ដល់​២៥​ខែមីនា អាច​មាន​ភ្លៀង​ធ្លាក់ ​នៅ​ខេត្តសៀមរាប បាត់ដំបង​,​ ប៉ៃ​លិ​​ន, ​បន្ទាយ​មាន​ជ័យ, ឧត្តរមាន​ជ័យ និង​ខេត្តព្រះវិហារ​ផងដែរ ។

អត្ថបទសរសេរ ដោយ