ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃទី២៥ មីនា នេះ សមត្ថកិច្ចនៅមិនទាន់កំណត់បានដែលស្ត្រីម្នាក់បានស្លាប់ ក្នុងករណីអ្វីពិតប្រាកដនៅឡើយ ខណៈស្រាវជ្រាវនិងរង់ចាំជំនាញ មកធ្វើកោសល្យវិច័យបន្តទៀត ។ អ្វីដែលស្តាយនោះ ត្រូវបានដឹងដំណឹងបឋមថា នាងមកងូតទឹកតែម្នាក់នៅក្នុងចម្ការរបស់នាង ។ គួររំលឹកថា កាល
ពីម៉ោង០៥ និងល្ងាចថ្ងៃទី២៤ មីនា ស្ថិតត្រង់ចំណុចមាត់អូរចំការក្នុងភូមិអុល(ធំ) ឃុំបាតាង ស្រុកលំផាត់ ខេត្តរនគិរី ត្រូវបានប្រទះឃើញសពស្ត្រីរងគ្រោះឈ្មោះ កែ ញូន អាយុ៣៤ឆ្នាំ កសិករជនជាតិទំពួន មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ។
ប្រភពបន្តថា មុនពេលកើតហេតុ វេលាម៉ោងប្រហែល០៥ល្ងាចថ្ងៃដដែល ស្ត្រីរងគ្រោះត្រូវគេដឹងថា ជិះម៉ូតូមកងូតទឹកនៅអូរក្នុងចំការរបស់ខ្លួនមានចម្ងាយពីភូមិប្រហែល១គីឡូម៉ែត្រ ។ លុះដល់ម៉ោងប្រហែល៦ល្ងាច ប្តីនាងបាត់ប្រពន្ធយូរពេកបានមកតាមរក ។ ប៉ុន្តែរកមិនឃើញទេ ឃើញតែស្បែកជើង និងកន្ទ្រកដាក់ខោអាវប៉ុណ្ណោះ ហើយប្តីក៏ត្រឡប់ទៅហៅអ្នកភូមិឱ្យមកជួយរក ។
ការស្វែងរហូតដល់ម៉ោងប្រហែល១២អធ្រាត្រឈានចូលថ្ងៃទី២៥ មីនា ទើបរកឃើញសាកសពនៅក្នុងអូរ ចម្ងាយប្រហែល៣០ម៉ែត្រ ពីកន្លែងនាងងូតទឹក ។ ក្រោយពេលទទួលព័ត៌មាននេះ កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្ដិ៍បាតាង បានហ៊ុមទ្ធកន្លែងកើតហេតុ ដើម្បីរងចាំកម្លាំងជំនាញខេត្តពេទ្យខេត្ត និង លោកព្រះរាជអាជ្ញាដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវ។
ចែករំលែកព័តមាននេះ