ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​មេត្តា​ជា​អ្នក​នៅ​ជិត​ឋាន​ទេវលោក

5 ឆ្នាំ មុន

អ្នកមាន​មេត្តា​ដូច​ស្រុក​ដែល​មិន​ខ្វះ​ទឹក​ប្រើ​, អ្នកមាន​មេត្តា​រមែង​ត្រជាក់​ដូច​កូន​នៅ​ជិត​ម្ដាយ​, អ្នកមាន​មេត្តា រមែង​ដូច​ត្រី​ដែល​នៅ​ក្នុង​ទឹក​ដ៏​ត្រជាក់​, អ្នកមាន​មេត្តា​រមែង​ក្រអូប​ដូច​ក្លិន​ផ្កាឈូក​, អ្នកមាន​មេត្តា រមែង​ប្រសើរ​ជាងមាស​ប្រាក់​ទ្រព្យសម្បត្តិ ។ លើស​ពី​នេះ​ទៀត​អ្នកមាន​មេត្តា​ដូច​ព្រះរាជា​ទ្រង់គ្រឿង​អ​ភ​រណៈ​ដ៏​អស្ចារ្យ​, អ្នកមាន​មេត្តា…

អ្នកមាន​មេត្តា​ដូច​ស្រុក​ដែល​មិន​ខ្វះ​ទឹក​ប្រើ​, អ្នកមាន​មេត្តា​រមែង​ត្រជាក់​ដូច​កូន​នៅ​ជិត​ម្ដាយ​, អ្នកមាន​មេត្តា រមែង​ដូច​ត្រី​ដែល​នៅ​ក្នុង​ទឹក​ដ៏​ត្រជាក់​, អ្នកមាន​មេត្តា​រមែង​ក្រអូប​ដូច​ក្លិន​ផ្កាឈូក​, អ្នកមាន​មេត្តា រមែង​ប្រសើរ​ជាងមាស​ប្រាក់​ទ្រព្យសម្បត្តិ ។

លើស​ពី​នេះ​ទៀត​អ្នកមាន​មេត្តា​ដូច​ព្រះរាជា​ទ្រង់គ្រឿង​អ​ភ​រណៈ​ដ៏​អស្ចារ្យ​, អ្នកមាន​មេត្តា ដូច​នាវា​ដ៏​ធំ​សម្រាប់​ចម្លង​សត្វ​, អ្នកមាន​មេត្តា ដូច​ស្រុក​គ្មាន​ចោរ ឬ​គ្មាន​សត្រូវ​បៀតបៀន​, អ្នកមាន​មេត្តា អាច​គេច​រួច​ពី​គ្រោះថ្នាក់​ផ្សេង​ៗ, អ្នកមាន​មេត្តា ជា​អ្នកមាន​សីល​មាន​បញ្ញា​, អ្នកមាន​មេត្តា រមែង​ជា​អ្នក​នៅ​ជិត​ឋាន​ទេវលោក ។

កាលបើ​ចិត្ត​យើង​ប្រកបដោយ​ធម៌​មេត្តា ប្រៀប​បាន​នឹង​ទឹក​ដ៏​ត្រជាក់​សម្រាប់​ស្រោចស្រព​លើ​ខ្លួនឯង និង​អ្នក​ដទៃ​ឲ្យ​បាន​សេចក្ដីសុខ ឲ្យ​បាន​នូវ​ប្រយោជន៍​គ្រប់យ៉ាង ។