ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​បក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រតិភូ​អតីត​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន​៨២​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ត្រឹង វិញ​ហ្វា​ន អនុប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា បាន​ដឹកនាំ​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ជួប​ប្រជុំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កងទ័ព​កម្ពុជា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា…

ខេត្តបាត់ដំបង ៖ ប្រតិភូ​អតីត​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន​៨២​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ត្រឹង វិញ​ហ្វា​ន អនុប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា បាន​ដឹកនាំ​ធ្វើ​ទស្សនៈកិច្ច​សិក្សា​ជួប​ប្រជុំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កងទ័ព​កម្ពុជា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥ ក្រុង​-​ខេត្តបាត់ដំបង ដោយ​មានការ​ទទួល​ស្វាគមន៍​ដោយ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​មេបញ្ជាការ​ង នាយសេនាធិការ ដោយ​មានការ​ចូលរួម​ពី​អគ្គ​កុងស៊ុល​វៀតណាម តំណាង​សាលាខេត្ត​បាត់ដំបង ។

លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន បាន​លើក​ឡើង​ថា កាលសម័យ​តស៊ូ​រួម​អាវុធ​ជាមួយ​គ្នា​(​កម្ពុជា​-​វៀតណាម​)​នៅ​ក្នុង​តំបន់​សំឡូត​ពេល​នោះ គឺ​កងទ័ព​យើង​បាន​ប្រឈម​មុខជា​មួយ​ខ្មាំង​មាន​៣​ប្រភេទ គឺ​ទី​១-​មាន​ខ្មាំង ប៉ុ​ល ពត​ដែល​មាន​កាំភ្លើង​កំពុង​តតាំង​ប្រយុទ្ធ​គ្នា ទី​២-​គឺ​ខ្មាំង​ជម្ងឺគ្រុនចាញ់ ដែល​កងទ័ព​ទាំងអស់​ត្រូវ​ជួប​ជម្ងឺ​នេះ បើ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ទេ​នោះ និង​ទី​៣-​គឺ​ខ្មាំង​គ្រាប់​មីន បើ​យើង​ចេញ​ល្បាត ឬ​ប្រយុទ្ធ​គ្នា​មិន​បាន​ប្រុងប្រៀប​ជា​មុន​នោះ ។

លោកបា​នបន្ត​ថា តែ​គ្រប់ការ​លំបាក​យើង​បាន​ឆ្លង​ផុត​មក​ទល់​ពេល​នេះ​គឺ​ស្ថិត​លើ​ស្មារតី​ប្រកៀក​ស្មា​គ្នា ដើម្បី​វាយបក​រុញច្រាន​កម្លាំង​ប៉ុ​ល ពត​ទទួល​បាន​ជោគជ័យ ហើយ​ក៏​មាន​ជួប​បញ្ហា​គ្រោះថ្នាក់​ស្លាប់​ទាំង​សងខាង​ដូច​ៗ​គ្នា តែ​ដោយ​បាន​អនុវត្តន៍​តាម​យុទ្ធសាស្ត្រ​បង្រួបបង្រួម​ជាតិ​កន្លង​មក​ទើប​យើង​បាន​បន្សល់​តែ​អនុស្សាវរីយ៍ ព្រមទាំង​ទុក្ខសោក​នៃ​ការ​បាត់បង់​អាយុជីវិត​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​យើង​ដែល​បាន​បន្ត​រុករក​ជីក​គាស់​អដ្ឋិធាតុ​យុទ្ធ​ជន​ពលី កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​៥ មាន​៤​ខេត្ត គឺ (​ខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយ​មាន​ជ័យ​) បញ្ជូន​ទៅ​វៀតណាម​វិញ​បាន​ចំនួន​៩៣៣​អដ្ឋិធាតុ ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មកនេះ ។

លោក​វរសេនីយ៍ឯក ត្រឹង វិញ​ហ្វា​ន អនុប្រធាន​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា​បាន​សម្តែង​នូវ​អំណរ​អគុណ​ចំពោះ​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដែល​បាន​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​គ្រប់​បែប​យ៉ាង​ដល់​ក្រុម​ប្រតិភូ​អតីត​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម លើ​ទឹកដី​ខេត្តបាត់ដំបង​ពេល​នេះ ដែល​មាន​រយៈពេល​ប្រមាណ​៤០​ឆ្នាំ​កន្លង​មក ទើបតែ​ជា​លើក​ទី​១ ដែល​អតីត​កងទ័ព​យើង​បាន​មក​ឃើញ​កន្លែង​នេះ​សារ​ជា​ថ្មី ហើយ​បានឃើញ​ថា ប្រទេស​កម្ពុជា​ឥឡូវ​មិន​ដូច​ពី​មុន​ឡើយ ។

លោកបានបន្ត​ថា ព្រោះ​គ្រប់​ទីកន្លែង​មានការ​អភិវឌ្ឍ មាន​ផ្លូវថ្នល់ មាន​សុវត្ថិភាព មាន​អគារ​ធំ​ៗ​ដុះ​ខ្ពស់​ៗ មិន​ដូច​សម័យ​ដែល​លោក​បាន​មក​ឃើញ​ក្នុង​ពេល​៤០​ឆ្នាំ​មុន​ឡើយ តែ​គ្រប់​អ្វី​ៗ​ទាំងអស់​គឺ​យើង​បាន​រួមសុខទុក្ខ​ជាមួយ​គ្នា ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ហើយ​យើង​បន្ត​ពង្រឹង​មិត្តភាព សាមគ្គីភាព​ជាមួយ​គ្នា​បន្ត​ទៅ​ទៀត​ក្នុង​នាម​បងប្អូន​ជិតខាង​គ្នា ដើម្បី​រក្សាស្រុក​ទេស​យើង​ឲ្យ​ទទួល​បាន​នូវ​សុខ​សន្តិភាព​ជា​បន្ត​យូរអង្វែង​ទៅ​អនាគតកាល ។

បន្ទាប់​មក​លោកស្រី ង្វៀ​ង ធី​ទ្វី​ហា ជា​កូន​របស់​អតីត​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បាន​ពលី​ជីវិត​នៅ​បាត់ដំបង​នេះ​បាន​ចាប់អារម្មណ៍​ថា ក្រុម​គ្រួសារ​លោកស្រី​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​ឪពុក​នាង​ក្នុង​នាម​កិត្តិយស​ជួយ​រួម​ប្រកៀក​ស្មា​គ្នា​រំដោះ​បងប្អូន​កម្ពុជា​ឲ្យ​បាន​រួច​ចាក​ផុត​ពី​បន​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ហើយ​អ្នកស្រី​ក៏​ធ្លាប់​បាន​ទទួល​ការ​អញ្ជើញ​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន ផង​ដែរ ។

លោកស្រីបាន​បន្ត​ថា ក្នុង​ការ​មក​មើលឃើញ​ផ្ទាល់ ទីតាំង​តំបន់​ដែល​ឪពុក​នាង​បាន​ទទួល​ពលី​ជីវិត​នៅ​ទី​នេះ ហើយ​យើង​ក៏​បាន​ចូល​ទៅ​អុជ​ធូប​ដើម្បី​រំលឹក​ដល់​វិញ្ញាណ​ក្ខ័​ន្ធ​បុព្វបុរស​ជា​ច្រើន​រូប​ទៀត​ដែល​បាន​ពលី​ជីវិត​រួម​ជាមួយ​គ្នា​នៅ​ពេល​នោះ តែ​អ្នកស្រី​សប្បាយ​រីករាយ​ក្នុង​ចិត្ត​នៅ​ពេល​បានឃើញ​បងប្អូន​កម្ពុជា​នៅ​ទី​នេះ បាន​រួសរាយ​រាក់ទាក់ និង​មាន​ភាព​ស៊ី​វិ​ល័យ​តាម​បែប​ទាន់សម័យ​ពិតប្រាកដ​មែន នេះ​ជា​ក្តី​សុខសាន្ត​សម្រាប់​យើង​ទាំងអស់​គ្នា​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ