ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​អ្វី​ជា​ទាន​ទើប​ឈ្មោះ​ថា​ឲ្យ​កម្លាំង?

5 ឆ្នាំ មុន

នេះ​ជា​សំណួរ​ដែល​ទេវតា​ចូល​ទៅ​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំង​កណ្តាលរាត្រី​។ លំដាប់​នោះ​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​តប​នឹង​ពាក្យ​ទេវតា​យ៉ាងនេះ​ថាៈ ម្នាល​ទេវតា ការ​ឲ្យ​បាយ​ជា​ទាន​បាន​ឈ្មោះ​ថា​ឲ្យ​កម្លាំង​, ឲ្យ​សំពត់​ជា​ទាន បាន​ឈ្មោះ​ថា​ឲ្យ​ពណ៌​សម្បុរ​កាយ​, ឲ្យ​យាន​ជា​ទាន បាន​ឈ្មោះ​ថា​ឲ្យ​សេចក្តីសុខ​, ឲ្យ​ប្រទីប​ជា​ទាន បាន​ឈ្មោះ​ថា​ឲ្យ​ចក្ខុ…

នេះ​ជា​សំណួរ​ដែល​ទេវតា​ចូល​ទៅ​ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំង​កណ្តាលរាត្រី​។ លំដាប់​នោះ​ព្រះពុទ្ធ​បរមគ្រូ​ទ្រង់​ត្រាស់​តប​នឹង​ពាក្យ​ទេវតា​យ៉ាងនេះ​ថាៈ

ម្នាល​ទេវតា ការ​ឲ្យ​បាយ​ជា​ទាន​បាន​ឈ្មោះ​ថា​ឲ្យ​កម្លាំង​, ឲ្យ​សំពត់​ជា​ទាន បាន​ឈ្មោះ​ថា​ឲ្យ​ពណ៌​សម្បុរ​កាយ​, ឲ្យ​យាន​ជា​ទាន បាន​ឈ្មោះ​ថា​ឲ្យ​សេចក្តីសុខ​, ឲ្យ​ប្រទីប​ជា​ទាន បាន​ឈ្មោះ​ថា​ឲ្យ​ចក្ខុ គឺ​ភ្នែក​, ចំណែក​អ្នក​ដែល​ឲ្យ​ទីលំនៅ​ជា​ទាន បាន​ឈ្មោះ​ថា​ឲ្យ​គ្រប់មុខ ពិសេស​អ្នក​ណា​បាន​បង្ហាត់បង្រៀន​ធម៌​ដល់​អ្នក​ដទៃ ជន​នោះ​បាន​ឈ្មោះ​ថា ឲ្យ​អមតមហានិព្វាន​ ។

កាលបើ​បុគ្គល​ចូល​ចិត្ត​ទាន​មួយ​ណា សូម​បំពេញ​តាម​ការ​គួរ​ចុះ នឹង​បាន​បុណ្យ​កុសល​ដូច​ពុទ្ធដីកា​ដែល​បាន​បង្ហាញ​ជូន​ខាងលើ ។