ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឃួង ស្រេង៖ ត្រូវចុះពិនិត្យ​ទីតាំង​ស្នាក់​នៅរបស់កម្មករ-កម្មការិនី​​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោកឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ ត្រូវ​ចុះ​ទៅ​ដល់​កន្លែងស្នាក់​នៅ​របស់​កម្មករ កម្មការិនី ដើម្បី​ពិនិត្យ​មើល​ពី​តម្រូវការ​ជាក់ស្តែង​ដូច​ជា ទឹក ភ្លើង…

រាជធានី​ភ្នំពេញ​ ៖ លោកឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ ត្រូវ​ចុះ​ទៅ​ដល់​កន្លែងស្នាក់​នៅ​របស់​កម្មករ កម្មការិនី ដើម្បី​ពិនិត្យ​មើល​ពី​តម្រូវការ​ជាក់ស្តែង​ដូច​ជា ទឹក ភ្លើង និង​សំរាម​ ជាដើម​ ។ ការ​​ណែនាំ​របស់លោកធ្វើ​ឡើង ក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយកម្មករ-កម្មការិនីចំនួន​១៥០៦​នាក់ នៅ​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពីព្រឹក​ទី​២៤ មីនា ​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់ទៀត​ថា បងប្អូន​កម្មករ-កម្មការិនី​យើង​មាន​ឪពុក​ម្នាក់ ប្រកបដោយ​ព្រហ្ម​វិហារធម៌ គឺ​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​សម្តេច​តែងតែបាន​គិតគូរ​សុខទុក្ខ​និង​បំពេញតម្រូវការ​ជូនបង​ប្អូន​កម្មករ​-​កម្មការិនី​យើង គ្រប់ពេល វេលា​តាម​រយៈ​កញ្ចប់​អត្ថប្រយោជន៍​ទាំង​៩​ចំណុច ធ្វើ​ឱ្យ​កម្មករ​-​កម្ម​ការិនី​យើង​ទទួល​បាន​ផល ប្រយោជន៍​រួម​ទាំង​ប្រាក់ បៀវត្សបាន​សមរម្យ​ទៀត​ផង ​។

លោកបាន​ណែនាំ​ឲ្យ​កម្មករ កម្មការិនីទាំង១៥០៦​នាក់ កុំ​ជឿ​ង​តាម​ពាក្យ កុំ​ជឿ​តាម​ពាក្យ​ញុះញង់ ឬ មេខ្យល់ ដែល​មក​បោកប្រាស់​បងប្អូន ឲ្យ​ទៅ​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ​របស់​បងប្អូន​ដែល​ជា​ឆ្នាំងបាយ​របស់​បងប្អូន​ដូច្នេះ​បងប្អូន​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​មុន​នឹង​សម្រេចចិត្ត​ទៅ​ធ្វើ​អ្វីមួយ​។ បងប្អូន​ត្រូវ​យល់​ថា​បងប្អូន​មានការ​ងារ​ធ្វើ​មាន រោងចក្រ​ធ្វើ​ក៏​ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ជួយ​កសាង និង​ការពារ​សន្តិភាព​សុខ​សន្តិភាព​ជូន​បងប្អូន​ជូន​ប្រទេស​ជាតិ​ទាំងមូល និង​ជួយ​រក​ការងារ​ឲ្យ​បងប្អូន បាន​ធ្វើ​រហូត​មក​ដល់ សព្វ​ថ្ងៃនេះ ។

លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា កន្លង​មក​តាម​រយៈ​ការ​ទទួល​ជួប​សំណេះ សំ​ណា​ល​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​តែងតែបាន​ប្រកាស​អំពី​គោល នយោបាយ​របស់​រាជរដ្ឋាភិបាល​គោលនយោ​បាយ​​ជាតិ គាំពារ​សង្គម ចំពោះ​បងប្អូន​កម្មករ និយោជិត​។ ដោយនៅ​ឆ្នាំ​២០១៩​នេះ អ្វី​ដែល​សម្តេច​តេ​ជោ​ប្រកាស​ជូន​បងប្អូន​កម្មករនិយោជិត ដោយ មាន​ប្រាក់​ឈ្នួល​ប្រចាំខែ​១៨២​ដុល្លារ ព្រមទាំង​បើក​២​ដង​ក្នុង​មួយ​ខែ​។ ការ​ពិនិត្យ សុខភាព ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​បង់ថ្លៃ ដោយ​គ្រាន់តែ​ប្រើ​ប័ណ្ណ ប​.​ស​.​ស​។ ចំពោះ​ស្ត្រី​សម្រាលកូន​ត្រូវ​ឈប់​សម្រាក​៣​ខែ​ទទួល​ប្រាក់​១២០​ភាគ រយ​ជាដើម​។

ក្នុង​ឱកាសនោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​នាំ​យក​ថវិកា របស់​ស​ម្តេ ច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ទៅ​ផ្តល់​ជូន​បងប្អូន​កម្មករ កម្មការិនី ទាំង​១៥០៦ នាក់ ក្នុង​ម្នាក់​ៗ​ទទួល​ថវិកា​ចំនួន​២​ម៉ឺន​រៀល​។ អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ បានឱ្យ​ដឹង​ថា ខណ្ឌ ឬ​ស្សី​កែវ មាន​រោង ចក្រ​ចំនួន​៣៦ រោងចក្រ និង​សហ គ្រាស​ចំនួន​៣៦១សហគ្រាស មាន​កម្មករ​សរុប​ចំនួន​៤៣៩៦៦ នាក់ និង​កម្មករ​ស្នាក់​នៅផ្ទះ​ជួល​មាន​ចំនួន ៣០៨៦០ នាក់ ។ បច្ចុប្បន្ន ក្នុង​ចំណោម​រោងចក្រ​ទាំង​៣៦​បាន​កសាង​សាខា​បក្ស ចំនួន​៨​សាខា បក្ស​តាម​រោងចក្រ​មាន​ចំនួន​១៥០៦នាក់ ៕

អត្ថបទសរសេរ ដោយ