ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ថ្ងៃ​នេះ ខ្សែ និង​បង្គោល​ភ្លើង​​​​កណ្តាល​ផ្លូវ​ណត​ប្រ៊ីដ ​ចាប់​​ផ្តើម​ដក​ទម្លាក់​​ហើយ​ (មាន​​វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច បង្គោល​ភ្លើង​ដែល​តែង​តែ​បង្ក​គ្រោះ​ថ្នាក់​​នៅតាម​កណ្តាល​ផ្លូវ​ណត​ប្រ៊ីដ ពេល​នេះ​ត្រូវ​បាន​មន្ត្រី​អគ្គិ​សនី​ចាប់​​ផ្តើម​ដក កាត់ និង​ទម្លាក់​ខ្សែ​បណ្តើរ​ៗ​ហើយ កាល​ពី​​ម៉ោង​ជាង​៨​ព្រឹក​នេះ ថ្ងៃទី​២៥…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​ដឹងថា មុន​នេះ​បន្តិច បង្គោល​ភ្លើង​ដែល​តែង​តែ​បង្ក​គ្រោះ​ថ្នាក់​​នៅតាម​កណ្តាល​ផ្លូវ​ណត​ប្រ៊ីដ ពេល​នេះ​ត្រូវ​បាន​មន្ត្រី​អគ្គិ​សនី​ចាប់​​ផ្តើម​ដក កាត់ និង​ទម្លាក់​ខ្សែ​បណ្តើរ​ៗ​ហើយ កាល​ពី​​ម៉ោង​ជាង​៨​ព្រឹក​នេះ ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ ។

បើតាម​មន្ត្រី​​អគ្គិសនី​បាន​ឱ្យ​ដឹងថា នៅ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​នេះ បង្គោល​ភ្លើង​ចាប់​​ពីស្ពានអាកាស​​ផ្សារ​ដី​ហុយ​ រហូត​ដល់ស្តុប​​​ណត​ប្រ៊ីដ​នេះ តាម​គោល​កាល​ គឺ​ត្រូវ​ធ្វើ​ការ​ដក​ខ្សែ និង​បង្គោល​ឱ្យ​អស់​ គឺ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​រយៈ​ពេល​៥​ថ្ងៃ​ខាង​មុខ​ ។ ទោះ​បី​យ៉ាង​ណា ​មន្ត្រី​អគ្គិសនី​បាន​អះអាងថា នឹង​បន្ត​​ដក​ឱ្យ​​អស់​បង្គោល​ភ្លើង​នៅ​កណ្តាល​ផ្លូវ​នឹង​តែម្តង ។

គួរ​បញ្ជាក់ថា បង្គោល​ភ្លើង​ខាង​លើ​នេះ​ដើម​ឡើយ​គឺ​បំពាក់​នៅ​តាមចិញ្ចឹើម​ផ្លូវទេ ក្រោយ​ពេល​មាន​​ការ​អភិ​វឌ្ឍ​ន៍​ផ្លូវ គឺស្ថាប័ន​ផ្លូវ​ធ្វើការ​ពង្រីក​ផ្លូវទៅ​ ទើប​បណ្តាល​ឱ្យ​បង្គោល​​ភ្លើង​នេះ គឺ​នៅ​កណ្តាល​ផ្លូវ​តែម្តង ហើយ​កន្លង​មក​គឺ​បង្ក​ឱ្យ​មាន​​គ្រោះថ្នាក់​ជាយថា​ហេតុ​​កើតឡើង​ជា​​បន្ត​បន្ទាប់​ ។

ហើយ​​រយៈ​ពេល​ប្រមាណ​​ជា​ជិត​១​ឆ្នាំ​កន្លង​មក ដោយ​សារ​តែ​ប្រជា​ពល​រដ្ឋ​មាន​ប្រតិ​បត្តិ​កម្ម​ ​ក្រសួង​សាធារណ​ការ ក៏​ដូចជា​មន្ត្រី​អគ្គិ​សនី​គឺ​តម្រូវ​​ឱ្យ​ដក​បង្គោល​ភ្លើង​ចេញ ប៉ុន្តែ​កន្លង​មក​គ្រាន់តែ​ដក​ខ្សែ​​ផ្នែក​ខាង​ក្រោម​តែ​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​នេះ​ គឺ​ដក​ខ្សែ​ និង​បង្គោល​ភ្លើង​ឱ្យ​អស់​តែម្តង។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ