ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​រថយន្ត​​បើក​បុក​គ្នា​នៅ​ចំណុច​ផ្លូវ​កែង​ស្លាប់អ្នក​ជិះម៉ូតូ​​​ម្នាក់​​ របួសម្នាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​បុរស​​ម្នាក់​​​​បានស្លាប់​បាត់​​បង់ជីវិត​​ភ្លាម​ៗ​នៅនឹង​កន្លែង​ ​​និង​ម្នាក់​ទៀត​រង​របួស​​ធ្ងន់​នៅ​ក្នុងហេតុការណ៍គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​​កើត​​​​​ឡើង​​​លើ​កំណាត់​​​​​​ផ្លូវលេខ​​១៦៣ ​កែង​ផ្លូវ​លេខ​​៣៦០​ ស្ថិត​​​ក្នុង​​​​សង្កាត់ទួលស្វាយ​ព្រៃ​​១ ខណ្ឌ​ចំការមន ​កាល​ពី​វេលាម៉ោង​​​១២​និង​​​២០​នាទី​រំលង​អធ្រាត្រ​ឈាន​​ចូលថ្ងៃ​ទី​​​២៧ មីនា ​​២០១១ ។​

​រថ​យន្ត​​ដែល​បុក​គ្នា​ខាងលើ​​នេះម៉ាក​​ LUXUS RX 330 ពាក់​ស្លាកលេខ​ ភ្នំពេញ 2K-1978 ពណ៌​ខ្មៅ បើកបរ​​ដោយ​ជន​មិនស្គាល់​អត្ត​សញ្ញាណ​​​​បាន​បុក​​ជា​​មួយ​ម៉ូតូ​​​ជិះ​គ្នា​​២នាក់នៅ​​ចំណុច​ផ្លូវកែង​ខាងលើ​ បណ្តាល​ឱ្យ​​​អ្នកជិះ​​ម៉ូតូ​ដួល​​​បោក​ក្បាលស្លាប់​ភ្លាមៗ​នៅ​​នឹង​កន្លែង​​ម្នាក់ ​និង​រង​របួស​ធ្ងន់​​ម្នាក់ ។ ​បុរស​ដែល​ស្លាប់​​​ក្នុង​ហេតុ​ការណ៍​​​​​គ្រោះថ្នាក់ចរាចរ​​នេះ​ឈ្មោះ​​​ហែម ​សារិន អាយុ​​​២៨​​ឆ្នាំ ​ស្នាក់នៅ​​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ ។ រីឯ​អ្នក​របួស​​ឈ្មោះ​ឈុន ​ឈាង​លី ភេទប្រុស អាយុ​​៣០​ឆ្នាំ ។

តាមប្រភព​​​ព័ត៌មាន​​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​​ដឹង​ថា ​មុនពេល​កើតហេតុ​​ គេបាន​​សង្កេត​ឃើញ​​រថយន្តម៉ាក LEXUS ពណ៌ខ្មៅ ​មួយ​គ្រឿង ​បើកបរ​​​ក្នុង​​ទិស​ដៅពីកើតទៅ​​លិច​​​​លើ​កំណាត់​ផ្លូវ​​​លេខ​​​៣៦០ ​លុះដល់​​​ផ្លូវ​​កែង ក៏​បុក​​គ្នា​ជាមួយ​អ្នក​​​ជិះម៉ូតូ​ទាំង​​​២នាក់​​ ដែលធ្វើដំណើរ​​លើ​កំណាត់​​ផ្លូវលេខ​​​​៣៦០ បណ្តាល​ឱ្យដួលបោក​ក្បាល​​ស្លាប់​ភ្លាម​​ និង​របួស​ធ្ងន់​ម្នាក់​ ។ ចំណែក​ឯ​រថយន្ត​​​បាន​បើក​រត់​​គេច​​បាត់​ស្រមោល​​ភ្លាមៗ ។​ តាមរយៈ​ភិនភាគ​​ខាងលើ​​គេ​សង្ឃឹម​​ថា សមត្ថ​កិច្ច​​​ និងស្រាវជ្រាវ​​​​​ស្វែង​រក​រថយន្តបង្ក​​​ និង​​អ្នក​បើក​បរ​​​យកមក​ដោះស្រាយ​​គ្នាតាមផ្លូវ​​ច្បាប់​​ជាមួយ​​អ្នក​រងគ្រោះ​​ជាក់ជា​ពុំខាន​ឡើយ ៕