ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊េរី​ទំនើប​១៥​គ្រឿង​ត្រូវ​កម្លាំង​គយ​ចុះ​ដកហូត​នៅ​ក្នុង​យានដ្ឋាន​មួយ​កន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​ជា​ច្រើន​គ្រឿង​ដែល​ឈ្មួញ​កំពុង​ដំឡើង និង​កាត់ត​ដោយ​ខុសច្បាប់​នៅ​ក្នុង​យានដ្ឋាន​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​គយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប និង​បាន​ដកហូត​យក​ទៅ​រក្សា​ទុក​ ដើម្បី​រង់ចាំ​​ចាត់ការ​តាម​ច្បាប់​។ ទីតាំង​ដំឡើង និង​កាត់ត​រថយន្ត​ខុសច្បាប់​ខាងលើ​ស្ថិត​នៅ​ក្បែរ​រោងចក្រ​ផលិត​ចំណី​សត្វ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​ជា​ច្រើន​គ្រឿង​ដែល​ឈ្មួញ​កំពុង​ដំឡើង និង​កាត់ត​ដោយ​ខុសច្បាប់​នៅ​ក្នុង​យានដ្ឋាន​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង ត្រូវ​បាន​កម្លាំង​គយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប និង​បាន​ដកហូត​យក​ទៅ​រក្សា​ទុក​ ដើម្បី​រង់ចាំ​​ចាត់ការ​តាម​ច្បាប់​។

ទីតាំង​ដំឡើង និង​កាត់ត​រថយន្ត​ខុសច្បាប់​ខាងលើ​ស្ថិត​នៅ​ក្បែរ​រោងចក្រ​ផលិត​ចំណី​សត្វ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​កម្លាំង​គយ​ចុះ​ប​ង្ក្រ​ប​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០១៩ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ចំនួន​១៥​គ្រឿង​ដែល​ត្រូវ​ដកហូត​រួម​មាន រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-330, រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-350 និង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-440H (Hybrid) ផលិត​ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១១ ឆ្នាំ​ផលិត​ចាប់ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០១១ ដោយ​ឈ្មួញ​បាន​នាំ​ចូល​សង្ស័យ​គេចពន្ធ ហើយ​បាន​យក​មក​ដាក់​នៅ​ក្នុង​យានដ្ឋាន​ខាងលើ​ដោយ​បាន​កាត់ត និង​ដំឡើង​ដោយ​គ្មាន​ការ​អនុញ្ញាត​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នកទិញ​យក​ទៅ​ប្រើប្រាស់ ហើយ​សំខាន់​ថែម​ទៀត​នោះ​នាំ​ឲ្យ​ខាតបង់​ប្រាក់​ចំណូល​ពន្ធ​របស់​រដ្ឋ​ថែម​ទាំង​ទៀត​ផង​។

ក្នុង​នោះ​រថយន្ត​ដំឡើង​រួច​មាន​ចំនួន​៣​គ្រឿង និង​មាន​១​គ្រឿង​បំពាក់​ស្លាក​លេខ​ក្លែងក្លាយ​ទៀត​ផង ចំណែក​រថយន្ត​ចំនួន​១២​គ្រឿង​ទៀត​កំពុង​ដំឡើង និង​កាត់ត​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា គេ​មិន​បានដឹង​ថា​យានដ្ឋាន​ល្មើសច្បាប់​ខាងលើ​នេះ​ចាប់ផ្ដើម​ដំណើរការ​នាំ​ចូល​រថយន្ត​គេចពន្ធ​យក​មក​ដំឡើង​និង​កាត់ត​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ទេ ប៉ុន្តែ​គេ​បានឃើញ​ទីតាំង​មួយ​នេះ​ដំណើរការ​យូរ​ឆ្នាំ​មក​ហើយ ។ ដូច្នេះ​មាន​អ្នកទិញ​ប៉ះ​ចំ​រថយន្ត​កាត់ត​និង​រថយន្ត​ស៊េរី​ទំនើប​ៗ​មែន ប៉ុន្តែ​សុទ្ធតែ​រថយន្ត​រលួយ​ៗ​មិន​តិច​គ្រឿង​ឡើយ ព្រោះ​នៅ​ក្នុង​យា​ដ្ឋា​ន​មួយ​នេះ​មាន​ជាង និង​ឧបករណ៍​សម្រាប់​កែ​ច្នៃ​ និង​កាត់ត​រថយន្ត​សព្វគ្រប់ ។

អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ប្រុង​ប្រយ័ត្ន បើ​ទិញ​រថយន្ត​ជិះ​សូម​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់លាស់ ក្រែង​ប៉ះ​ចំ​រថយន្ត​ដែល​នាំ​ចេញពី​យានដ្ឋាន​មួយ​នេះ​។ ក្រោយ​ពី​ទៅ​ដល់ទី​តាំង​យានដ្ឋាន​ខាងលើ កម្លាំង​គយ​បាន​ស្ទូច​រថយន្ត​ទាំងនោះ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង ដើម្បី​បន្ត​ធ្វើការ​ស្រាវជ្រាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ