ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​មិន​គួរ​ធ្វើ​រឿង​៥​ចំណុច​ប៉ះពាល់​ដល់​មេជី​វិត​ញី

5 ឆ្នាំ មុន

រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ ព្រោះ​អាច​ប៉ះពាល់​ដល់​មេជី​វិត​ញី​អ្នកជា​ខ្លាំង តើ​មាន​អ្វី​ខ្លះទៅ? 1.​អ្នក​មិន​គួរ​ញ៉ាំ​ស្រា និង​ជក់បារី​ទេ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​របស់​ពីរ​នេះ អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មានកូន​ឡើយ ព្រោះ​ពិបាក​ក្នុង​ការ​បង្ក​កំណើត​ក្នុង​ស្បូន​អ្នកជា​ខ្លាំង​។ ជា​ពិសេស បើ​អ្នកមាន​ផ្ទៃពោះ​មែន…

រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ ព្រោះ​អាច​ប៉ះពាល់​ដល់​មេជី​វិត​ញី​អ្នកជា​ខ្លាំង តើ​មាន​អ្វី​ខ្លះទៅ?

1.​អ្នក​មិន​គួរ​ញ៉ាំ​ស្រា និង​ជក់បារី​ទេ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​របស់​ពីរ​នេះ អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មានកូន​ឡើយ ព្រោះ​ពិបាក​ក្នុង​ការ​បង្ក​កំណើត​ក្នុង​ស្បូន​អ្នកជា​ខ្លាំង​។ ជា​ពិសេស បើ​អ្នកមាន​ផ្ទៃពោះ​មែន កូន​ក្នុង​ផ្ទៃ​ក៏​ពិបាក​លូតលាស់​បាន​ល្អ​ដែរ​។

2.​អ្នក​មិន​គួរ​មិន​ពិសា​អាហារ​ឡើយ ព្រោះ​ពេល​ដែល​អ្នក​ចង់​ស្រក​ទម្ងន់​ខ្លាំង ហើយ​មិន​ញ៉ាំ​អ្វី​សោះ ដោយ​បរិភោគ​តែ តិច​ៗ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ខ្វះ​សារធាតុចិញ្ចឹម​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈម​មុខ​នឹង​អាការ​ខ្វះ​ឈាម ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​មាន​ផ្ទៃពោះ​ខ្លាំង​ណាស់ ព្រោះ​មេជី​វិត​ញី​ខ្សោយ ។

3.​អ្នក​មិន​គួរ​អង្គុយ​យូរ​មិន​ងើបឡើង​មក​ឈរ ឬ​ដើរ​នោះ​ទេ ព្រោះ​ពេល​ដែល​អ្នក​អង្គុយ​យូរ មិន​កម្រើក នឹង​ធ្វើ​ឲ្យ​មេជី​វិត​អ្នក​ចុះ​ខ្សោយ​ទៅ​ៗ​។ ដូចនេះ​បើ​អ្នក​ចង់​មានកូន អ្នក​គួរតែ​ហាត់ប្រាណ និង​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន ទើប​អាច​មានបាន​សម្រេច ។

4.​នៅ​ពេល​ដែល​អ្នក​តែងតែ​ចូល​គេង​យប់​ជ្រៅ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​ចុះ​ខ្សោយ ។ ជា​ពិសេស​រដូវ​អ្នក​ក៏​មក​មិន​ទៀង​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​មានកូន​ខ្លាំង​ណាស់​។ ដូចនេះ​អ្នក​គួរតែ​ចូល​គេង​ពី​ព្រលឹម ទើប​អាច​រក្សា​មេជី​វិត​ញី​អ្នក​បាន​ល្អ​។

5.​អ្នក​មិន​គួរ​តែង​មាន​អារម្មណ៍​តានតឹង ពិបាកចិត្ត ស្មុគស្មាញ ឬ​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​អារម្មណ៍​ទាំងនេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មេជី​វិត​ញី​អ្នកជា​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​មាន​ផ្ទៃពោះ​ឡើយ ។ ដូចនេះ អ្ន​គ​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​សប្បាយ មិន​គិត​ច្រើន ទើប​អាច​ទទួល​បានកូន​ដែល​ស្អាត​មួយ​រូប (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ