ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់! ខំរ​ត់ទៅ​ផ្ទះ​អ្នក​ជិតខាង​ហើយ​តាម​វាយ​រហូត​ដល់​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​យក​ដំបង​ឈើ​ឡើង​វាយស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឱ្យ​ស្លាប់នៅលើផ្ទះអ្នកជិត​ខាង​ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០១៩ រស់នៅ​ភូមិ​ត្រពាំង​ល្ពៅ ឃុំ​ជយោ ស្រុក​ចំការលើ។…

ខេត្តកំពង់ចាម ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​យក​ដំបង​ឈើ​ឡើង​វាយស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឱ្យ​ស្លាប់នៅលើផ្ទះអ្នកជិត​ខាង​ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​២៣ មីនា ឆ្នាំ​២០១៩ រស់នៅ​ភូមិ​ត្រពាំង​ល្ពៅ ឃុំ​ជយោ ស្រុក​ចំការ
លើ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ច​ន ថា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​អនុ​សេនី​យ៍​ឯក ម៉ួ​ង ម៉​ង់​ឌី នាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ជយោ​បានប្រាប់​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ច្រិច ដ​ន អាយុ​៣៥​ឆ្នាំ បាន​យក​ស្ត្រី​ខាងលើ​នោះ​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ និង​បាន​ស្នាក់​នៅ​ជា
​មួ​យ​បង​ម្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​នៅ​ពេល​មុន​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បាន​មក​ស្នាក់​នៅ
ផ្ទះ​ដូន​ចាស់​ម្នាក់​ដែល​ជា​អ្នក​ជិតខាង​ឈ្មោះ ឃុ​ត ផុ​ន អាយុ​៧៧​ឆ្នាំ ។

លោកនាយ​ប៉ុស្តិ៍​ឃុំ​ជយោ​ប្រាប់​បន្ត​ថា នៅ​ពេល​ដែល​ប្រពន្ធ​ស្នាក់​នៅ​លើ​ផ្ទះ​របស់​អ្នក​ជិតខាង ស្រាប់តែ​បុរស​ជា​ប្តី​ដែល​បាន​ផឹកស្រា​ស្រវឹង និង​កាន់ដំបង​ឈើ​មួយ​នៅ​ក្នុង​ដៃ​ឡើង​មក​វាយ​ប្រពន្ធ​យ៉ាង​ចាស់ដៃ​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៣ មីនា លុះដល់​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ដដែល​ស្ត្រី​រង​គ្រោះ​ក៏​បាន​ស្លាប់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយ​ការ​ណ៏​មក​លោក​ឲ្យ​បានដឹង​ពី​ហេតុ​ការ​ណ៏​ដែល​​កើតឡើង​ខាងលើ ហើយ​លោក​ក៏​ប្រញាប់​ចុះ​មក​ពិនិត្យ​សព​ជន​រង​គ្រោះ ដោយ​មាន​វត្តមាន​លោក​អធិការ​នគរបាល​ស្រុក និង​កម្លាំង​ជំ​នាយ​យុត្តិធម៌​ស្រុក​ផង​ដែរ​។

តាម​ការ​បំភ្លឺ​ពី​សមាជិក​ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​នោះ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​វាយ​ប្រពន្ធ​រួច​ហើយ ជនសង្ស័យ​ជា​ប្តី​ក៏​មិន​បានដឹង​ថា​ប្រពន្ធ​របស់​ខ្លួន​ស្លាប់​ដែរ និង​បាន​ដើរ​ចេញ​មក​មើល​គេ​រាំ​នៅ​ក្នុងភូមិ​ដែល​មាន​ចំងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ បន្ទាប់​មក​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ដើម្បី​សួរនាំ​តែ​ម្តង ។

លោកនាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ជយោ​បាន​បញ្ជាក់​ថា ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​មាន​សតិ​មិនសូវ​គ្រប់​ដូច​គ្នា​ ដោយ​អ្នក​ទាំង​ពីរ​បាន​យក​គ្នា​​ធ្វើ​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ និង​មិន​មានកូន​នោះ​ទេ ហើយ​កន្លង​មក​ឲ្យ​តែ​ឃើញ​ប្តី​ស្រវឹងស្រា និង​រករឿង​ម្តង​ៗ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​តែងតែ​រត់​មក​ដេក​ផ្ទះ​អ្នក​ជិតខាង​ដើម្បី​កុំ​ឲ្យ​ប្តី​ប្រើ​អំពើ​ហិង្សា​វាយ​មក​លើ​ខ្លួន ។

បច្ចុប្បន្ន សព​ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ