ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​រក​កន្លែង​លក់​…​ម្ចាស់​តាម​ទាន់​ចាប់ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បស់​អ្នក​ភូមិ​ជាមួយ​គ្នា​បាន​សម្រេច ហើយ​បើក​ទៅ​រក​កន្លែង​លក់ ប៉ុន្តែ​មិន​ទាន់​បាន​លក់​ផង ស្រាប់តែ​ម្ចាស់​ស្វែងរក​ឃើញ ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែ​មិ​នា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បស់​អ្នក​ភូមិ​ជាមួយ​គ្នា​បាន​សម្រេច ហើយ​បើក​ទៅ​រក​កន្លែង​លក់ ប៉ុន្តែ​មិន​ទាន់​បាន​លក់​ផង ស្រាប់តែ​ម្ចាស់​ស្វែងរក​ឃើញ ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែ​មិ​នា ឆ្នាំ​២០១៩ ស្ថិត​នៅ ក្នុងភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ធី តារា​វិ​ឌូ ហៅ​អា​ត្រ​ង៉ោ​ល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ ផេង ម៉េ​ង​លី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ផ្ទះ​លេខ​៤២ ផ្លូវ​១២១ ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ​ម៉ាក​ស៊ី​ធី​ផ្លើស ធុន​សេ​១០០​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១E-៣៣៧៨ ហើយ​ត្រូវ​បាន​នគរបាល​ដកហូត​បាន​មក​វិញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កាលពី​វេលា​យប់​ថ្ងៃ​ទី​២១ ខែ​មៅ​នា ខណៈ​ត្រឡប់​មក​ពី​ដឹក​ម៉ូយ​វិញ គាត់​បាន​ចត​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ខាងលើ​នៅ​មុខ​ផ្ទះ​ដូច​សព្វដង ហើយ​បន្ទាប់​មក​គាត់​បាន​ចូល​ទៅ​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់ ។ លុះដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មីនា បន្ទាប់​ពី​ក្រោកពីដំណេក ស្រាប់តែ​បាត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មិនឃើញ ទើប​មានការ​ភ្ញាក់ផ្អើល នាំ​គ្នា​ដើរ​តាម​ស្វែងរកពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្រោយមក​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​បើក​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​រក​កន្លែង​លក់ ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ចាត់ការ​តាម​នីតិវិធី​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ