ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយ​ដើមរដូវ​! បា.ញ់​សម្លា.ប់​មនុស្ស​២​​នាក់ និង​វាយ​បាក់​រំលំ​ផ្ទះ​ជា​ច្រើន

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ភ្លៀង​កក់ខែ​មួយ​មេ​ធំ​លាយឡំ​ជាមួយនឹង​សន្ធឹក​ខ្យល់​ផ្គរ​ន្ទះ​ដែល​បាន​កើត ឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ មីនា បាន​បង្ក​ឡើងជា​មហន្តរាយ​ធ្ងន់ធ្ងរ ក្នុង​នោះ​បង្ក​ឲ្យ​មានផ្ទះ របស់​ពលរដ្ឋ​រាប់​សិប​ខ្នង​ផ្ទះ​នៅ​ស្រុក​សំបូរ ត្រូវ​ខូចខាត ព្រមទាំង​បង្ក​ឲ្យ​បុរស​២​នាក់​នៅ​ស្រុក​ស្នួល​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​។…

ខេត្តក្រចេះ ៖ ភ្លៀង​កក់ខែ​មួយ​មេ​ធំ​លាយឡំ​ជាមួយនឹង​សន្ធឹក​ខ្យល់​ផ្គរ​ន្ទះ​ដែល​បាន​កើត ឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ មីនា បាន​បង្ក​ឡើងជា​មហន្តរាយ​ធ្ងន់ធ្ងរ ក្នុង​នោះ​បង្ក​ឲ្យ​មានផ្ទះ របស់​ពលរដ្ឋ​រាប់​សិប​ខ្នង​ផ្ទះ​នៅ​ស្រុក​សំបូរ ត្រូវ​ខូចខាត ព្រមទាំង​បង្ក​ឲ្យ​បុរស​២​នាក់​នៅ​ស្រុក​ស្នួល​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​។ នេះ​ជា​មហន្តរាយ​គ្រោះ​ធម្មជាតិ​នា​ដើមរដូវ​ប្រាំង​ដែល​អាជ្ញាធរ​ខេត្ត​និយាយ​ថា បាន​បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ដែល​កើត​មាននៅ​តាម​ស្រុក​ចំនួន​២ គឺ​ស្រុក​ស្នួល និង​ស្រុក​សំបូរ​។

បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ផ្ទះ​ឈើ​តូច​ធំ​របស់​ពលរដ្ឋ​នៅ​តាម​ឃុំ​ចំនួន​២​ឃុំ គឺ​ឃុំ​រលួស និង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ មាន​ចំនួន​៣៣​ផ្ទះ ត្រូវ​រង​ការ​ខូចខាត​ដោយសារ​អំណាច​ខ្យល់​កន្ត្រាក់​ដែល​វាយ​បោកបក់​ខ្លាំង ក្នុង​នោះ​មាន​២៦​ផ្ទះ​រង​គ្រោះ​ស្រាល ក្រៅពី​នោះ គឺ​ត្រូវ​បាក់​រលំ​ប៉ើង​ដំបូល និង​ខ្លះ​ត្រូវ​ដួល​បាក់​ទ្រេត​រាប​ដល់​ដី​។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​បាន​បង្ក​ឲ្យ​មានការ​ខូចខាត​ដល់​លំនៅ ដ្ឋា​ន​របស់​អ្នកស្រុក​សំបូរ អំណាច​បាតុភូត​គ្រោះ​ធម្មជាតិ​ផ្គរ​ន្ទះ​បាន​បាញ់​សម្លាប់​បុរស​ពីរ​នាក់​នៅ​ស្រុក​ស្នួល បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ក្នុងអំឡុងពេល​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃ​ដដែល​។

បុរស​រង​គ្រោះ​ម្នាក់​ឈ្មោះ ទ្រី ភ័​ក្ក្រ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល ត្រូវ​រន្ទះបាញ់​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​ជន​រង​គ្រោះ​កំពុង​តែ​ស្នាក់​នៅ​ក្នុងផ្ទះ​ចំការ​ពេល​មេឃ​កំពុង​ភ្លៀង​ខ្លាំង និង​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ​ជ្រី​ន កូ​មីន អាយុ​១៦​ឆ្នាំ រស់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ក៏​ជួប​ហេតុការណ៍​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​នៅ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ឈរ​ហូប​ទឹក​នៅ​ខាងក្រោម​ផ្ទះ​ក្រោយ​ទទួលទាន​បាន​ល្ងាច​រួច​។

មានការ​កត់សម្គាល់​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ​បាតុភូត​គ្រោះ​ធម្មជាតិ គឺ​តែងតែ​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​គួរ​ឲ្យ​ព្រួយបារម្ភ​ដូច​ជា​ករណី​ខ្យល់​កន្ត្រាក់ និង​គ្រោះ​រន្ទះបាញ់​។ ស្រុក​ចំនួន​៥ និង​ក្រុង​១ នៅ​ក្នុង​ខេត្តក្រចេះ គឺ​ត្រូវ​ទទួល​រង​គ្រោះ​ធម្មជាតិ​ដូច​ៗ​គ្នា ជា​រៀល​រាល់​ឆ្នាំ ដោយ​គ្រាន់តែ​ខ្លះ​ត្រូវ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ ឬ​ក៏​តិចតួច​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ