ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​សោះ​! ឆ្លៀត​ឱកាស​ម្តាយ​​មិន​នៅ ​ធ្វើ​ទ​ង្វើ​បែប​នេះ​ដាក់​កូនស្រី​ដល់​ទៅ​២​នាក់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ឪពុកចុង​ម្នាក់​បាន​ចាប់​កូនស្រី​ចុង​២​នាក់​រំលោភ​រហូត​បាន​សម្រេច ខណៈ​ម្តាយ​ចេញ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ខេត្តព្រះវិហារ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ហេតុការណ៍​ឃាត់ខ្លួន​ឪពុកចុង​នោះ​បាន​កើតឡើង​នៅ ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែមីនា…

ខេត្តសៀមរាប ៖ ឪពុកចុង​ម្នាក់​បាន​ចាប់​កូនស្រី​ចុង​២​នាក់​រំលោភ​រហូត​បាន​សម្រេច ខណៈ​ម្តាយ​ចេញ​ទៅ​ស៊ីឈ្នួល​គេ​នៅ​ខេត្តព្រះវិហារ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ហេតុការណ៍​ឃាត់ខ្លួន​ឪពុកចុង​នោះ​បាន​កើតឡើង​នៅ ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​គោក​ស្រុក ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​។

លោក​វរសេនីយ៍ឯក មិន ច​ន្ថា បាន​ឲ្យ​ដឹង​ថា ករណី​រំលោភ​សេពសន្ថវៈ​បង្ក​ដោយ​ឪពុកចុង​ខាងលើ​នេះ ឈ្មោះ ដែង ឆាន អាយុ​៣៩​ឆ្នាំ រស់នៅ​ឃុំ​រលួស ស្រុក​ប្រាសាទបាគង រំលោភ​ទៅ​លើ​កូនស្រី​ប្តី​ដើម​ចំនួន​២​នាក់ ដែល​ម្នាក់​មាន​អាយុ​ទើបតែ​១៣​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៨​ឆ្នាំ រហូត​បាន​សម្រេច ខណ​:​ពេល​ដែល​ម្តាយ​មិន​នៅផ្ទះ​ជាប់រវល់​ទៅ​ខេត្តព្រះ​វិហារ ។

លោក​វរសេនីយ៍ឯក មិន ច​ន្ថា បាន​ឲ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​របស់​កុមារី​រង​គ្រោះ បន្ទាប់​ពី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​រំលោភ​លើ​កូនស្រី​ប្តី​ដើម​ចំនួន​២​នាក់​រួច ដែល​កូនស្រី​ទើបនឹង​មាន​អាយុ​១៣​ឆ្នាំ និង​៨​ឆ្នាំ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ឪពុកចុង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ